មូលហេតុ​សំខាន់ៗ ១០ចំណុច​ធ្វើឲ្យកើត​ជំងឺមហារីក

ខាងក្រោមនេះគឺជាពីមូលហេតុធំៗចម្បង ១០យ៉ាង ដែលបណ្តាលឲ្យអ្នកកើតជំងឺមហារីក៖
១. អរម៉ូន​ដែលមាន​នៅក្នុង​សាច់ និង​ទឹកដោះគោ
ការឲ្យចំណីដល់​សត្វក្នុង​កសិដ្ឋានសម័យ​ទំនើប​មានរួមបញ្ចូលទាំង​អាហារសម្បូរទៅដោយអរម៉ូនសិ​ប្បនិម្មិត ត្រូវបានគេ​ប្រើដើម្បីបង្កើន​ផលិតផល​ទឹកដោះគោ និង​សាច់។ អរម៉ូន​សិប្បនិម្មិត​ទាំងនេះ​ជាប់ពាក់ព័ន្ធនឹង​ការធ្វើឲ្យ​រលាក, កើតជំងឺ​មហារីក និងជំងឺ​ជាច្រើន​ផ្សេងទៀត។
មូលហេតុ​សំខាន់ៗ ១០ចំណុច​ធ្វើឲ្យកើត​ជំងឺមហារីក
២. ការឆ្លុះ​អេកូ, ការបាញ់​កាំរស្មីX, ការស្កេន​នៅព្រលាន​យន្តហោះ
ឲ្យតែជាស្ថានភាព​បន្ទាន់​ដូចជា ការបាញ់កាំរស្មីគួរតែ​ចៀសវាង ព្រោះផលប៉ះពាល់​អាក្រក់របស់​វាអាចធ្វើឲ្យ​គ្រោះថ្នាក់​ដល់សុខភាព។ ការបាញ់​កាំរស្មី X ១០ដង​នៅ​ទន្តពេទ្យ​ពិតជា​គ្រប់គ្រាន់​ធ្វើឲ្យកើតជំងឺម​ហារីកក្រពេញ​ទីរ៉ូអ៊ីត ហើយការបាញ់​កាំរស្មី X ច្រើនដង ក៏ពាក់​ព័ន្ធនឹង​រោគខួរឆ្អឹង ការ​បាត់បង់​គោលិកាស។
៣. សារជាតិ​អាលុយមីញ៉ូម​មាននៅក្នុង​ទឹកអប់ និងថ្នាំបំបាត់​ក្លិនញើស
យោង​តាមស្ថិតិបានបង្ហាញ​ឲ្យដឹងថា ជំងឺមហារីកសុដន់​កើតនៅ​ត្រង់ផ្នែកខាង​លើសុដន់ ក្បែរ​ក្លៀក ដែលជា​ធម្មតា ជាកន្លែងដែល​អ្នកលាប ឬបាញ់សារជាតិ​អាលុយមីញ៉ូម។ នេះ​ជាមូលហេតុ​ដែលអ្នកគួរជ្រើសរើស​ប្រើឱសថធម្មជាតិ​បំបាត់ក្លិន​ជំនួសវិញ។
៤. ផលិតផល​សម្អាង​ដែលមាន​ផ្ទុកជាតិពុល
វាជាទម្លាប់ទៅ​ហើយ​ ជាពិសេស​ក្មេងៗស្ត្រី ប្រើផលិតផល​សម្អាងបំបាត់​ក្លិន ដែលមានផ្ទុកនូវ​បរិមាណប្រេងកាតមិនទាន់ស្ល (petroleum) និងជ័រកៅស៊ូ។ សារធាតុ​ពុលទាំងនេះ​អាច​ងាយនឹង​ជ្រៀតចូល​ទៅក្នុង​ស្បែក, សរីរាង្គ​ធំបំផុត​របស់រាងកាយ, ចូលទៅ​កាន់សរសៃឈាម ដូច្នេះ​វានឹងធ្វើឲ្យ​កើត​ជាកោសិកាមហារីក។ ប្រសិនបើ​អ្នក​ចង់​កាត់​បន្ថយ​អត្រាគ្រោះ​ថ្នាក់​នៃជំងឺមហារីក ចាប់ផ្តើម​ប្រើប្រាស់​ផលិតផល​ថែរក្សា​ស្បែក​ធម្មជាតិ។
៥. បំលាស់ប្តូរហ្សែននៅក្នុង​សណ្តែកសៀង និងពោត
វាត្រូវបាន​គេទទួលស្គាល់​ថា ការដាំដុះសណ្តែក​សៀង​មានការបំលាស់ប្តូរហ្សែន នៅក្នុង​សហរដ្ឋអាមេរិច។ ផលិតផល​មួយគឺ សណ្តែក​អាចជួយ​បង្កើន​កម្រិត​អរម៉ូន​អឹសស្ត្រូសែន​នៅក្នុង​រាងកាយ។ លើសពី​នេះទៀត ទឹកដោះគោ​សណ្តែក​មានផ្ទុកនូវ​លោហិតស្អិត, ជាសមាសធាតុ​ដែលបំលាស់ប្តូរ​កោសិកា​ឈាមក្រហម។ ជម្រើស​ដែល​ប្រសើរបំផុត​គួរជ្រើស​រើស​យក​ផលិត​ផលទឹកដោះ​សរីរាង្គដូច​ជា៖ ទឹកដោះគោ, ទឹក​ដោះគោស្រូវសាលី…។
៦. អាហារផ្អែម​សិប្បនិម្មិត
មើមឆៃថាវ​ដែលគេធ្វើឲ្យ​មានរសជាតិផ្អែម ពិតជាផ្តល់​ផលប៉ះពាល់​យ៉ាងខ្លាំង ព្រោះវានឹង​បង្កើនកម្រិត​អាំងស៊ុយលីន។ ភ្លុយតូស​ដែល​ជាសារធាតុ​ផ្អែម​សិប្បនិម្មិត​រកឃើញ​នៅក្នុង​ទឹកសូដា ជាកត្តា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៃជំងឺមហារីក។ លើសពី​នេះទៀត ពណ៌​នំផ្អែម ឬស្ករតាំង​ម៉ែក៏មាន​ផ្ទុកនូវសារជាតិធ្វើឲ្យ​កើតជំងឺ​មហារីក​ផងដែរ។ ជាតិជូរ​របស់ទឹក​សូដា​ក្នុង​រាង​កាយ បណ្តាល​ឲ្យបែក​ចេញជា​កោសិកា​មហារីក។
៧. ទឹកហ្វ្ល័រអឺរាយ (Fluoridated)
ហ្វ្ល័រអឺរាយ​មានភាពខុសប្លែកឆ្ងាយ​ពីសារធាតុខនិជ​នៅក្នុង​ធម្មជាតិ។ ជាការពិត​ណាស់ វានឹង​បញ្ចេញ​ជាតិពុល​ទៅក្នុង​ទឹក។ លើសពីនេះ​ទៀត វាស្រូប​យក​សារធាតុខនិជ​នៅក្នុង​រាងកាយ ដូច្នេះធ្វើឲ្យ​ប្រព័ន្ធភាពស៊ាំ​របស់អ្នក​ទន់ខ្សោយ។ ទឹកដែល​គ្មានជាតិហ្វ្ល័រអឺរាយ​ជាជម្រើស​សុខភាព​ល្អបំផុត។
៨. ថ្នាំ, វ៉ាក់សាំង
តាមការឲ្យ​ដំបូន្មានពីវេជ្ជបណ្ឌិត អ្នក​អាចទុកចិត្ត​បានថា វាអាច​ផ្តល់អត្ថប្រយោជន៏ ទាក់ទងទៅ​នឹងការ​ជួយពង្រឹង​ជីវិតរស់​នៅប្រចាំថ្ងៃ និង​ផ្តល់សារ​ធាតុចិញ្ចឹម ព្រោះវា​ជាឱសថ​ការពារ​ប្រឆាំង​នឹងជំងឺមហារីក និងជំងឺផ្សេងៗ​ទៀតដែល​ប៉ះពាល់​ដល់អាយុជីវិត។ តែជា​ការពិតទៅ អ្នកគួរតែចៀសវាង​ការប្រើឱសថ​តាមដែល​អាចធ្វើទៅ​បាន។
៩. ទំនិញកំប៉ុង
សារធាតុ បីសហ្វេណុល-A នេះត្រូវ​បានគេទទួល​ស្គាល់ថា ជាសារធាតុ​ធ្វើឲ្យកើតជំងឺមហារីក​ត្រូវបាន​រកឃើញ​នៅក្នុង​ទំនិញធ្វើពីប្លាស្ទិច, ក្រដាស​ជូតមាត់, និង​សមាសធាតុ​ទន្តពេទ្យ​ជាច្រើន​ផ្សេង​ទៀត។ តាមការធ្វើតេស្តពិសោធន៏បានបង្ហាញថា សារធាតុបីសហ្វេណុល​មាននៅក្នុងអាហារកំប៉ុង​អាចបណ្តាលឲ្យ​កើតជំងឺ​មហារីក​ខួរក្បាល។
១០. សាប៊ូដុសខ្លួន, សាប៊ូកក់សក់, ថ្នាំដុស​ធ្មេញ, ក្រែម
ដូចដែលបាន​លើកឡើង​ខាងលើ, អ្វីៗគ្រប់យ៉ាងត្រូវ​លាបលើស្បែក, សក់ ឬធ្មេញ​របស់អ្នក​បានប៉ះពាល់​ដល់ឈាម។
ផលិតផល​ទឹកអប់, មានពណ៌, សាច់សត្វ និងសារធាតុផ្សេងទៀតអាច​បណ្តាលឲ្យ​កើតជំងឺមហារីក។ ជម្រើស​សុខភាព​ដែលល្អបំផុតគឺ ធ្វើផលិតផល​ឡើងដោយ​ខ្លួនឯង ឬប្រើ​ផលិតផល​ធម្មជាតិ៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មូលហេតុ​សំខាន់ៗ ១០ចំណុច​ធ្វើឲ្យកើត​ជំងឺមហារីក