Acyclovir ថ្នាំ​ព្យាបាល​ជំងឺ “​រើ​ម​”

Acyclovir ថ្នាំ​ព្យាបាល​ជំងឺ “​រើ​ម​”

Acyclovir ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​សម្លាប់​ការឆ្លង​មេរោគ​ដោយ​វីរុស​។ Acyclovir អាច​ព្យាបាល​បញ្ហា​ពងបែក​មាត់ ដែល​បណ្តាលមកពី​ជំងឺ​ផ្តាសាយ ជំងឺ​សើរ​ស្បែក shingles និង​ជំងឺ​អុត​ស្វាយ​។​

Acyclovir ក៏​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ព្យាបាល​ជំងឺរើម​ប្រដាប់បន្តពូជ​ផងដែរ​។​

Acyclovir ជា​ប្រភេទ​ថ្នាំ​ប្រឆាំង​វីរុស ដូច្នេះ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​មិន​អាច​កម្ចាត់ ការឆ្លង​មេរោគ​នោះទេ តែ​វា​អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ និង​រយៈពេល​ឈឺ​បាន​។ វា​ជួយ​ឲ្យ​ការឈឺចាប់ ឆាប់​ជា​សះស្បើយ ជួយ​ឲ្យ​ការឈឺចាប់​លែង​កើត​មាន​ទៀត និង​បន្ថយ​ការ​រមាស់​។​

Acyclovir អាច​បន្ថយ​ការឈឺចាប់ ដែល​អ្នកមាន​អស់​រយៈពេល​យ៉ាង​យូរ​។ បន្ថែម​ពីលើ​នេះ សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ Acyclovir អាច​កាត់បន្ថយ​ការ​ប្រឈម ទៅ​នឹង​វីរុស និង​ការពារ​ការរីក​រាលដាល ទៅដល់​សរីរាង្គ​ផ្សេងទៀត​។​

​វិធី​ប្រើប្រាស់​
​គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា ឲ្យ​អ្នក​លេបថ្នាំ​នេះ ពី ២ ទៅ ៥ ដង​ក្នុង​មួយថ្ងៃ អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជំងឺ​របស់​អ្នក​។ ចូរ​ផឹកទឹក​ឲ្យបាន​ច្រើន ពេល​អ្នក​ផឹក​ថ្នាំ​នេះ​។​

​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ណាស់ នៅពេល​ដែល​រោគសញ្ញា ចាប់ផ្តើម​កើតមាន​ភ្លាមៗ ប៉ុន្តែ បើ​អ្នក​បង្អង់​យូរ វា​អាច​នឹង​មិន​សូវ​ល្អ​នោះ​ទេ​។​ ​កម្រិត​នៃ​ការប្រើ គឺ​អាស្រ័យ​ទៅលើ​ស្ថានភាព និង​ការឆ្លើយ​ទៅ​នឹង​ការព្យាបាល​។ ចំពោះ​កុមារ កម្រិត​ថ្នាំ គឺ​គិត​ទៅ​តាម​គីឡូ​របស់គេ​។​

​ត្រូវ​បន្ត​ការប្រើ​ថ្នាំ តាម​វេជ្ជបញ្ជា​កំណត់ និង​មិន​ត្រូវ​បញ្ឈប់​វា ដោយ​ចិត្ត​ខ្លួនឯង​នោះ​ទេ​។​ ​ក្រៅពី​ថ្នាំលេប Acyclovir ក៏​មាន​ជា​ប្រភេទ​លាប​ផងដែរ ដែល​អាច​លាប​ពីរ​បី​ដង ក្នុង​មួយ​ថ្ងៃ​បាន​។​

​យ៉ាងណាមិញ ចូរ​ប្រាប់​គ្រូពេទ្យ​របស់​អ្នក ប្រសិនបើ​អ្នក​នៅ​តែ​មិន​ធូរស្រាល​។​

​ជំងឺ​អ្វី​ខ្លះ ដែល acyclovir អាច​ព្យាបាល​បាន​នោះ​?
-​    ​ជំងឺ​អុតស្វាយ​
-​    ​ជំងឺ​សើរ​ស្បែក Shingles
-​    ​ជំងឺរើម​ប្រដាប់បន្តពូជ​
-​    ​ជំងឺ​សើរ​ស្បែក​លើ​ប្រដាប់ភេទ​ម្តង​ហើយ​ម្តងទៀត​
-​    ​ការ​រលាក​ខួរក្បាល ដោយសារ​តែ​វីរុស Herpes Simplex Virus
-​    ​ជំងឺរើម​សើរ​ស្បែក Herpes Simplex Infection of Skin
-​    ​ការឈឺចាប់ ឬ​ពង​មាត់ ដោយសារ​ជំងឺ​គ្រុនផ្តាសាយ​។​ល​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។