គណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល បើកកិច្ចប្រជុំប្រចាំខែ បូកសរុបអនុវត្ត ការងារ ក្នុងមូលដ្ឋាន និងលើកទិសដៅបន្ត

កណ្តាល ៖ នៅមន្ទីរគណបក្ស ស្រុកអង្គស្នួល ខេត្តកណ្តាល បានបើកកិច្ចប្រជុំប្រចាំខែ ដើម្បីបូកសរុបអនុវត្ត ការងារក្នុងមូលដ្ឋាន និងលើកទិសដៅ សំរាប់ខែបន្ទាប់ទៀត ដែលពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកបណ្ឌិត រស់ វណ្ណា ប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល និងលោក សុខ ចិន្តាសោភា ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ស្រុកអង្គស្នួល- លោកស្រី ហូ ណូន តំណាងរាស្ត្រខេត្តកណ្តាល រួមទាំង គណៈពង្រឹង ថ្នាក់កណ្តាល អភិបាល-អភិបាលរងស្រុក-ក្រុមប្រឹក្សាស្រុក-ក្រុមប្រឹក្សាឃុំ-សមត្ថកិច្ច នៃ មន្ទីរជុំនាញនាៗ ជុំវិញស្រុក មានគ្នាសរុបចំនួន១៣២ នាក់។

ក្រោយពីស្តាប់ការលើកឡើង របស់គណៈចាត់តាំងកម្មវិធី លោកបណ្ឌិត រស់ វណ្ណា បានស្នើឲ្យសមាជិក នៃអង្គប្រជុំ មានមតិពាក់ព័ន្ធ និងរបាយការណ៍ ប្រចាំខែរបស់ស្រុក ក៏ដូចជា បញ្ហាផ្សេងៗទៀត ដែលគ្រប់ឃុំរបស់ស្រុក បានជួបប្រទះ ។ សមាជិកអង្គប្រជុំដែលជាប្រធានឃុំ ម្កាក់-សំរោងលើ-ពើក និងទួលព្រេជ និងលោកអភិបាលស្រុក បានចូលរួមមតិ យ៉ាងផុលផុសពាក់ព័ន្ធ និងការងារបង្កបង្កើនផលការងារ ជីកដី ការងារបច្ចុប្បន្នភាព-សកម្មភាព បក្សប្រឆាំង និងបក្សផ្សេងៗនាក្រោយ បាតុកម្មថ្ងៃ២៦ ខែតុលា ឆ្នាំ២០១៥ ការបង្កើតមូលនិធិ សំរាប់ប្រជាការពារ ការរៀបចំគ្រប់គ្រងកម្មករ កម្មការិនី ដែលស្នាក់នៅតាមផ្ទះជួល ។

លោកបណ្ឌិត រស់ វណ្ណា និងគណៈអធិបតីបានបញ្ជាក់ពី ការរីកចំរើន របស់ប្រទេសចំពោះ លើឆាកអន្តរជាតិ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលលើផ្នែកជីវភាព ចំពោះកម្មករ លោកគ្រូ អ្នកគ្រូ នាឆ្នាំ២០១៦ និងបានដាក់ចេញនូវ ផែនការណ៍ដូចតទៅ៖១-តាមដាន និងត្រួតពិនិត្យការជីកដី ២ ការបង្កើតមូលនិធិ ប្រជាការពារ ៣-ការរៀបចំចងក្រង កម្មករស្នាក់នៅ តាមផ្ទះជួល ៤-តាមដានខាងតុលាការលើករណីរោងសិប្បកម្ម ធានធាន ដែលក្ស័យទុន ៥-ពង្រឹងក្រុមប្រតិកម្មរហ័ស និងបើកវគ្គបំពាក់បំប៉ន ។

លោកបណ្ឌិត រស់ វណ្ណា និងគណៈអធិបតី បានក្រើនរំលឹកដល់ សមាជិកអង្គប្រជុំ សូមចូលរួមបន្ត អនុវត្តន៍ នូវផែនការសំរាប់ខែថ្មី ឲ្យ បានជោគជ័យ និងបន្តធ្វើអំពើល្អ ដល់ប្រជាពលរដ្ឋជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់ លើសភាពការណ៍ នយោបាយ របស់ប្រទេសដែលបង្កឡើង ដោយបក្សប្រឆាំង និងពួកអគតិមួយក្តាប់តូច ហើយចូលរួមវាយបក ឲ្យបានទាន់ពេលវេលា។

លោកបណ្ឌិត រស់ វណ្ណា បានឧបត្ថម្ភ ថវិកា ចំនួន៦៥០ដុល្លារ ដល់ឃុំបែកចាន ក្នុងការ ជួសជុលផ្លូវ១ ខ្សែប្រវែង៣៥០ម៉ែត្រ នៅភូមិត្រពាំងសុក្រំ ឧបត្ថម្ភថវិកា ដល់យុវជនផ្តល់ឈាម ចំនួន១០០ដុល្លារ និងចូលបុណ្យកឋិន វត្តដំណាក់អំពិលចំនួន២០០.០០០រៀល។ លោក សុខ ចិន្តាសោភា បានចូលបុណ្យកឋិនគ្រប់វត្តទូទាំងស្រុកក្នុង១ វត្តៗ ចំនួន ៥០ដុល្លារ សរុប ៣២ វត្ត១៦០០ដុល្លារផងដែរ៕