តើ​ហេតុ​អ្វី​បាន​ជា​ខ្មែរ​ក្រ?

កន្លង​មក​នេះ​បណ្ដា​ជន​ខ្មែរ​ជា​ច្រើន​ទាំង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​​ត្អូញ​ត្អែរ​ថា​ខ្មែរ​នៅ​តែ​ក្រ ថ្វីត្បិត​តែ​មាន​ធន​ធាន​ធម្មជាតិ​ច្រើន​ដែរ​។ ហើយ​គេ​ច្រើន​ប្រៀប​ធៀប​កម្ពុជា​ទៅនឹង​ប្រទេស​សិង្ហបុរី ឬ​ក្រុង​ហុង​កុង​ដែល​អត់​មាន​ធន​ធាន​ធម្មជាតិ​ដូច​ខ្មែរ​ប៉ុន្ដែ​ជីវិត​ និង​ជីវភាព​ពលរដ្ឋ​របស់​គេ​មាន​សភាព​ធូរធារ។