ហេតុ​អ្វី​កូន​មិន​ចូល​ចិត្ត​បរិភោគ​អាហារ​?

ហេតុ​អ្វី​កូន​មិន​ចូល​ចិត្ត​បរិភោគ​អាហារ​?

​មាន​កូន​ក្មេង​ជា​ច្រើន​មិន​ចូល​ចិត្ត​បរិភោគ​អាហារ​ទេ នៅពេល​ដែល​ឃើញ​អាហារ​ម្តងៗ គេ​តែងតែ​ដើរ​ចេញ​ជា​និច្ច ហើយ​នៅពេល​ដែល​បញ្ចុក គេ​តែងតែ​យំ​មិន​ព្រម​បរិភោគ​ឡើយ តើ​ទាំងអស់នេះ​មកពី​មូលហេតុ​អ្វី​ទៅ​?
 

​គំរូ​ខុស​របស់​ឪ​ក​ម្តាយ​
តាមពិត​ការ​រើស​អាហារ និង​ការមិន​ព្រម​បរិភោគ​អាហារ​របស់​កូន​គឺ​កើត​ពី​អ្នក ដោយសារ​តែ​អ្នក​មាន​ទម្លាប់​បរិភោគ​ខុស ទើប​កូន​រៀន​តាម​អ្នក​។​

ការ​ចម្អិន​ធម្មតា​
នៅពេល​ដែល​អ្នក​ចម្អិន​អាហារ​មិន​ឆ្ងាញ់ ហើយ​ធ្វើឲ្យ​តែ​រួច​ពី​ដៃ នោះ​កូន​នឹង​មិន​ចូល​ចិត្ត​បរិភោគ​ទេ ដោយសារតែ​មិន​ឆ្ងាញ់ ហើយ​គ្មាន​រសជាតិ​ទៀតផង នោះ​វា​នឹហង​អាច​ធ្វើ​ឲ្យ​កូន​បាត់បង់​ចំណាប់អារម្មណ៍​ក្នុងការ​បរិភោគ​អាហារ​។​

ការ​ទំនើង​របស់​អ្នក​ចំពោះ​កូន​
មាន​ឳ​ពុក​ម្តាយ​មួយចំនួន​តែងតែ​ស្រលាញ់​កូន​ខ្លាំងណាស់ ហើយ​នៅពេល​ដែល​កូន​និយាយ​អ្វី​តែងតែ​ស្តាប់​តាម​ជានិច្ច ដូចនេះ​នៅពេលដែល​គេ​ចង់​បរិភោគ​អាហារ​ដែល​គ្មាន​សារធាតុចិញ្ចឹម ក៏​ឳ​ពុក​ម្តាយ​ឲ្យ​បរិភោគ​ដែរ ដូចនេះ​យូរ​ទៅ​គេ​នឹង​មិន​ចូល​ចិត្ត​បរិភោគ​បាយ​នោះទេ ហើយ​តែងតែ​រើស​អាហារ​ទៀតផង​។​

ពេល​បរិភោគ​អាហារ​មិន​មាន​ភាពសប្បាយ​រីករាយ​
នៅពេល​ដែល​អ្នក​បញ្ចុ​កូន អ្នក​តែងតែ​បង្ខំ​ឲ្យគេ​បរិភោ​គនេះ បរិភោគ​នោះ ហើយ​បើ​គេ​មិន​បរិភោគ អ្នក​តែងតែ​បន្ទោស​កូន តែងតែ​ជេរ​កូន នោះ​កូន​នឹង​មិន​ចូល​ចិត្ត​បរិភោគ​បាយឡើយ ដោយសារ​តែ​ឲ្យតែ​ដល់​ពេល​បរិភោគបាយ អ្នក​តែងតែ​បង្ក​ឲ្យ​បរិយាកា​សមិន​ល្អ​ជា​និច្ច នោះ​គេ​នឹង​មិន​ចូលចិត្ត​បរិភោគ​ឡើយ​។​

ទម្លាប់​នៃ​ការ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​
នៅពេល​ដែល​អ្នក​ឲ្យ​កូន​មើល​ទូរទស្សន៍​បណ្តើរ ហើយ​ឲ្យ​កូន​បរិភោគបាយ​បណ្តើ​រ នោះ​កូន​នឹង​មិន​បរិភោគ​ទេ ព្រោះ​កូន​អារម្មណ៍​នៅ​លើ​តែ​ទូរទស្សន៍ ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​កូនរំលាយ​អាហារ​មិនបាន​ល្អ​ទៀតផង វា​នឹង​ធ្វើ​ឲ្យ​កូន​មិន​ចូល​ចិត្ត​បរិភោគ​អាហារ​នោះទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។