ឃាត់​ខ្លួន​​បុរស​​ជន​ជា​តិ​​ហ្សេ​​រី​​យ៉ា​​ ចំនួន​​៤៥​​នាក់ ពី​​បទ​​រស់​​នៅ​​កម្ពុជា​​ដោយ​​ខុស​ច្បាប់​​

​ភ្នំពេញ៖ ជន​ជា​តិ​​ នី​ហ្សេ​រី​យ៉ា ​ចំនួ​ន​​៤៥​​នាក់ ​ត្រូវ​បា​ន​ឃាត់​​ខ្លួន​​ពី​​បទ​​រស់​នៅ​​កម្ពុជា​​ដោយ​​ខុស​ច្បាប់ ដោយ​​ជន​​បរ​ទេស​​ទាំង​នោះ​​បាន​​ស្នាក់​នៅ​​ក្នុង​​ស្ថិត​នៅ​​ភូមិ​​ត្រ​ពាំង​​ថ្លឹង សង្កាត់​​ចោម​ចៅ ខណ្ឌ​​ពោ​ធិ​​សែន​​ជ័យ​ ។ ​ការ​ចាប់​​​ខ្លួន​នេះ​ធ្វើ​ឡើង​ពី​សំណាក់​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គ​នា​យក​ដ្ឋាន​​អ​ន្តោ​ប្រ​វេ​ស​ន៍ ក្រ​សួង​មហា​ផ្ទៃ កាល​ពី​​ថ្ងៃ​​ទី​​ ៣១ ខែ តុ​លា ឆ្នាំ ​២០១៥ ​។ ​បច្ចុប្ប​ន្ន​​ជន​ជា​តិ​ ​នី​ហ្សេ​រី​​យ៉ា ​ទាំង ៤៥ ​នាក់​​នើ​​ត្រូវ​បាន​​បញ្ជូន​​ទៅ​​អគ្គ​នា​យក​ដ្ឋាន​​អន្តោ​ប្រ​វេស​ន៍ ដើ​ម្បី​​ចាត់​ការ​​តាម​​ផ្លូវ​ច្បាប់ ​៕ ដោយ៖ ចាន់ធី