កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បើកយុទ្ធនាការ ចាប់អ្នកជិះអត់មួកអត់ កញ្ចក់ អត់ស្លាកលេខ

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលចរា ចរណ៍និង នគរបាលមូលដ្ឋាន នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមាន ជ័យ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានបើកយុទ្ធនាការត្រួតពិនិត្យអ្នកជិះ ម៉ូតូ ដែលអត់ពាក់មួក សុវត្ថិភាពអត់ដាក់ កញ្ចក់មើលក្រោយ និងអត់ពាក់ស្លាកលេខ  នៅតាមផ្លូវសាធារណៈ ដើម្បីចូលរួមពង្រឹង ច្បាប់ចរាចរណ៍ ផ្លូវគោក និងកាត់បន្ថយអត្រា គ្រោះថ្នាក់ ដែលបាននឹងកំពុងយាយីអាយុ ជីវិតរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ។

អធិការនគរបាលក្រុងប៉ោយប៉ែត ដែល ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ការធ្វើដំណើរ តាមផ្លូវរបស់ប្រជាពលរដ្ឋ នៅលើដងផ្លូវ សាធារណៈខាងលើនេះបានឱ្យដឹងថា ក្រោយ បញ្ចប់យុទ្ធនាការរយៈពេលមួយម៉ោងរួច មក កម្លាំងរបស់លោកបានឃាត់ អ្នកជិះម៉ូតូ ជាង២០០នាក់ ដែលអត់ពាក់មួកសុវត្ថិភាព និងអត់ដាក់កញ្ចក់ព្រមទាំងគ្មានស្លាកលេខ ។ ប៉ុន្ដែសម្រាប់ពេលនេះ សមត្ថកិច្ចមិនបានធ្វើ ការផាកពិន័យ ចំពោះពួកគាត់នោះឡើយ។ ពោលគ្រាន់តែធ្វើការណែនាំឱ្យទៅធ្វើស្លាក លេខ ពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរ លើកក្រោយនិងម៉ូតូត្រូវទិញកញ្ចក់យកមក ដាក់ ដែលលោកទុករយៈពេលមួយសបា្ដហ៍ ឱ្យធ្វើកិច្ចការងារនេះ បន្ទាប់មកបើជនណា នៅបន្ដល្មើសច្បាប់ទៀតនោះនឹងអនុវត្ដដោយ គ្មានការលើកលែងឡើយ ។

អធិការនគរបាលរូបនេះ បានលើកឡើង ទៀតថា ឆ្លងកាត់តាមការត្រួតពិនិត្យលើ អ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈរយៈ ពេលមួយម៉ោងរួចមក បានបង្ហាញថា ប្រជា ពលរដ្ឋមានការចូលរួមជាមួយសមត្ថកិច្ចនិង ស្ដាប់ការណែនាំ ដើម្បីអនុវត្ដច្បាប់ចរាចរណ៍ របស់ជាតិឱ្យមានប្រសិទ្ធភាព កាន់តែខ្លាំងឡើង ដោយពួកគាត់នឹងទៅធ្វើស្លាកលេខ ម៉ូតូ ជិះម៉ូតូពាក់មួកសុវត្ថិភាពនិងដាក់កញ្ចក់ មើលក្រោយ ។

លោកអ៊ុំ សុផល បានបញ្ជាក់ថា ដោយ មានការណែនាំជាប្រចាំពីស្នងការនគរបាល ខេត្ដ លោកឧត្ដមសេនីយ៍អាត់ ខែម លោក នឹងដឹកនាំកម្លាំងបន្ដយុទ្ធនាការការងារមួយនេះ កាន់តែមានប្រសិទ្ធភាពជាការរួមចំណែក កាត់បន្ថយឃាតកលើដងវិថីមួយនេះ ។

ជាមួយគ្នានេះ លោកអធិការសូមអំពាវ នាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានធ្វើ កិច្ចការងារនេះ សូមអញ្ជើញចូលរួមអនុវត្ដ ឱ្យបានគ្រប់គ្នា ដើម្បីសង្គមជាតិរបស់យើង៕