ធនា​គារ​អភិវឌ្ឍន៍​​អា​ស៊ី ​និង​ក្រសួង​កិច្ចការ​នារី​ បើកវគ្គ​​បំប៉ន​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​​សម្រាប់​ស្ត្រី​នៅ​​អាស៊ី​​លើក​​២

​រាជ​ធានី​ភ្នំពេញ ​៖ កាល​ពីវេលា​​ព្រឹក​ថ្ងៃ​ទី​០២ ​​វិ​ច្ឆ​កា ​២០១៥ នៅ​សាល​ប្រជុំ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី​(ADB)​សហការ​ជាមួយ​​ក្រសួង​កិច្ចការ​នារី​ ដែល​មាន​លោកស្រី​ អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ និងជា​គណៈអធិ​បតី​ បាន​រៀន​ចំ​កម្មវិធី​​បំប៉ន​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​ស​ម្រាប់​ស្ត្រី​នៅ​អា​ស៊ី ​(ASIA LEADERS WOMAN PROGRAM ដែល​ហៅ​កាត់​ថា (AWLP)​លើក​២ ​ដើម្បី​ជួយ​ដល់​ស្ត្រី​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ អភិវឌ្ឍ​សក្តានុពល​របស់​ពួក​គាត់ ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​នា​ពេល​អនាគត។

កម្មវិធី​នេះ ​មាន​រយៈ​​ពេល​៤ថ្ងៃ​ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រៀបចំ​ព្រឹ​ត្ត​ការណ៍​បែប​នេះ ​ជា​លើក​ដំបូង​ប្រកបដោយ​ជោគជ័យ​ កាលពី​ឆ្នាំ​មុន ។ ស្ត្រី​សរុប​ចំនួន​២៥​នាក់ ​ដែល​កំពុង​តែ​ចូលរួម​ក្នុង​កម្មវិធី​នេះ ​គឺជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ភាគច្រើន​មក​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ផែនការ ​និង​ហេ​ដ្ឋា​រចនា​សម្ព័​ន​នៃ​ប្រទេស​ចំនួន​១៦​ ក្នុង​តំបន់​អា​ស៊ី ប៉ាស៊ី​ហ្វិ​ក ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព