កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាមទារ​ឱ្យ​មាន​ស្តង់ដា​ខ្ពស់

ទីក្រុង​ហាណូយ ៖ អ្នកជំនាញ​និយាយ​ថា មុខ​ជំនួញ​វៀតណាម​ត្រូវ​តែ​យកចិត្តទុកដាក់​ទៅ​លើ​វិធានការ​មិន​យកពន្ធ​នាំ​ចូល ដោយ​បញ្ចូល​ទៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​មាន​លទ្ធភាព​ចាប់​យក​ឱកាស​សម្រាប់​ការ​លើកកម្ពស់​ការ​នាំ​ចេញ ។

សន្និសីទ​មួយ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ទីក្រុង​ដា​ណា​ង ឱ្យ​ដឹង​ថា ក្រុមហ៊ុន​វៀតណាម​ត្រូវ​បាន​គេ​ប្រមើល​មើល​ថា កំពុង​ជួប​ប្រទះ​នឹង​ឧបសគ្គ​បច្ចេកទេស និង​ច្បាប់​នៃ​ប្រភព​ដើម ជា​ពិសេស វិស័យ​កសិកម្ម និង​ផលិតផល​សម្លៀក​បំពាក់ ។

យោង​តាម​អ្នកស្រី ដាង ថា​ញ់​ផុង មក​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​អឺរ៉ុប និង​គម្រោង​គាំទ្រ​ការ​វិនិយោគ (EU-MUTRAP) មាន​ប្រសាសន៍​ថា ៖ «​ការ​នាំ​ចេញ​ផលិតផល​ច្រើន​ទៅ​កាន់​ទីផ្សារ​ធំ​ៗ បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ខ្លី​នៃ​សក្តានុពល​របស់​គេ ដោយសារ​តែ​វិធានការ​មិន​យកពន្ធ​នៃ​ទីផ្សារ​នាំ​ចូល និង​ផលិតផល​វៀតណាម​កំពុង​តែ​មាន​ផលវិបាក​ដើម្បី​បំពេញ​តាម​តម្រូវការ​» ។

អ្នកស្រី​ចង្អុលបង្ហាញ​ថា ៖ «​ភាព​ជាក់លាក់​នៃ​បច្ចេកទេស គឺជា​ហេតុផល​នៅ​ពីក្រោយ​ការ​អនុវត្ត ព្រោះ​លក្ខណៈ​វិនិច្ឆ័យ​ក្នុងស្រុក​ស្ថិត​នៅ​ក្រោម​ស្តង់ដា​សាមញ្ញ ។ បណ្តា​ក្រុមហ៊ុននាំចេញ​ភាគច្រើន​ជា​ប្រភេទ​ខ្នាត​តូច និង​មាន​សមត្ថភាព​មិន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​តម្រូវការ​អ្នក​នាំ​ចូល​ពី​បរទេស​» ។

អ្នកជំនាញ​បន្ត​ថា វិធានការ​មិន​យកពន្ធ​បាន​ស្នើ​ឱ្យ​មុខ​ជំនួញ​វៀតណាម​លើកកម្ពស់​គុណភាព​ផលិតផល​ពី​ការ​ជ្រើសរើស​សម្ភារ ដំណើរការ​វេច​ខ្ចប់ និង​ការ​នាំ​ចេញ ។ ជំរុញ​ឱ្យ​ក្រុមហ៊ុន​ជួសជុល​ផ្នែក​ផលិតកម្ម​បច្ចេកវិទ្យា​សម្រាប់​បង្កើន​ទុន​លើ​ឱកាស​សម្រាប់​ការ​ពង្រីក​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​យ៉ាង​តឹង​រ៉ឹ​ង​ដូច​ប្រទេស​ជប៉ុន កូរ៉េ និង​សហ​រដ្ឋ​អាមេ​រិក​ជាដើម ។

អ្នកជំនាញ​ក៏​បាន​ជំរុញ​ឱ្យ​លក្ខណៈ​វិនិច្ឆ័យ​ប្រកបដោយ​គុណភាព ត្រូវ​បាន​កំណត់​ដោយ​អ្នក​នាំ​ចូល​ដើម្បី​ប្រមូល និង​សិក្សា​ឱ្យ​បាន​ម៉ត់ចត់​។ ពួក​គេ​បន្ថែម​ទៀត​ថា មុខ​ជំនួញ​អាជីវកម្ម​អាច​ស្វែងរក​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ខាង​ពាណិជ្ជកម្ម ។

ដូចដែល​បាន​កំណត់​ប្រព័ន្ធ​បច្ចេកទេស​ស្តង់ដា គួរតែ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់​គុណភាព​ផលិតផល​សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​នាំ​ចូល និង​លើកកម្ពស់​តម្លៃ​ផលិតផល​បន្ថែម​ទៀត ៕