អ្នកពាក់ព័ន្ធរួមគ្នា បើកវេទិកាពិគ្រោះ យោបល់ ស្តីពីវិធានការ កាត់បន្ថយ គ្រោះថ្នាក់ចរាចរ ក្នុងពិធីបុណ្យអុំទូក និង ពិធីបុណ្យសំខាន់ៗ

ភំ្នពេញ៖ ផ្តើមចេញពីកង្វល់ នៃគ្រោះថ្នាក់ចរាចរ តែងតែសម្លាប់ ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ នៅក្នុងពិធីបុណ្យ សំខាន់ៗ វេទិកាពិគ្រោះយោបល់មួយ ស្តីពីវិធានការ «កាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុង ពិធីបុណ្យអុំទូក បណ្តែតប្រ ទីប និងអកអំបុក សំពះព្រះខែ ព្រមទាំងពិធីពិធីបុណ្យសំខាន់ៗ» បានរៀបចំឡើង ក្នុងបំណងរិះរកនូវវិធីសាស្រ្ត និងវិធានការការពារសុវតិ្ថភាពចរាចរណ៍ សំដៅធ្វើយ៉ាងណាការបន្ថយអត្រាអ្នកស្លាប់ និង របួសឲ្យថយចុះមក កម្រិតទាប។

កិច្ចពិគ្រោះយោបល់ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីគណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរផ្លូវគោក នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តំណាងសង្គមស៊ីវិល អង្គការមូលនិធិបង្ការបួសអាស៊ី តំណាងវិស័យឯកជន វិទ្យាស្ថានអន្តរទិ្វបអាមេរិចកាំង និង ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមេន កាលពីចុងសប្តាហ៍ កន្លងទៅនេះ នៅវិទ្យាស្ថានអន្តរទ្វីបអាមេរិចកាំង (សាខាទួលគោក) ដែលមានអ្នកចូលរួមជាយុវជន សិស្ស និស្សិត តំណាងអង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន ជាសមាជិកបណ្តាញសុវតិ្ថភាពចរាចរណ៍ផ្លួវគោក។

ជារៀងរាល់ឆ្នាំ អ្នកស្លាប់ បានកើនឡើងគួរឲ្យកត់សំគាល់នៅក្នុងអំឡុងពេលពិធីបុណ្យសំខាន់ៗដូចជា ពិធីបុណ្យ ចូលឆ្នាំខែ្មរ បុណ្យចូលឆ្នាំចិន ពិធីបុណ្យភ្ជុំបិណ្ឌ និង ពិធីបុណ្យអុំទូក ដែលពិធីបុណ្យទាំងនេះ គួរជាពេល វេលាសំខាន់ និង ដ៏រីករាយ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវជួបជុំគ្នា និងធ្វើដំណើរកម្សាន្តសប្បាយ។

របាយការណ៍ បានរកឃើញថា ចំនួនអ្នកស្លាប់នៅក្នុងអំឡុងពេលពិធីបុណ្យសំខាន់ៗទាំង ៤នេះ សរុបមានចំនួន ប្រមាណ ១២% នៃចំនួនអ្នកស្លាប់សរុបក្នុងមួយឆ្នាំៗ ដែលជាមធ្យមមានអ្នកស្លាប់ចន្លោះពី៦ ទៅ ១២នាក់ ក្នុង ១ថ្ងៃៗ។

លោកវិរសេនីយត្រី ថៃ វិសាស តំណាងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានមាន ប្រសាសន៍ថា ក្នុងពេលពិធីបុណ្យឆ្នាំនេះ កម្លាំងនគរបាលនាយកដ្ឋាន ៥០នាក់ និងសហការជាមួយស្នងការ រាជធានីភ្នំពេញ ១០០នាក់ នឹងដាក់កម្លាំងការពារតាមគោលដៅចំនួន ២៨ក្នុងរាជធានីភ្នំពេញ ដើម្បីរឹតបន្តឹង សុវតិ្ថភាពចរាចរណ៍ ទៅលើការប្រើប្រាស់គ្រឿងស្រវឹង ការផ្ទុកហួសចំណុះ និងរៀបចំសណ្តាប់ធ្នាប់ សាធារណ ក្នុងពីធីបុណ្យ ។

លោកស្រី ម៉ែន ចាន់សុកុល តំណាងគណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរណ៍ ផ្លូវគោកជំរុញឲ្យមានការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ និងរៀបចំជាពិធីរំលឹកវិញ្ញាណខន័ដល់ជនរងគ្រោះតាមបណ្តាផ្លូវជាតិលេខ១ ដើម្បីផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ សិស្សនុសិស្ស កម្មករ កម្មការិនីដែលរស់នៅតំបន់នោះ។

លោក ឡាច សោភី តំណាងក្រុមហ៊ុន អេហ្សិត បានបញ្ជាក់ថា ការអប់រំផ្សព្វផ្សាយ ជាវិធានការមួយដែល ក្រុមហ៊ុនបាន និងកំពុងយកចិត្តទុកដាក់ពង្រឹងការអនុវត្តបន្ថែមទៀត ទន្ទឹមនឹងការបន្ថែមកញ្ចប់ថវិកាលើការងារ ជួសជុលថែទាំ ពង្រីកផ្លូវ និងការបំពាក់នូវគ្រឿងបរិក្ខារសុវត្ថិភាពផ្លូវ។

ជាលទ្ធផលឆ្នាំនេះ គេសង្កេតឃើញថា មានការថយចុះ នៃចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនៅផ្លូវ ជាតិ លេខ៤ ជាពិសេសនៅអំឡុងថ្ងៃភ្ជុំបិណ្ឌចំនួនអ្នកស្លាប់ គឺថយចុះដល់សូន្យភាគរយ (0%) ដែលកាលពីឆ្នាំកន្លង ទៅមានអ្នកស្លាប់ចំនួន ០២នាក់។

លោកក៏បានបន្តដែរថា ក្រុមហ៊ុនសង្ឃឹមថា ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ខាងមុខនេះសោកនាដ្យកម្ម បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នាឱកាសនេះពិតជាអាចត្រូវកាត់បន្ថយទៅបាន ល្កិកណាមានការចូលរួម ពីប្រជាពលរដ្ឋនៅតាមដងផ្លូវ និងអ្នកបើកបរបញ្ជាយាន្តយន្តគ្រប់ប្រភេទ មានការគោរពប្រណិបត័ច្បាប់ បាន ត្រឹមត្រូវ និងមានការយោគយល់អធ្យាស្រយ័គ្នាក្នុងពេលបើកបរ។

លោកស្រី លឹម សុខជា នាយិកាអង្គការសម្ព័ន្ឋដើម្បីសុវតិ្ថភាពចរាចរណ៍សំណូមពរ ឲ្យគ្រប់ដៃគូពាក់ព័ន្ឋទាំង រាជរដ្ឋាភិបាល និងវិស័យឯកជន អង្គការសង្គម ស៊ីវិលចូលរួមទាំងអស់គ្នាក្នុងយុទ្ឋនាអប់រំជាពិសេស ក្នុងពិធីបុណ្យ ជាតិសំខាន់ៗដើម្បីអត្រាស្លាប់ និងរបួសឲ្យថយចុះជាងឆ្នាំកន្លងទៅ ហើយជាសកម្មភាពគំរួមួយ ដែលដៃគូពាក់ព័ន្ឋ ទាំង អស់អាចចូលរួមដោះស្រាយបញ្ហាដែលជាកី្តកង្វល់របស់យើងទាំងគ្នា៕