កម្ពុ​ជា​​​​បញ្ជូ​ន​​​​ក​ង​​​អនុ​​​សេ​នា​​​ធំ ​​២១៦ ​​នាក់​​​ចូល​​រួម​​​បេស​កកម្ម​​​នៅ​​​អា​ហ្វ្រិក​​​កណ្តាល ​​និង​ ​លី​​បង់​​

ភ្នំពេញ៖ នៅ​​ថ្ងៃ​ទី​ ០២ ខែ វិច្ឆកា វេ​លា​​ម៉ោង ​៨​​ព្រឹក នៅ​​មូល​ដ្ឋាន​​កង​ទ័ព​អា​កាស​​ពោ​ធិ៍​ចិន​តុង ក្រោម​​អធិ​បតី​ភាព​​លោក ​ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រ​សួង​​ប្រៃស​នី​យ៍ និង​​ទូរ​គម​នាគ​មន៍ និង​​ជា​​ប្រ​ធាន​​​​គណៈក​ម្មា​ធិ​ការ​​ជា​តិ​​សម្រ​ប​សម្រួ​ល​​កិច្ច​ការ​ ​បញ្ជូន​​កង​កម្លាំ​ង​​ចូល​រួមបេស​កកម្ម​​​​រក្សា​​សន្តិ​ភា​ព​​របស់​​អង្គ​ការ​សហ​ប្រ​ជា​ជា​តិ​ បាន​បញ្ជូន​កង​អនុ​សេ​នា​ធំ ២១៦ ក្រោម​​កិច្ច​ព្រម​ព្រៀង​​រវាង​​រាជ​រដ្ឋា​ភិ​បាល​​កម្ពុ​ជា និង​​អង្គ​ការ​​សហ​ប្រ​ជា​ជា​តិ ក្រ​សួង​ការ​ពារ​ជា​តិ​​កម្ពុ​ជា​​បាន​សម្រេច​​បញ្ជូន​កង​​អនុ​សេ​នាធំ​​វិ​ស្វ​កម្ម​​សំណង់ លេខ ​៥៤៩ និង​​កង​អនុ​សេ​នា​ធំ​​វិ​ស្វកម្ម​ ៩៣៦ ចំ​នួន ​២១៦​​នាក់​ ចូល​រួម​​បេ​សក​កម្ម​​ពហុ​​​ខ្នាត​​រួម​គ្នា នៃ​​សហ​ប្រ​ជា​ជា​តិ ដើ​ម្បី​​ស្ថេរ​ភាព​​នៅ​​សា​ធារ​ណ​រដ្ឋ​​អា​ហ្វ្រិក​​កណ្តា​ល​​(MINUSCA) និង​​ចូល​រួម​​បេស​កកម្ម​​​អង្គ​​ការ​​​សហ​​ប្រ​ជា​​ជា​តិ​​​នៅ​​ប្រ​ទេស​​លី​​បង់​​(UNIFIL)​។​​ នេះ​បើ​យោង​តាម​សេ​ច​ក្តី​ប្រ​កាស​ព័ត៌​មាន​របស់​ក្រ​សួង​ការ​ពារ​ជាតិ ​៕ ដោយ៖ ចាន់ធី

  • កម្ពុ​ជា​​​​បញ្ជូ​ន​​​​ក​ង​​​អនុ​​​សេ​នា​​​ធំ ​​២១៦ ​​នាក់​​​ចូល​​រួម​​​បេស​កកម្ម​​​នៅ​​​អា​ហ្វ្រិក​​​កណ្តាល ​​និង​ ​លី​​បង់​​已关闭评论
  • 136 views
  • Hide Sidebar
    A+
Publish on:2015/11/02  Category:ក្នុងស្រុក