ផ្សិត​ជួយ​បង្កើន​សមត្ថភាព​មនុស្ស​ប្រឆាំងនឹង​ជំងឺ​

សុខភាព​៖​ប្រសិទ្ធភាព​របស់​ផ្សិត ត្រូវបាន​គេ​ដឹងថា​ជា​ថ្នាំ​បង្កើន​ឥទ្ធិពល​ប្រព័ន្ធ​ភាពស៊ាំ និង​ជា​អ្នកប្រឆាំង​នឹង​ជំងឺ​។ វា​បាន​បង្កើន​សកម្មភាព​នៃ​ប្រព័ន្ធ​ភាពស៊ាំ​និង​ចំនួន​កោសិកា​របស់​វា ដើម្បី​ប្រឆាំងនឹង​ការឆ្លង​មេរោគ​និង​មហារីក​។ វា​ក៏បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការការពារ​ប្រ​ព័​ន្ឋ​សរសៃឈាម​- បេះដូង​, ជួយ​អ្នកជំងឺ​បេះដូង​ចៀសវាង​ការកើត​ឡើងវិញ​ឬ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​។ វីតាមីន​និង​សារធាតុ​របស់​វា មាន​ប្រសិទ្ធភាព​ចំពោះ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី ២ និង​ការ​ប្រឆាំងនឹង​ការ​រលាក (anti-inflammatory properties)​។​

​នៅ​តំបន់ភ្នំ​នៃ Ideate ដែល​នៅ​ជិត​ទីក្រុង​សៅ​ប៉ូ​ឡូ​( Sao Paulo )​ប្រទេស​ប្រេ​ស៊ី​ល​ជា​តំបន់​ដែល​អ្នកស្រុក​យក​ផ្សិត​ធ្វើជា​អាហារ​ប្រចាំ ថ្ងៃ​របស់គេ ដែល​គេ​ហៅថា “Cogmelo de Deus” ឬ “​ផ្សិត​របស់​ព្រះ (Mushroom of God)”​។ អ្នកស្រាវជ្រាវ​បាន​សម្គាល់ថា​អ្នកស្រុក​មាន​សុខ​ភាពល្អ​ខុសពី​ធម្មតា ដែល​គេ​សន្មត​ថា​មកពី​ការ​ទទួលទាន​ផ្សិត​។ ឈ្មោះ​បច្ចេកទេស​របស់​ផ្សិត គឺ Agaricus blazei Murrill ដែល​គេ​ច្រើនតែ​ហៅថា ផ្សិត ABM​។ ក្រុមហ៊ុន​ផលិត​ថ្នាំ​ធ្វើ​ពី​រុក្ខជាតិ​ព្រៃ បាន​ប្រើ​ផ្សិត​ធ្វើជា​គ្រឿងផ្សំ​សំខាន់ ដែល​បាន​បានទទួល​ជោគជ័យ​ក្នុងការ​ប្រឆាំងនឹង​មហារីក​និង​ជំងឺ​ផ្សេងទៀត ។​

​ប្រភេទ​ផ្សិត​ម្យ៉ាងទៀត​គឺ Coriolus versicolor, វា​មាន​ប្រសិទ្ធភាព​សំរាប់​ព្យាបាល​រោគ​មហារីក​ឈាមស​ព្រមទាំង​មហារីកក្រពះ , មហារីក​បំពង់​អាហារ (esophageal), មហារីក​ពោះវៀន (colorectal) និង​មហារីក​សួត​។ ផ្សិត Shiitake ជួយ​បន្ទាប​ជាតិ cholesterol និង​បង្កើន​តួនាទី​ប្រព័ន្ធ​ភាពស៊ាំ​, និង​មាន​សារសំខាន់​ក្នុងការ​បង្ការ​សំពាធ​ឈាម​ខ្ពស់​និង​ជំងឺ​បេះដូង​, គ្រប់គ្រង​កំរិត​កូ​ឡេ​ស្តេ​រ៉ុល , ពង្រឹង​ប្រព័ន្ធ​ប្រឆាំងនឹង​មេរោគ​និង​ប្រឆាំង​ជំងឺ​ដូចជា ជំងឺអេដស៍​និង​មហារីក​។ ផ្សិត Shiitake តែងមាន​លក់​ស្រស់ៗ​ហើយ​វា​មាន​រសជាតិ​ឆ្ងាញ់​ពេល​ចំអិន​រួច​។ ប្រសិនបើ​អ្នក​មិនអាច​រកបាន​ផ្សិត​ស្រស់ អ្នក​ក៏​អាច​យក​ផ្សិត​ក្រៀម​មក​ជំនួស​ដែរ​។​

​ផ្សិត Maiitake មាន​ពួក​ប៉ូ​លី​សា​កា​រីត​( polysaccharide compound) beta-1.6-glucan ខ្ពស់ ដែល​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​និង​បន្ទាប​សម្ពាធ​ឈាម​។ វា​មាន​ប្រយោជន៍​សំរាប់​អ្នក​ធាត់​ខ្លាំង​និង​អ្នកជំងឺ​ទឹកនោមផ្អែម​, ហើយ​វា​ប្រហែលជា​ត្រូវបាន​គេ​ស្គាល់​ដោយសារ​សមត្ថភាព​ប្រឆាំងនឹង​រោគ មហារីក​របស់​វា​។​

​ផ្សិត reishi អាច​បង្កើន​ការផលិត interleukins ដែលមាន​ប្រសិទ្ធភាព​ផ្ទាល់​លើ​ការរារាំង​ការ​ដុះ​លូតលាស់​នៃ​ការ​ដុះ​ដុំ សាច់​។ ផ្សិត reishi មាន​ប្រសិទ្ធភាព​មួយចំនួនទៀត​លើ​រាងកាយ ដូចជា ប្រឆាំងនឹង​ការឈឺចាប់ (analgesic), ប្រឆាំងនឹង​ការ​រលាក​(inflammatory),​ប្រឆាំង​អុកស៊ីតកម្ម​( antioxidant), ប្រឆាំងនឹង​មេរោគ​វីរុស និង ជួយ​កម្លាំង​បេះដូង​(cardiotonic)​។ ផ្សិត Cordyceps គឺជា​ពពួក​ផ្សិត ascomycete fungi ដែល​ពពួក​នេះ​មានដូចជា Cordyceps mycelium ដែល​គេ​ច្រើន​ប្រើ​វា​ធ្វើជា​ថ្នាំ​។​

​ប្រភេទ​ដែលមាន​ច្រើន​ផលិតផល​លើ​ទីផ្សារ​មាន Cordyceps sinensis និង Cordyceps militaris ដែលជា​គ្រឿងផ្សំ​ថ្នាំបុរាណ​ច្រើនតែ​ប្រើ​សំរាប់ បង្កើន​កំលាំង (tonic) និង​ក្នុង​គោលបំណង​ព្យាបាល​ផ្សេងទៀត​ក្នុង​អាស៊ី​ខាងកើត​។ Cordyceps sinensis ត្រូវបាន​គេ​ណែនាំ​ឱ្យប្រើ​សំរាប់​ការ​ប្រឆាំងនឹង​ការ​ដុះ​ដុំ​សាច់​, ការជំរុញ​ភាពស៊ាំ​(immunostimulant) និង សកម្មភាព​ប្រឆាំង​អុកស៊ីតកម្ម​( antioxidant)​។​

Cordyceps ជួយ​បង្កើន​សុខភាព​ថ្លើម និង​ប្រឆាំងនឹង​រោគ​ទឹកនោមផ្អែម​។ អ្នកស្រាវជ្រាវ​ជនជាតិ​កូរ៉េ​បាន​និយាយថា​វា​មាន​ឥទ្ធិពល​លើ កោសិកា​មហារីក​ឈាមស leukemia​។​

​អ្នកស្រាវជ្រាវ​ពី​តៃវ៉ាន់​បាន​សម្គាល់​នូវ​ប្រសិទ្ធភាព​នៃ Cordyceps sinensis ទៅលើ​ការបញ្ចេញ​អ័រម៉ូន​testosterone, ប្រសិទ្ធភាព​នេះ​គឺ​អាស្រ័យ​លើ​ចំនួន​និង​ពេលវេលា​។​

​ផ្សិត​គ្រប់​ប្រភេទ​ត្រូវបាន​គេ​យកទៅ​ផលិត​ជា​ថ្នាំ​(supplement) ប៉ុន្តែ​ចំនួន​នៃ​ការ​ទទួលទាន​សំរាប់ ប្រយោជន៍​នៃ​សុខភាព អាចធ្វើឱ្យ​ប៉ះពាល់​សមត្ថ​ភាព​នៃ​ពោះវៀន​។ ផលប៉ះពាល់​បណ្តាលមកពី​ការទទួល​ទាន ផ្សិត​មិន​ត្រូវបាន​គេ​លើកឡើង​នោះទេ​។ ជាទូទៅ​ចំនួន​ផ្សិត​ដែល​គួរ​ទទួលទាន​ជា​ថ្នាំ​នោះ​គឺ​៤០០ ទៅ ៦០០ mg ក្នុង ១ ថ្ងៃ​។​

ផ្សិត​ជួយ​បង្កើន​សមត្ថភាព​មនុស្ស​ប្រឆាំងនឹង​ជំងឺ​