គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ចុះ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជូន​កុមារ​ពិការ​ភ្នែក និង​គថ្លង់នៅ​អង្គ​ការ​គ្រួសារ​ថ្មី

រាជធានី​ភ្នំពេញ​ ​៖​ នា​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ​លោក​ហ៊ុន ម៉ា​ណែ​ត​ និង​លោក​ជំទាវ​បាន​ដឹកនាំ​ក្រុម​វេជ្ជបណ្ឌិត​ និង​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ចុះ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​កុមារ​ និង​បុគ្គលិក​ដោយ​ឥត​គិតថ្លៃ​ ព្រមទាំង​នាំ​សំលៀក​បំពាក់សម្ភារ​សិក្សា ចំណីអាហារ ​និង​អំណោយ​ផ្សេង​ឧបត្ថម្ភ​ដល់​កុមារ​ពិការ​ភ្នែក​ និង​កុមារ​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​។

លោក​ហ៊ុន ​ម៉ា​ណែ​ត ​និង​លោក​ជំទាវ​តែងតែបាន​គិតគូរ​ពី​សុខទុក្ខ​ការ​រស់នៅ​ការ​សិក្សា​ និង​តំរូវការ​ផ្សេង​ៗ​របស់​កុមារ​ពិការ​ភ្នែក​ និង​កុមារ​គ​ថ្លង់​ និង​​​ផ្តល់​ការ​អាណិត​ស្រឡាញ់​ដល់​ក្មួយ​ៗ​កុមារ​។​ លើស​ពី​នេះ​លោក ហ៊ុន ​ម៉ា​ណែ​ត ​និង​លោក​ជំទាវ​បាន​ផ្តល់​ដំបូន្មាន​ល្អ​ៗ​ និង​ការ​លើកទឹកចិត្ត​ដ៏មាន​ឥទ្ធិពល​ដល់​ក្មួយ​ៗ​ដើម្បី​ឱ្យ​ពួក​គេ​មាន​សេចក្តី​សង្ឃឹម​ និង​ភាព​កក់ក្តៅ​ក្នុង​ការ​កសាង​អនាគត​ដ៏​ប្រសើរ​របស់​ពួក​គេ​។​

ជាក់ស្តែង​នៅ​ថ្ងៃនេះ​លោ​ក​បាន​អំពាវនាវ​ក្រុមការងារ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ចុះ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ដោយ​ឥត​គិតថ្លៃ​ និង​បាន​រៀបចំ​អាហារ​សម្ភារ​សិក្សា​ និង​អំណោយ​ផ្សេង​ឧបត្ថម្ភ​ដល់​កុមារ​ពិការ​ភ្នែក​ និង​កុមារ​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ក​ប្រកបដោយ​សន្តាន​ចិត្ត​សប្បុរសធម៌​ និង​រីករាយ​ស្និទ្ធស្នាល​ក្រៃ​លែង​។

អ្នកគ្រូ នាង ផល្លា​ នាយិកា​សាលា​កុមារ​ពិការ​ភ្នែក ​និង​កុមារ​គ​ថ្លង់​ភ្នំពេញ​ថ្មី​នៃ​អង្គការ​គ្រួសារ​ថ្មី​តំណាង​ក្មួយ​ៗ​កុមារ​ និង​បុគ្គលិកអង្គការ​គ្រួសារ​ថ្មី​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ ដោយ​ពួក​គាត់​ទទួល​បាន​ភាព​កក់ក្តៅ​ការ​ថែទាំ​សុខភាព​ និង​ការ​យកចិត្តទុកដាក់​ចំពោះ​ការ​សិក្សា​របស់​ពួក​គេ ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​មនុស្ស​សប្បុរសធម៌​ និង​មនុស្សធម៌​មិន​អាច​កាត់ថ្លៃ​បាន​របស់​សម្តេច​តេ​ជោ​ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​ប​ណ្ឌឹ​ត​ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ​និង​សកម្មភាព​មនុស្សធម៌​ដ៍​ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចំពោះ​កុមារ​ពិការ​ភ្នែក​ និង​កុមារ​គ​ថ្លង់​ភ្នំពេញ​ថ្មី​នៃ​អង្គការ​គ្រួសារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​នេះ​ គឺជា​បេសកកម្ម​មនុស្សធម៌​លើក​ទី​០២​ហើយ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោដែល​បាន​ចុះ​ព្យាបាល​ជម្ងឺ​មាត់​ធ្មេញ​ដោយ​ឥត​គិតថ្លៃ​ដល់​កុមារ​ និង​បុគ្គលិក​នៅ​សាលា​កុមារ​ពិការ​ភ្នែក​ និង​កុមារ​គ​ថ្លង់​ភ្នំពេញ​ថ្មី​នៃ​អង្គការ​គ្រួសារ​ថ្មី​។