តម្លៃ​អង្ករ​ថៃ​អាច​នឹង​មាន​ស្ថិរភាព ដោយសារ​ការ​ចាត់វិធានការ​របស់​រដ្ឋ

ប្រទេស​ថៃ ៖ វិស័យ​រដ្ឋ និង​ផ្នែក​ឯកជន​យល់​ស្របគ្នា​ថា តម្លៃ​អង្ករ​ថៃ​ទំនងជា​មិន​ធ្លាក់​ចុះ​បន្ថែម​ទៀត​ទេ ដោយសារ​ការ​ចាត់វិធានការ​របស់​រដ្ឋ និង​ការ​ផ្គត់ផ្គង់​ទាប​ដោយសារ​គ្រោះ​រាំង​ស្ងួត ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អ្នកស្រី អា​ពី​រ៉ា​ឌី ថា​ន​ត្រា​ផ​ន បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ធនាគារ​កសិកម្ម សហករណ៍​កសិកម្ម និង​សមាគម​អ្នក​នាំ​ចេញ​អង្ក​រថា ៖ «​ខណៈ​ពេល​ដែល​ស្រូវ​នាំ​ចេញ​បរទេស​ប្រចាំឆ្នាំ មាន​បរិមាណ​ច្រើន​ក្នុង​ខែវិច្ឆិកា និង​ខែធ្នូ ។ តម្លៃ​អង្ករ​សត្រូវ​គេ​រំពឹង​ថា ស្ថិត​នៅ​ជា​អប្បបរមា​៨.០០០​បាត ទៅ​៨.៥០០​បាត​ក្នុង​មួយ​តោន ។ ចំណែក​អង្ករ​ក្រអូប​ម៉ា​លី​ស មាន​តម្លៃ​ចាប់ពី​១៣.០០០​បាត ទៅ​១៣.៥០០​បាត​ក្នុង​១​តោន​» ។

រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី ប្រា​យុ​ត ចាន់​អូ​ចា កាលពី​ឆ្នាំ​មុន​បាន​ណែនាំ​ដល់​គម្រោង​គ្រប់គ្រង​កសិដ្ឋាន ក្នុង​គោលបំណង​បង្កើត​តម្លៃ​ក្នុង​ការ​ដាំ​ដុះ ។

គម្រោង​រួម​បញ្ចូល​ទាំង​ផ្តល់​ការ​កាត់​បន្ថយ​តម្លៃ​ការ​ផលិត​របស់​កសិករ អត្រា​ការ​ប្រាក់​ឧបត្ថម្ភ​ធន និង​កម្ចី​ងាយស្រួល​ដល់​កសិករ​ដែល​មាន​ជង្រុក​ស្រូវ​អង្ករ​ផ្ទាល់ខ្លួន​ដែល​បាក់ទឹកចិត្ត​ក្នុង​ការ​លក់​អង្ករ ។

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ចុង​ក្រោយ​នេះ ខុទ្ទកាល័យ​បាន​អនុម័ត​សំណើ​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​ជួល​ដី​កសិករ និង​ឱ្យ​ពួក​គេ​ដាំ​ដំណាំ​ផ្សេង​ៗ​។ ប៉ុន្តែ​តម្រូវ​ឱ្យ​ស្ថាប័នរដ្ឋ​ធ្វើការ​ស្ទង់​មតិ​ពី​ចំនួន​កសិករ​ចង់​ស្ម័គ្រចិត្ត ។

លោក​ផ្ទាល់​ក៏​បាន​យល់​ស្រប​នឹង​សំណើ​នេះ​ដែរ ដោយ​លោក​មាន​ប្រសាសន៍​ថា ៖ «​វា​អាច​ជា​វិធីសាស្ត្រ ល្អ​ដើម្បី​ទាក់ទាញ​កសិករ​ក្នុង​តំបន់​ឱ្យ​ប្តូរ​ពី​ការ​ផលិត​អង្ករ​ទៅ​ជា​ដំណាំ​ផ្សេង​ៗ​វិញ​។ នាយក​រដ្ឋមន្ត្រី​បាន​ចាត់តាំង​ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ក្រុមប្រឹក្សា​ជាតិ ទទួល​បន្ទុក​សន្តិសុខ និង​សណ្តាប់ធ្នាប់ ដើម្បី​រួម​គ្នា​ដឹកនាំ​ការ​ស្ទង់​មតិ​មួយ» ។ 

ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី ក៏​បាន​អនុម័ត​គម្រោង​ថវិកាជាតិ​ឆ្នាំ​២០១៦ ចំនួន​តម្លៃ​៤​ពាន់​លាន​បាត​ដើម្បី​ផ្តល់​មូលនិធិ​គម្រោង​ជួយ​ដល់​កសិករ​រង​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត​នៅ​ឆ្នាំ​ក្រោយ ។ លើស​ពី​នេះ​ទៀត ទឹកប្រាក់​ចំនួន​៧​ពាន់​លាន​បាត ក៏​បាន​អនុម័ត​រួចរាល់​ហើយ​សម្រាប់​កសិករ​រង​គ្រោះ​ដោយ​គ្រោះ​រាំង​ស្ងួត​ក្នុង​អំឡុង​ឆ្នាំ​២០១៥-២០១៦ ។

ក្រសួងកសិកម្ម​បង្ហាញ​ថា គ្រោះ​រាំង​ស្ងួត​ក្នុងឆ្នាំនេះ​និង​ឆ្នាំ​ក្រោយ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គ្រួសារ​កសិករ​ប្រហែល​៣៣០.០០០​គ្រួសារ​ក្នុង​ខេត្ត​ចំនួន​២២ ស្ថិត​នៅ​តាម​បណ្តោយ​អាង​ទន្លេ​ចៅ​ប្រា​យ៉ា ។ ប្រទេស​ថៃ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​ផលិតកម្ម​អង្ករ​ទាប​ជាង​២៣​លាន​តោន​ឆ្នាំ​នេះ ធ្លាក់​ចុះ​ពី​២៧-២៨​លាន​តោន​ក្នុង​ការ​ព្យាករ​លើក​មុន ដោយសារ​គ្រោះ​រាំង​ស្ងួត ។  

ដើម្បី​ឱ្យ​តម្លៃ​ស្រូវ​អង្ករ​ក្នុងស្រុក​មាន​ស្ថិរភាព​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ខែវិច្ឆិកា និង​ខែធ្នូ គណៈកម្មាធិការ​គោលនយោបាយ​ស្រូវ​អង្ករ ក្នុង​ស​ប្តា​ហ៍​នេះ​បាន​ព្រម​ពន្យារពេល​លក់​អង្ករ​តម្លៃ​ថ្លៃ​ក្នុង​ស្តុក​របស់​រដ្ឋ ។ ផ្នែក​នេះ​នឹង​អនុញ្ញាត​ឱ្យ​មានការ​លក់​អង្ករ​មានគុណ​ភាព​ទាប​ចំនួន​២​តោន ជា​ពិសេស សម្រាប់​ការ​ប្រើប្រាស់​ផ្នែក​ឧស្សាហកម្ម ៕