អត្ថប្រយោជន៍​នៃ​សណ្តែក​ហ័​រ​ឡាំង​តាវ​ចំពោះ​សុខភាព​

សុខភាព​៖​សណ្តែក​ហ័​រ​ឡាំងតាវគឺជា​សណ្តែក​មួយ​ប្រភេទ​នេះ​ដែល​ផ្ទុក​ទៅ​ដោយសារ​ជីវជាតិ​ជាច្រើន​ដូចជា វីតាមីន​A, B1, B6, C, និង K ដែលមាន​នាទី​ប្រឆាំងនឹង​ជំងឺ​ពុក​ឆ្អឹង ព្រមទាំង​ពង្រឹង​ដល់​សុខភាព​ឆ្អឹង​។ 

​សណ្តែក​ហ័​រ​ឡាំង​តាវ ក៏​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​, មិនសូវ​មានការ​ឡូរី និង​គ្មាន​ជាតិ​ខ្លាញ់​ដែរ​។ សណ្តែក​ប្រភេទ​នេះ​ក៏​សម្បូរ​ដោយ​ប្រូតេអ៊ីន​បន្លែ និង​អង់​ទី​អុកស៊ីដ​ង់​សម្រាប់​ប្រឆាំងនឹង​ការ​ចាស់​ទៅតាម​អាយុ​។​

​សណ្តែក​ហ័​រ​ឡាំង​តាវ អាច​ពង្រឹង​ដល់​សុខភាព​បេះដូង​-​សរសៃឈាម​បាន ព្រោះ​វា​ជួយ​បង្ការ​កុំអោយ​មាន​កំណក ក្នុង​សរសៃឈាម ហើយ​វា​ផ្ទុក​ទៅដោយ​វីតាមីន K ដ៏​ច្រើន ដែល​អាច​ទៅ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន និង​ជួយ​ពង្រឹង​ដល់​សុខភាព​ឆ្អឹង ព្រោះ​វា​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន K1៕

អត្ថប្រយោជន៍​នៃ​សណ្តែក​ហ័​រ​ឡាំង​តាវ​ចំពោះ​សុខភាព​