​តើ​នរណា​ខ្លះ​ដែល​មិន​ស័ក្តិសម​ក្នុង​ការបរិភោគ​ខ្ទឹមស​?

​តើ​នរណា​ខ្លះ​ដែល​មិន​ស័ក្តិសម​ក្នុង​ការបរិភោគ​ខ្ទឹមស​?

​ខ្ទឹមស​គឺជា​របស់​ដែល​អាច​យក​មក​ព្យាបាល​ជំងឺ​ផ្សេងៗ​បាន ប៉ុន្តែ​មាន​ជំងឺ​មួយ​ចំនួន វា​មិន​អាច​ជួយ​ព្យាបាល​បាន​ទេ ហើយ​បើ​អ្នក​បរិភោគ​វា​ច្រើន វា​នឹង​អាច​ធ្វើឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ថែ​ម​ទៀត ដូចនេះ​បើ​អ្នក​មាន​ជំងឺ​៤​ប្រភេទ​ដូចខាងក្រោម ចូល​អ្នក​កុំ​បរិភោគ​វា​ឲ្យសោះ​។ តើ​អ្នកជំងឺ​ប្រភេទ​ណា​ដែល​មិន​អាច​បរិភោគ​វា​បាន​នោះ​?

អ្នក​ដែល​មាន​ជំងឺ​ភ្នែក​
អ្នក​ដែល​មាន​ជំងឺ​ភ្នែក​មិន​សាក​សម​ក្នុង​ការបរិភោគ​ខ្ទឹមស​នោះទេ ជា​ពិសេស​អ្នក​ដែល​មាន​សុខភាព​ខ្សោយ មាន​ឈាម​មិន​គ្រប់ ប្រសិនបើ​អ្នក​ពិសារ​ខ្ទឹមស នោះ​ភ្នែក​អ្នកនឹង​កាន់តែ​ធ្ងន់ធ្ងរ ត្រចៀក​ថ្លង់ ហើយ​ការចងចាំ​នឹង​ចុះ​ខ្សោយ ដូចនេះ​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​A​ឲ្យបាន​ច្រើន​ព្រោះ​វា​ល្អ​ចំពោះ​ភ្នែក​របស់​អ្នក ហើយ​អ្នក​ក៏​អាច​បរិភោគ​ថ្លើម​សត្វ ស៊ុត ទឹកដោះគោ ការ៉ុត ប៉េង​ប៉ោះ ហើយ​ប្រសិនបើ​ភ្នែក​អ្នក​ត្រូវ​ពន្លឺ​មិនបាន ហើយ​តែងតែ​មាន​ភាព​នឿយហត់ និង​ហូរ​ទឹកភ្នែក​ច្រើន អ្នក​អាច​បរិភោគ​អាហារ​មួយ​ចំនួន​ដូចជា បេះដូង​ជ្រូក បន្លែ​បៃតង ស៊ុត ទឹកដោះគោ ពពួក​សណ្តែក ពពួក​ត្រី​ជាដើម​។​

អ្នក​ដែល​មាន​ជំងឺ​ថ្លើម​
នៅពេល​ដែល​អ្នកមាន​ជំងឺ​រលាក​ថ្លើម អ្នក​មិន​ត្រូវ​បរិភោគ​ខ្ទឹមស​រាល់ថ្ងៃ​ទេ ព្រោះ​វា​ធ្វើឲ្យ​ជំងឺ​អ្នកកាន់តែ​ធ្ងន់ ដោយសារ​តែ​វា​មិន​ត្រឹមតែ​អាច​សម្លាប់​មេរោគ​បានទេ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នកខ្វះ​ឈាម​ទៀត​ផង ជាងនេះទៅទៀត​វា​ថែមទាំង​អាច​ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​អ្នក​ទៀតផង​។​

អ្នក​ដែល​មាន​ជំងឺ​រាករូស​
នៅពេល​ដែល​អ្នកមាន​ជំងឺ​រលាក​ពោះវៀន ហើយ​ធ្វើឲ្យ​អ្នក​មាន​ជំងឺរាក នោះ​អ្នក​មិនគួរ​បរិភោគ​ខ្ទឹមស​នោះទេ ព្រោះ​វា​មាន​ជាតិ​ហិរ​ដែល​អាច​ប៉ះពាល់​ដល់​ពោះវៀន​អ្នក​ខ្លាំងណាស់​។​

អ្នក​ដែល​មាន​ជំងឺ​ធ្ងន់​ផ្សេងៗ​
នៅពេល​ដែល​អ្នក​កំពុងតែ​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​កំពុងតែ​ប្រើ​ថ្នាំ អ្នក​មិន​គួរ​បរិភោគ​ខ្ទឹមស​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ថ្នាំ​អ្នក​គ្មាន​ប្រសិទ្ធភាព ថែម​ទាំង​អាច​ធ្វើឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។