វេជ្ជបណ្ឌិតចិត្តធម៌ ព្យាបាលអ្នកជំងឺ ក្រីក្រ ជាង១សែននាក់ មិនគិតពីរឿង លុយកាក់! (មានវីដេអូ)

សហរដ្ឋអាមេរិក៖ វេជ្ជបណ្ឌិតចិត្តធម៌ម្នាក់ បានព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអ្នកជំងឺរបស់គាត់ ដែលបានពន្យាពេល ជួបគ្រូពេទ្យ ដោយសារតែ ពួកគេគ្មានប្រាក់គ្រប់គ្រាន់ ឲ្យថ្លៃព្យាបាល ដូច្នេះហើយទើប វេជ្ជបណ្ឌិតចិត្តធម៌រូបនោះ បានចាប់ផ្តើម បើកគ្លីនិកផ្ទាល់ខ្លួន និងព្យាបាលអ្នកជំងឺក្រីក្រ ជាង ១សែននាក់ បើទោះបីជាពួកគេ មានលទ្ធភាព អាចឲ្យថ្លៃព្យាបាល ឬអត់ក៏ដោយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វេជ្ជបណ្ឌិតចិត្តធម៌រូបនោះ មានឈ្មោះថា Daniel Ivankovich បានបង្កើតនូវគ្លីនិកមួយ ដែលមានឈ្មោះថា OnePatient Global Health Initiative កាលពីឆ្នាំ២០១០ កន្លងទៅនេះ ក្នុងគោលបំណង ដើម្បីអាចមើលថែ ឬធានារ៉ាប់រង លើសុខភាពអ្នកជំងឺក្រីក្រ ដែលគ្មានលទ្ធភាព បង់ថ្លៃព្យាបាល។

វេជ្ជបណ្ឌិតចិត្តធម៌ ព្យាបាលអ្នកជំងឺ ក្រីក្រ ជាង១សែននាក់ មិនគិតពីរឿង លុយកាក់! (មានវីដេអូ)
លោកវេជ្ជបណ្ឌិត Daniel Ivankovich

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Daniel Ivankovich បានបើកគ្លីនីក ចំនួន ៣បន្ថែមទៀត នៅក្នុងតំបន់ ក្រីក្របំផុត ក្នុងទីក្រុង Chicago នៃរដ្ឋ Illinois សហរដ្ឋអាមេរិក ហើយថែមទាំង ធ្វើដំណើរ ទៅកាន់ប្រទេសហៃទី ដើម្បីជួយប្រជាជន នៅក្រៅប្រទេសទៀតផង។

គួរបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត Daniel Ivankovich បានធ្វើការវះកាត់ ប្រមាណជា ៦០០ដង ក្នុងមួយឆ្នាំ សម្រាប់ប្រជាជន ដែលគ្មានលទ្ធភាព បង់ថ្លៃព្យាបាល និងបានព្យាបាលអ្នកជំងឺ ជាង ១សែននាក់ នៅឯគ្លីនិក OnePatient របស់គាត់។

លោកវេជ្ជបណ្ឌិត Daniel Ivankovich បាននិយាយថា «យើងមិនដែលងាកចេញ ពីអ្នកជំងឺឡើយ... រឿងដ៏អស្ចារ្យបំផុត ដែលយើងផ្តល់ឲ្យពួកគេគឺ ក្តីសង្ឃឹម»៕

វេជ្ជបណ្ឌិតចិត្តធម៌ ព្យាបាលអ្នកជំងឺ ក្រីក្រ ជាង១សែននាក់ មិនគិតពីរឿង លុយកាក់! (មានវីដេអូ)
វេជ្ជបណ្ឌិតចិត្តធម៌ ព្យាបាលអ្នកជំងឺ ក្រីក្រ ជាង១សែននាក់ មិនគិតពីរឿង លុយកាក់! (មានវីដេអូ)

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត