Real ​ត្រៀម​ទិញ​យក​ Hazard ពី​ Chelsea នៅ​ខែ​មករា

Real ​ត្រៀម​ទិញ​យក​ Hazard ពី​ Chelsea នៅ​ខែ​មករា

ក្លិប​ Real Madrid ​ជឿ​ថា​ខ្សែ​បម្រើ​ Eden Hazard ​កំពុង​តែ​មិន​សប្បាយ​ចិត្ត​នៅ​ Chelsea ហើយ​ពួកគេ​ត្រៀម​នឹង​ទិញ​យក​ Super Star ​របស់​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ នៅ​ខែ​មករា​ខាង​មុខ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​​ Don Balon។

 

Real ​ត្រៀម​ទិញ​យក​ Hazard ពី​ Chelsea នៅ​ខែ​មករា

 

​កីឡាករ​វ័យ​២៤​ឆ្នាំ Hazard គឺជា​កីឡាករ​ល្អ​បំផុត​របស់​ Chelsea រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ប៉ុន្តែ​នៅ​រដូវ​កាល​ថ្មី​នេះ​វិញ អតីត​ខ្សែ​បម្រើ​ក្រុម​ Lille រូប​នេះ បាន​បង្ហាញ​កាយ​វិការ​ លេង​ដូច​ពុំ​សូវ​មាន​អារម្មណ៍​ប៉ុន្មាន​ឡើយ។

 

​កាល​ខែ​មុន​​ Hazard ក៏​ត្រូវ​បាន​​អ្នកចាត់ការ​​ Jose Mourinho ​ដក​ចេញ​ពី​ជម្រើស​ដំបូង កាល​ប៉ះ​ Aston Villa ផង​ដែរ ខណៈ​ដែល​​មក​ទល់​ពេល​នេះ​ គេ​ជឿ​ថា​កីឡាករ​ Playmaker រូប​នេះ ក៏​កំពុង​​តែ​មាន​​បញ្ហា​ស្មុគស្មាញ​​ និង​អន់​ចិត្ត​ជាមួយ​អ្នកចាត់ការ​​រហស្សនាម​ “Special One”។

 

Ramon Calderon ​ប្រធាន​ក្លិប​ Real Madrid បាន​និយាយ​ថា៖ “ក្លិប​របស់​យើង​កំពុង​តែ​សម្លឹង​មើល​ Hazard ​ហើយ​ដរាបណា​​ខ្ញុំ​ដឹង​ថា គាត់​​មិន​​បដិសេធ​ទេ យើង​នឹង​រង់ចាំ​មើល​លទ្ធផល​ទាំង​អស់​គ្នា”។

 

Real ​ត្រៀម​ទិញ​យក​ Hazard ពី​ Chelsea នៅ​ខែ​មករា

 

Hazard ​​មាន​មហិច្ឆតា​មួយ ចង់​លេង​ឲ្យ​ក្រុម​យក្ស​របស់​អេស្ប៉ាញ ខណៈ​ដែល​ Real គឺ​ជា​ក្រុម​មួយ ដែល​រូប​គេ​គាំទ្រ​តាំង​ពី​តូច ហើយ​​​ Zinedine Zidane ​ដែល​បច្ចុប្បន្ន​ជា​​គ្រូ​បង្វឹក​ក្រុម​ Real Madrid B ​គឺ​ជា​ Idol របស់​គេ៕

 

-ចុចអាន៖ កីឡាករ​ Chelsea ម្នាក់​ថា​ សុខ​ចិត្ត​ចាញ់​ ប្រសើរ​ជាង​ឈ្នះ​ដើម្បី​ Mourinho

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailystar | dailymail