មន្ត្រី​អគ្គិសនីម្នាក់​ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​​ ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​

​រាជ​ធានីភ្នំពេញ ៖ ​​មន្ត្រី​អគ្គិសនី​ម្នាក់​ ​​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ជាប់​នឹង​បង្គោល​ភ្លើង​​​រង​របួស​ធ្ងន់ ​ហើយ​បាន​មន្ត្រី​​អគ្គិសនី​ដូច​គ្នា​បញ្ចូន​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ​ប៉ុន្តែ​​ជា​អកុសល​​​ជន​រង​គ្រោះ​​ក៏​បាន​ស្លាប់​​​​ បន្ទាប់​ពី​ដាក់​ជណ្តើរ​ឡើង​មើល​ប្រព័ន្ធ​​ខ្សែភ្លើង កាល​ពី​វេលា​ម៉ោង​១០​និង​៣០នាទី​ព្រឹក​ថ្ងៃទី​២​ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ផ្លូវ​ម៉ុង ឫទ្ធី ភូមិ​​ទួលគោក ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ទួល​គោក ។

​ជន​រង​គ្រោះ​ដែល​​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ខាង​លើ​ ឈ្មោះ អេង ហំ ​ជា​មន្ត្រី​អគ្គិសនីកម្ពុជា ​អាយុ​២៧​ឆ្នាំ ​​មាន​ទី​លំនៅ​នៅ​ភូមិ​ខ្ចៅ ​​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធ៍​សែន​ជ័យ ។

​បើ​តាម​​​​​មន្ត្រី​​អគ្គិសនី​​ម្នាក់​បាន​ឱុ្យ​ដឹង​ថា ​មុន​ពេល​​កើតហេតុ​ ​មន្ត្រី​អគ្គិសនី​មាន​គ្នា​៣នាក់ ហើយ​ជន​រង​គ្រោះ​​​បាន​ដាក់​ជណ្តើរ​ឡើង​មើល​ប្រព័ន្ធ​​ខ្សែភ្លើង​ក្នុង​បេសកកម្ម​​មើល​ថែទាំ​​ ក៏​ប៉ះ​ចំ​ខ្សែ​​ភ្លើង​ដាច់​រលាត់​បណ្តាល​ឱ្យ​ឆក់​ជាប់​នឹង​បង្គោល​ភ្លើង​​តែ​ម្តង ​ហើយ​ត្រូវ​បាន​មន្ត្រី​អគ្គសនី​​ដូច​គ្នា​​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ​​ប៉ុន្តែ​គ្រូពេទ្យ​​ប្រាប់​ថា ​​ជន​រង​គ្រោះ​​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

​សព​​ត្រូវ​បាន​​ក្រុម​គ្រួសារ​​​​ និង​​ក្រុម​ហ៊ុន​​​អគ្គិសនី​​រៀប​ចំចាត់​ចែង​​​ដឹក​យក​​​​ទៅ​រៀប​ចំ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី ​នៅ​​គេហដ្ឋាន​នៃ​សព​ ស្ថិត​នៅ​ភូមិ​ខ្ចៅ ​​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធ៍​សែន​ជ័យ ៕

មន្ត្រី​អគ្គិសនីម្នាក់​ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​​ ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​
មន្ត្រី​អគ្គិសនីម្នាក់​ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​​ ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត