គន្លឹះ ៦យ៉ាង ល្អប្រសើរសម្រាប់សុខភាពផ្លូវភេទបុរស

បុរស​គ្រប់គ្នា ​តែង​ប្រាថ្នា​ចង់​បាន​សុខភាពល្អ​ ហើយ​នៅក្នុង​ករណី​ជាច្រើន ​ពួក​គេព្យាយាម​ថែទាំ​សុខភាព​របស់​ខ្លួន​ដោយ​ការ​យក​ចិត្ដទុក​ដាក់​ចំពោះ​ចំណី​អាហារ​ ធ្វើលំហាត់​ប្រាណ​ជាទៀង​ទាត់ ​និងគ្រប់​គ្រង​ស្រ្ដេស​នៅក្នុង​ជីវិត​របស់​ពួកគេ​។ ប៉ុន្ដែ​បុរស​ជាច្រើន​មិន​បាន​ដឹងថា​ ពួកគេ​ក៏អាច​ថែទាំ​សុខ​ភាព​ផ្លូវ​ភេទ​របស់​ពួកគេ ​និងអាច​បង្ការ​បញ្ហា​ផ្សេងៗ​កុំឱ្យ​កើត​មាន​ឡើង​ផងដែរ​។ ខាង​ក្រោម​នេះ​ យើង​សូម​ណែនាំ​ជូន​នូវគន្លឹះ​មួយ​ចំនួន​ ដើម្បី​ថែ​ទាំសុខ​ភាព​ផ្លូវ​ភេទ​បុរស៖​
គន្លឹះ ៦យ៉ាង ល្អប្រសើរសម្រាប់សុខភាពផ្លូវភេទបុរស
•ពិសា​អាហារ​ល្អចំពោះ​សុខភាព​៖ បុរស​ភាគ​ច្រើន​មាន​ចិត្ដ​រីករាយ​ក្នុង​ការ​ហាត់​រៀន​ឱ្យដឹង​ពី​ប្រភេទ​អាហារ​ ដែល​ជះឥទ្ធិពល​ដល់​សមត្ថភាព​ផ្លូវ​ភេទ​របស់​ពួកគេ​។ ដោយ​ការទទួល​ទាន​អាហារ​ ដែល​សម្បូរ​ទៅដោយ​សារ​ធាតុ​ចិញ្ចឹម ​និងផ្ទុក​ជាតិ​ខ្លាញ់​ទាប​ អ្នក​នឹងអាច​មាន​សមត្ថភាព​រក្សា​ប្រព័ន្ធ​ផ្លូវ​ប្រភេទ​ឱ្យដំណើរ​ការបាន​ល្អ​។ សូម​ព្យាយាម​ពិសា ​បន្លែ​ ផ្លែឈើ​ សាច់សត្វ​មិនផ្ទុក​ជាតិ​ខ្លាញ់​ ធញ្ញ​ជាតិ ​និងទឹក​ដោះ​គោផ្ទុក​ជាតិ​ធាត់​ទាប។​
•ធ្វើលំហាត់​ប្រាណ៖​  បុរស ​ដែល​មាន​ជីវិត​ប្រកប​ដោយ​ភាព​អសកម្ម​រាងកាយ​ មិនយូរ​មិនឆាប់​ពួកគេ​នឹងជួប​បញ្ហា​ផ្លូវ​ភេទ​មិនខាន​។ ដោយ​ការភ្ញាក់​ពីគេង ​និងធ្វើ​ចលនា​រាងកាយ ​អ្នកនឹង​អាច​ប្រកាន់​ខ្ជាប់​នូវ​តួនាទី​ដ៏សកម្ម​ ក្នុង​ការរក្សា​សុខ​ភាព​ផ្លូវ​ភេទ​របស់អ្នក​។ សូម​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត ​ហើយ​បន្ទាប់​មកចាប់​ផ្ដើម​នូវ​កម្មវិធី​ហាត់​ប្រាណ​ដ៏ទៀង​ទាត់​មួយ​ ដែល​បញ្ចូល​ទិកនិក​ហាត់​ប្រាណ​មួយ​ចំនួន​ដូចជា​ ការដើរ​ ការជិះ​កង់​ ការ​លេង​ Tennis ឬ ​ការហាត់​ប្រាណដ​ទៃទៀត ​ដែល​អ្នក​គិត​ថាស្រួល​ក្នុង​ការ​អនុវត្ដ។​
•ឈប់​ជក់​បារី៖ ​អ្នក​វេជ្ជបណ្ឌិត​ជាច្រើន​យល់​ស្របថា ​ការជក់​បារី​អាច​ជាមូល​ហេតុដ៏​ចំបង​មួយ​ ដែល​បណ្ដាល​កើត​បញ្ហា​ច្របូក​ច្របល់​ផ្លូវ​ភេទ​ចំពោះ​បុរស​។ ការសិក្សា​ស្រាវ​ជ្រាវ​បាន​រកឃើញថា​ បុរស​ភាគ​ច្រើន​ ដែល​រងវិបត្ដិ​ពីបញ្ហា​ច្របូក​ច្របល់​ផ្លូភេទ​គឺជាអ្នក​ជក់បារី ​ហើយ​ការជក់​បារីនេះ​ក៏អាច​ធ្វើឱ្យ​ធ្លាក់​ចុះ​បរិមាណ​ និងគុណ​ភាព​មេជីវិត​ឈ្មោល​ផងដែរ​។ ការជក់​បារី​ធ្វើឱ្យ​ខូច​សរសៃ​អាទែ​តូចៗ ​ដែល​ផ្គត់​ផ្គង់​ឈាម​ទៅ​លិង្គ​ ដែល​ធ្វើឱ្យ​វាមាន​ការពិបាក​ក្នុង​ការ​រក្សា​លិង្គ​ឱ្យ​នៅរឹង។​
•ហាត់​រៀន​គ្រប់​គ្រង​ស្រ្ដេស​នៅក្នុង​ជីវិត៖​ ស្រ្ដេស​អាច​ធ្វើ​ឱ្យអ្នក​មាន​អារម្មណ៍​ អស់​កម្លាំង​ ព្រួយ​បារម្ភ​ មួម៉ៅ​ និងជ្រួល​ច្រាល​ក្នុងចិត្ដ ​ហើយ​ស្រ្ដេស​នេះ​ក៏អាច​នាំទៅ​រកបញ្ហា​ផ្លូវ​ភេទ​ផង​ដែរ​។ ប្រសិន​បើអ្នក​បណ្ដោយ​ឱ្យស្រ្ដេស​គ្រប់​គ្រង​ជីវិត​របស់​អ្នក​ ដោយ​មិន​រកវិធី​គ្រប់គ្រង​វាវិញ​ទោះនោះ​ ជីវិត​របស់​អ្នក​មិនយូរ​មិនឆាប់​នឹងបាត់​បង់​ការ​គ្រប់​គ្រង​យ៉ាងខ្លាំង​មិន​ខាន។ ​សូម​ហាត់​រៀន​នូវ​ទិកនិក​គ្រប់​គ្រង​ស្រ្ដេស ​ស្វែង​រកវិធី​គ្រប់​គ្រងកំហឹង ​និងការ​ព្រួយចិត្ដ ​ហើយអ្នក​នឹងមាន​សមត្ថភាព​រក្សា​សុខ​ភាព​ផ្លូវភេទ​របស់​អ្នក​ឱ្យដំណើរ​ការ​ល្អប្រសើរ។​
•ជៀស​វាងការ​ប្រើ​ប្រាស់​សារធាតុ​ញៀន​៖ ជាភ័ព្វ​មិនល្អ ​បុរស​ភាគ​ច្រើននឹង​ប្រើ​ប្រាស់​ប្រភេទ​ថ្នាំញៀន​មួយចំនួន​ ដើម្បី​ឱ្យមាន​អារម្មណ៍​ក្លៀវក្លា​ ដែល​គិត​ថា​សារធាតុ​នេះនឹង​ធ្វើឱ្យ​គេមាន​សមត្ថ​ភាពខ្ពស់​ក្នុងការ​រួមភេទ​។ ប៉ុន្ដែនៅ​ក្នុងករណី​ជាច្រើន​ វាបែរ​ជាផ្ដល់​ផល​ផ្ទុយពី​នេះទៅវិញ។​ ដូច្នេះ​ប្រសិន​បើអ្នក​ចង់ចៀស​ផុតប​ពីបញ្ហា​លិង្គ​មិន​ឡើងរឹង ​សូម​ចៀស​វាង​ការប្រើ​ប្រាស់​សារធាតុ​ញៀន​ទាំង​នោះ​៕ 

អត្ថបទ៖ ដេវីដ
Source: healthcentral