កងទ័ព កម្ពុជា ឥណ្ឌូណេស៊ី ប្តេជ្ញា​ធ្វើ​កិច្ចសហប្រតិបត្តិការ​រ​ឲ្យ​កាន់​ប្រសើរ​ថែមទៀត​

: ក្នុងឱកាស​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា លោក​វរសេនីយ៍ឯក រូ ឌី អា​ឌ្រី​យ៉ាន​តូ (Rudy Adrianto) អនុ​ព័ទ្ធ​យោធា​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា បាន​ចូលជួប​ជម្រាបលា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​លោក​វរសេនីយ៍ឯក ស៊ូ ណា​យ៉ូ (Sunaroyo) អនុ​ព័ទ្ធ​យោធា​ឥណ្ឌូណេស៊ី តែងតាំង​ថ្មី ចូលជួប​សម្តែង​ការគួរសម នៅ​ទីស្តីការក្រសួង​។​
    
​នៅក្នុង​ជំនួប​នោះ លោក នាង ផាត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​បំពេញការងារ​របស់លោក​វរសេនីយ៍ឯក អា ឌ្រី យ៉ាន​តូ ដែល​បាន​បំពេញភារកិច្ច​ទទួលបាន​ជោគជ័យ​នៅ​កម្ពុជា និង​បាន​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ទាំងពីរ កម្ពុជា ឥណ្ឌូណេស៊ី យ៉ាង​ជិតស្និទ្ធ​។

​ក្នុងនាម​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក​នាង ផាត បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ស្នាដៃ​របស់លោក​វរសេនីយ៍ឯក អា​ឌ្រី យ៉ាន​តូ ទទួលបាន​នៅ​កម្ពុជា​ក្នុង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ និង​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​អនុ​ព័ទ្ធ​យោធា​ឥណ្ឌូនេស៊ី​ថ្មី​ដែល​បាន​បន្ត បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

​លោក​នាង ផាត ក៏បាន​លើកឡើង​អំពី​ការជួយឧបត្ថម្ភ​របស់​ឥណ្ឌូណេស៊ី ដល់​កម្ពុជា ដូចជា ការជួយ​ស្វែងរក​សន្តិភាព​ដល់ក​ម្ពុ​ជា និង​ការជួយ​បណ្តោះ​បណ្តាល​ធនធានមនុស្ស​ដ​ល់​កងយោធពល​ខេមរភូមិន្ទ​។​
    
​មានមតិ​ឆ្លើយតប​វិញ លោក​វរសេនីយ៍ឯក អា​ឌ្រី យ៉ាន​តូ បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងការពារជាតិ អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​បណ្តា​ស្វាគមន៍​មួយចំនួនទៀត​ក្នុង​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ជួយ​បង្ករ​លក្ខណៈ​ឲ្យ​លោក​បាន​បំពេញភារកិច្ច​ទទួលបាន​លទ្ធផល​ល្អ​នៅ​កម្ពុជា​៕ 

កងទ័ព កម្ពុជា ឥណ្ឌូណេស៊ី ប្តេជ្ញា​ធ្វើ​កិច្ចសហប្រតិបត្តិការ​រ​ឲ្យ​កាន់​ប្រសើរ​ថែមទៀត​

កងទ័ព កម្ពុជា ឥណ្ឌូណេស៊ី ប្តេជ្ញា​ធ្វើ​កិច្ចសហប្រតិបត្តិការ​រ​ឲ្យ​កាន់​ប្រសើរ​ថែមទៀត​