លោក កឹម សុខា ៖​ ស្ថានភាពជំងឺ​របស់តំណាងរាស្រ្ត​ដែលរងការប្រើអំពើហិង្សា​នៅតែធ្ងន់ធ្ងរ

រាជធានីភ្នំពេញ ៖ ​អនុប្រធានគណបក្សសង្គ្រោះជាតិ ​លោក កឹម សុខា ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម (Facebook) ​បង្ហោះនៅវេលាថ្ងៃត្រង់​នេះ​មាន​ខ្លឹមសារទំាងស្រុងថា ​"ព្រឹកថ្ងៃច័ន្ទ ទី០២ ​ខែវិច្ឆិកា ឆ្នាំ២០១៥នេះ​ ខ្ញុំទៅមន្ទីរពេទ្យដើម្បីសួរសុខ​ទុក្ខជាថ្មីម្ដងទៀត​ អ្នកតំណាងរាស្រ្ដទាំងពីររូបគឺ៖​ លោក ញ៉យ ចំរើន ​និងលោក គង់ សភា ​​ដែលរងគ្រោះដោយការវាយ​ប្រហារយ៉ាងសាហាវឃោរឃៅ ។

ទោះបីលោកទាំងពីរ​បានវះកាត់រួចហើយក៏ដោយ ​ក៏ប៉ុន្ដែស្ថានភាពជម្ងឺរបស់ពួកគាត់​នៅតែមានស្ថានភាពធ្ងន់ធ្ងរ ​ឈឺចាប់នៅឡើយ ​។ លោកតំណាងរាស្រ្ដ​ទាំងពីររូប ត្រូវបន្ដ​ការ​ព្យាបាល​ជម្ងឺក្នុងមន្ទីរពេទ្យតទៅទៀត"។