លោក កឹម សុខាបញ្ជាក់ ពីស្ថានភាព ជំងឺតំណាងរាស្រ្ត ២រូបនៅតែធ្ងន់ធ្ងរ

ភ្នំពេញ ៖ អនុប្រធានគណបក្ស សង្រ្គោះជាតិ (CNRP) នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះបានថ្លែងថា តំណាងរាស្រ្ត ទាំងរូបដែលរងគ្រោះ ដោយសារអំពើហិង្សា ពីក្រុមបាតុករ នៅតែមានធ្ងន់ធ្ងរទោះបីជា បានទទួលការវះកាត់ក៏ដោយ។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក កឹម សុខា បានឲ្យដឹងថា “ព្រឹកថ្ងៃទី២ វិច្ឆិកា នេះ ខ្ញុំទៅមន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខជាថ្មីម្ដងទៀត អ្នកតំណាងរាស្រ្ដទាំងពីររូបគឺ៖ លោក ញ៉យ ចំរើន និងលោក គង់ សភា ដែលរងគ្រោះ ដោយការវាយប្រហារយ៉ាងសាហាវឃោរឃៅ។ ទោះបីលោកទាំងពីរបានវះកាត់រួចហើយក៏ដោយ ក៏ប៉ុន្ដែស្ថានភាព ជម្ងឺរបស់ពួកគាត់ នៅតែមានស្ថានភាពធ្ងន់ធ្ងរ ឈឺចាប់នៅឡើយ”។

លោកបានលើកឡើងទៀតថា តំណាងរាស្រ្ដទាំងពីររូប ត្រូវបន្ដការព្យាបាលជម្ងឺក្នុងមន្ទីរពេទ្យតទៅទៀតនៅប្រទេសបន្តទៀត៕

លោក កឹម សុខាបញ្ជាក់ ពីស្ថានភាព ជំងឺតំណាងរាស្រ្ត ២រូបនៅតែធ្ងន់ធ្ងរ

លោក កឹម សុខាបញ្ជាក់ ពីស្ថានភាព ជំងឺតំណាងរាស្រ្ត ២រូបនៅតែធ្ងន់ធ្ងរ