សិស្សសាលា អន្តរជាតិញូវយ៉ក ចូលរួមពិព័រណ៍ វិទ្យាសាស្រ្ត វិស្វកម្ម នៅប្រទេស ម៉ាឡេស៊ី

ភ្នំពេញ៖ សាលាអន្តរជាតិញូវយ៉ក បានបញ្ចូនសិស្សឈ្មោះ ហ៊ុត ម៉ីឡាង ជាសិស្សកំពុងរៀនកម្មវិធី សិក្សាជាតិ (ចំណេះទូទៅខ្មែរ) និងកម្មវិធីសិក្សាអន្តរជាតិ (ចំណេះទូទៅអង់គ្លេស) នៅសាលា អន្តរជាតិញូវយ៉កទៅចូលរួមទស្សនកិច្ច សិក្សាក្នុងពិធីពិព័រណ៌វិទ្យាសាស្រ្តវិស្វកម្ម នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥។ ដំណើរទស្សនកិច្ចនេះគឺត្រូវបានដឹកនាំដោយគណៈប្រតិភូ នៃក្រសួងអប់រំ យុវជន និង កីឡា នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសិស្សានុសិស្សដែលសិក្សានៅសាលា សាធារណៈ និងសាលា ឯកជនចំនួន១៤នាក់ទៀតផងដែរ។

លោក ជា សុខឃាង អគ្គនាយកក្រុមហ៊ុនអារីហ្សូនគ្រុប និងជានាយកសាលាអន្តរជាតិញូវយ៉កបាន មានប្រសាសន៍ថា នេះគឺជាកិត្តិយសដ៏មានតម្លៃបំផុត របស់សាលាអន្តរជាតិញូវយ៉ក ដែលត្រូវបាន ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជ្រើសរើសឲ្យចូលរួមក្នុងពិធីដ៏ មានសារៈ ប្រយោជន៍បែបនេះនៅប្រទេសម៉ាឡេស៊ី ដែលជាប្រទេសមួយក្នុងចំណោមប្រទេស ដែលជាសមាជិក សហគមអាស៊ាន។

លោក ជឿជាក់ថាគ្រប់សិស្សានុសិស្សទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនោះ នឹងទទួល បាននូវចំណេះដឹង និងគំនិតច្នៃប្រឌិតថ្មីៗ ដែលសុទ្ធសឹងតែជាស្នាដៃរបស់សិស្សានុសិស្ស ដែលសិក្សា នៅទីក្រុង កូឡាឡាំពួរ ដែលផ្តោតលើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា ដែល ពិធីពិព័រណ៌នេះសហការបង្កើតឡើងដោយស្ថាបនអប់រំដូចជា៖ University of Tunky Abdu Rahma (UTAR), Asean Academy of Engineering and Teachnology (AAET), Malasia Industry-Government Group for High Technology (MIGHT), The Institute of Engineers Malaysia (IEM), និង National Science Center។ គោលបំណងនៃពិធីពិព័រណ៌ វិទ្យាសាស្រ្តនេះមាន៤ សំខាន់ៗគឺ លើកស្ទួយ និងពង្រីកចំណេះដឹង ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាទៅ ដល់សិស្សានុសិស្ស ការចែករំលែកបទពិសោធន៍ប្រព័ន្ធអប់រំរវាងស្ថាបនអប់រំជាតិ និងអន្តរជាតិ សិស្សា នុសិស្សនឹងមាឱកាសបង្កើតទំនាក់ទំនង ផ្លាស់ប្តូរបទ ពិសោធន៍ និងបង្កើនទំនាក់ទំនងរវាងបណ្តា ប្រទេសអាស៊ាន។

ស្របពេលជាមួយគ្នានោះដែរ លោក ជា សុខឃាង អគ្គនាយកក្រុមហ៊ុនអារីហ្សូនគ្រុប និងជានាយក សាលាអន្តរជាតិញូវយ៉កក៏បានអញ្ជើញចូលរួមពិភាក្សាអំពីការសហការគ្នារវាងសាលា វិទ្យាស្ថាន និង មហាវិទ្យាល័យ នៅប្រទេសម៉ាឡេស៊ី ជាមួយនឹងសាលាអន្តរជាតិញូវយ៉ក នៅព្រះរាជាណាចក្រ កម្ពុជា ដើម្បីបង្កើនភាពជាដៃគូជាមួយអន្តរជាតិ។ ដោយពិនិត្យឃើញតម្រូវការ និងវឌ្ឍនភាពនៃសង្គម លោក ក៏បាននាំយកនូវកម្មសិក្សាអន្តរជាតិ (ចំណេះទូទៅអង់គ្លេស) ចាប់ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ ដែលគ្រប់មុខវិជ្ជាទាំងអស់ត្រូវបានបង្រៀនជាភាសាអង់គ្លេស ជាមួយគ្រូដើមកំណើតនិយាយអង់គ្លេស និងគ្រូបរទេសដែលមានសញ្ញាបត្រអប់រំ និងគរុគោសល្យច្បាស់លាស់ស្របតាមនិយាមអប់រំអន្តរជាតិ។ កម្មវិធីសិក្សាភាសាអង់គ្លេសទំនើប ដែលសិក្សាតាមរយៈអីនធឺណេត ពីការ៉ូ (PICARO ENGLISH) ជាវិធីសាស្រ្តបង្រៀន និងរៀនទំនើបប្រកបដោយប្រសិទ្ធបំផុត ក្នុងការបង្កើនសមត្ថភាពភាសាអង់គ្លេស របស់សិស្សានុ សិស្ស។

គូសបញ្ជាក់ផងដែរថា នៅក្នុងខែវិច្ឆិកានេះ សាលាអន្តរជាតិញូវយ៉កនឹងបញ្ជូនសិស្សមួយរូបទៀត ដើម្បី ចូលរួមប្រកួតប្រជែងមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តនៅប្រទេសថៃ៕

សិស្សសាលា អន្តរជាតិញូវយ៉ក ចូលរួមពិព័រណ៍ វិទ្យាសាស្រ្ត វិស្វកម្ម នៅប្រទេស ម៉ាឡេស៊ី

សិស្សសាលា អន្តរជាតិញូវយ៉ក ចូលរួមពិព័រណ៍ វិទ្យាសាស្រ្ត វិស្វកម្ម នៅប្រទេស ម៉ាឡេស៊ី

សិស្សសាលា អន្តរជាតិញូវយ៉ក ចូលរួមពិព័រណ៍ វិទ្យាសាស្រ្ត វិស្វកម្ម នៅប្រទេស ម៉ាឡេស៊ី