លោកឧត្តមសេនីយ៍ សៀក សុជាតិ ទាមទារឲ្យនាយទាហានព្រំដែន ទាំងអស់ មានសមត្ថភាព និងចំណេះដឹង លើកិច្ចការពារព្រំដែន ជាមួយប្រទេសជិតខាង

កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទី ចាត់ការ ការងារព្រំដែន អគ្គបញ្ជាការដ្ឋាន បានលើកឡើងថា កិច្ចការព្រំដែន គឺ ជាការងារ សំខាន់ចាំបាច់ ដែលទាមទារឲ្យ នាយទាហាន ព្រំដែនទាំងអស់ មានសមត្ថភាព ចំណេះដឹង គ្រប់គ្រាន់ ក្នុងការទំនាក់ទំនងជាមួយ បណ្តាប្រទេសជិតខាង កាន់តែមាន ប្រសិទ្ធភាពខ្លាំងឡើង គោលបំណងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ នៅតាមតំបន់ព្រំដែន ដែលមេដឹកនាំប្រទេស ចង់បាន។

ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ខាងលើនេះ បានធ្វើឡើងនៅចំពោះ នាយទាហាន ដែលជាសិក្ខាកាមហ្វឹកហ្វឺន និងបណ្តុះបណ្តាល លើជំនាញ កិច្ចការ ព្រំដែនជំនាន់ទី១ នៅសាលាការពារព្រំដែន(លង្វែក) ចំណុះទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ សៀក សុជាតិ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់សិក្ខាកាម ទាំងអស់ត្រូវយក ចំណេះដឹងពីការសិក្សា ទៅបំរើការងារ ជូនអង្គភាព របស់ខ្លួនឲ្យ មានប្រសិទ្ធភាពខ្ពស់ លើកិច្ចការពារព្រំដែន ជាមួយប្រទេសជិតខាង ហើយត្រូវខិតខំធ្វើការទប់ស្កាត់នូវ បទល្មើសមួយចំនួនរួមមាន ការឆ្លងដែនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្សឆ្លងដែន និងរត់ពន្ធទំនិញ គ្មានពន្ធជាដើម តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា ការបើកវគ្គហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាន់ទី១ខាងលើនេះ មានសិក្ខាកាមចំនួន២០០នាក់ មកពីយោធភូមិភាគពិសេស យោធភូមិភាគទី១ យោធភូមិភាគទី៣ យោធភូមិភាគទី៤ យោធភូមិភាគទី៥ បញ្ជាការដ្ឋានកងទ័ពជើងទឹក កងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងហ្វឹកហ្វឺន និងទទួលការបណ្តុះបណ្តាល ខ្លឹមសារ មេរៀន រួមមាន អំពីនីតិ អន្តរជាតិសាធារណៈ ច្បាប់កុងស៊ុល និងការងារទូត ការងារទេសន្តរប្រវេសន៍ផែនទី ព្រំដែនគោក ច្បាប់ពាក់ព័ន្ធ អន្តោរប្រវេសន៍ ច្បាប់ទំនាក់ទំនងអន្តរជាតិ នយោបាយ ការបរទេស និងច្បាប់អាស៊ាន លិខិតបទដ្ឋានរដ្ឋបាល និងឋានលេខាហ្វឹកហ្វឺន រយៈពេល៦ខែ កន្លងមកនេះ ។

លោកឧត្តម សេនីយ៍ បានចាត់តាំង នាយទាហាន៣៦នាក់ ថ្នាក់វរសេនីយ៍ និងឧត្តមសេនីយ៍ ដែលទទួល បានការបណ្តុះបណ្តាល លើកិច្ចការពារព្រំដែន និងជំនាញ ខាងការងារព្រំដែននៅបរទេស ដើម្បីប្រចាំការនៅព្រំដែនជាប់ ប្រទេសជិតខាង ចូលរួមរក្សា សន្តិសុខ កាន់តែមានភាពប្រសើរឡើងជូនដល់ ប្រជាពលរដ្ឋ នៃប្រទេសកម្ពុជា និងប្រទេសជិតខាង ធ្វើឡើងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕