ស្រវឹងបើករថយន្ត បង្គោលភ្លើង ដាច់ត្រឹមគល់ បន្តទៅបុកដើមក្ងោក មួយដើមទៀត

ភ្នំពេញ ៖ រថយន្តទំនើប ម៉ាក(អូឌី) ពណ៍ស គា្ននស្លាកលេខ១គ្រឿង បើកបរដោយគូស្នេហ៍ វ័យក្មេង ២នាក់ ស្រវឹងស្រា បោះពួយក្នុងល្បឿនលឿនដូចហោះ ទៅប្រទះបុកបង្គោលភ្លើងបំភ្លឺក្បែរ ចិញ្ចើមថ្នល់ ១ដើម បាក់ដាច់ត្រឹមគល់ អូសជិត៥០ ម៉ែត្រ ហើយហួសទៅបុក និងដើមក្ងោក១ដើមទៀត បណ្តាលឱ្យ រួញមួយកំណាត់មុខ រងការខូចខាតយ៉ាងតំណំ ទើបឈប់ទៅមុខលែងរួច ។

ហេតុការណ៏គ្រោះថា្នក់ចរាចរណ៏នេះ កើតឡើងនៅលើកំណាត់ផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុចមុខ(រ៉ារ័ត្នទិញលក់ បង់រំលស់ រថយន្តគ្រប់ប្រភេទ) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កការភា្ញក់ផ្អើល កាលពីវេលា ម៉ោង១និង៣០នាទីយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៥ ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថា្នក់ចរាចរណ៏នេះ គឺកើតឡើងស្របខណគេឃើញ រថយន្តបង្ក ម៉ាកអូឌីពណ៍សអត់ស្លាកលេខជិះគ្នា២នាក់ស្រីម្នាក់និងប្រុសម្នាក់ជាគូស្នេហ៍វ័យក្មេង មានស្ថានភាពស្រវឹង បើកបរតាមផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនដូចហោះ ។ ដល់ចំណុចកើតហេតុខាងលើ រថយន្តរេចង្កូតឡើងលើចឹញ្ចើមផ្លូវខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលអោយដាច់ត្រឹមគល់អូសជិត៥០ម៉ែត្រ ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុល ចង្កូតទៅបុកនិងដើមក្ងោក១ដើមទៀតទើបឈប់ទៅមុខលែងរួច ធ្វើឲ្យរថយន្តដាច់កង់មុខទាំងពីរនិង ខ្ទេចមួយកំណាត់មុខទាំងស្រុង ។

ក្រោយពេលកើតហេតុ អ្នកជិះក្នុងរថយន្តបាននាំគ្នាគេចខ្លួន ចូលទៅក្នុងឃ្លាំងលក់រថយន្តបង់រំលោះបាត់ស្រមោល ចំណែករថយន្តបង្កត្រូវ សមត្ថកិច្ចស្ទូចនាំយកទៅរក្សាទុក នៅការិយាល័យចរាចណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំកាដោះស្រាយជាក្រោយ ៕

ស្រវឹងបើករថយន្ត បង្គោលភ្លើង ដាច់ត្រឹមគល់ បន្តទៅបុកដើមក្ងោក មួយដើមទៀត

ស្រវឹងបើករថយន្ត បង្គោលភ្លើង ដាច់ត្រឹមគល់ បន្តទៅបុកដើមក្ងោក មួយដើមទៀត