​ផ្លែឈើ​ណា​ស័ក្តិ​សម​ក្នុងដំណាក់កាល​មាន​ផ្ទៃពោះ​ទាំង​៣?

​ផ្លែឈើ​ណា​ស័ក្តិ​សម​ក្នុងដំណាក់កាល​មាន​ផ្ទៃពោះ​ទាំង​៣?

​ដំណាក់កាល​ទាំង​៣​នៃ​ការ​មាន​ផ្ទៃពោះ​នៅទីនេះ​សំដៅ​ដល់​ដំណាក់​ដំបូង កណ្តាល និង​ចុងក្រោយ ហើយ​នៅ​៣​ដំណាក់កាល​នេះ អ្នក​គួរតែ​ជ្រើសរើស​ផ្លែឈើ​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​មក​បរិភោគ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​សុខភាព​ល្អ ដូចនេះ​តើ​ដំណាក់កាល​ណា​សាក​សម​ក្នុង​ការបរិភោគ​ផ្លែឈើ​ណាខ្លះ​?
 

​ដំណាក់កាល​ដំបូង​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ដំបូង សុខភាព​អ្នកនឹង​ចាប់ផ្តើម​ប្រែប្រួល ហើយ​វា​ប្រែជា​ខ្សោយ​ជាង​មុន ដូចនេះ​នៅពេលនេះ​អ្នក​អាច​បរិភោគ​ផ្លែឈើ​មួយ​ចំនួន​ដូចជា ៖ ផ្លែ​ប៉ោម ចេក អំពៅ និង​ក្រូច​ជាដើម ហើយ​នៅ​ដំណាក់កាល​ដំបូង​នេះ អ្នក​គួរតែ​បរិភោគ​ក្រូចថ្លុង ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ចៀសផុត​ពី​ជំងឺ​ខ្វះ​ឈាម ថែម​ទាំង​អាច​ធ្វើឲ្យ​កូនលូតលាស់​បានល្អ និង​មិន​អាច​កើតមុន​ខែ​ទៀតផង​។​

ដំណាក់កាល​កណ្តាល​
នៅ​ដំណាក់កាល​កណ្តាល​នេះ កូន​ក្នុង​ផ្ទៃ​មាន​ភាពនឹងន​រហើយ ដូចនេះ​អ្នក​អាច​ជ្រើសរើស​ផ្លែ​ឈើ​ទៅ​តាម​សុខភាព​អ្នក​មក​បរិភោគបាន បើ​អ្នក​មាន​សុខភាព​ដែល​ឆាប់​ក្តៅ​ក្នុង អ្នក​អាច​ជ្រើសរើស​ផ្លែឈើ​ដែល​ធ្វើឲ្យ​រាងកាយ​អ្នកត្រជា​ក់​បាន​ដូច​ជា ៖ ឳ​ឡឹ​ក ចេក ទ្រ​លាប់ ក្រូច ហើយ​បើ​សុខភាព​អ្នក​មិន​ងាយ​ក្តៅ​ក្នុង អ្នក​អាច​បរិភោគ​ផ្លែឈើ​ក្តៅ​មួយចំនួន​ដូចជា ត្របែក និង​ទុរេន ព្រោះ​វា​សុទ្ធតែ​ជា​ផ្លែ​ឈើ​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​។​

ដំណាក់កាល​មាន​ផ្ទៃពោះ​ចុងក្រោយ​
នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​នេះ ទឹកភ្លោះ​អ្នកនឹង​ចាប់ផ្តើម​តិច​ជាង​មុន ដូចនេះ​អ្នក​គួរតែ​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ដូចជា ៖ គី​វី ក្រូច​ជាដើម ហើយ​បើ​អ្នក​មាន​អាការៈ​ទល់លាមក អ្នក​អាច​បរិភោគ​ផ្លែ​ស្រកានាគ​បាន វា​នឹង​ជួយ​ឲ្យ​អ្នក​បត់ជើង​ស្រួល​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។