សេដ្ឋី​ប្រេង​នៅ​ហុងកុង ត្រូវ​ចោរ​ចាប់ជំរិត​ទាមទារ​ប្រាក់ ៩ លានដុល្លារ

Sanofi

​វេ​ប​សាយ ស៊ាន​ហៃ បាន​ចុះផ្សាយ​ព័ត៌មាន​ដ៏​កក្រើក​ទាក់ទង​នឹង​ការចាប់​ជំរិត​សេដ្ឋី​ប្រេង​នៅ​ហុងកុង​រយៈ ៣៨ ថ្ងៃ ព្រមទាំង​ទាមទារ​ឱ្យ​ខាង​គ្រួសារ​ឱ្យ​ត្រៀម​ប្រាក់ ៩ លាន​ដុល្លារ​អាមេរិក​ដើម្បី​លោះ​មនុស្ស​។

ដោយមាន​ការជួយ​សហ​ការ​ពី​ប៉ូលិស​តៃវ៉ាន់ ទើប​ខាង​ប៉ូលិស​អាចជួយ​សង្គ្រោះ សេដ្ឋី​ប្រេង​ដែល​ត្រូវ​ឧក្រិដ្ឋជន ២ រូប​បាន​ចាប់ខ្លួន​យកទៅ​លាក់ និង វាយ​ធ្វើបាន​អស់​រយៈពេល ៣៨ ថ្ងៃ ដើម្បី​បង្ខំ​ឱ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​យកប្រាក់​ចំនួន ៩ លាន​ដុល្លារ​អាមេរិក​ដើម្បី​លោះ​មនុស្ស​ត្រឡប់មកវិញ​។​


​យោងតាម​ការចុះ​អន្តរាគមន៍​បានឱ្យដឹងថា សេដ្ឋី​រូបនេះ​ត្រូវ​ឧក្រិដ្ឋជន​វាយ​ធ្វើបាប និង ឃុំខ្លួន​គាត់​នៅផ្ទះ​ដាច់ស្រយាល​ដែល​ស្ថិតនៅ​តៃវ៉ាន់​។ មិនដឹង​ជា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ សេដ្ឋី​ម្នាក់នេះ​ត្រូវ​ឧក្រិដ្ឋជន​ធ្វើ​ទារុណកម្ម​ប៉ុនណា​ទេ តែ​សភាព​របស់គាត់​គឺ​ភ័យខ្លាច​យ៉ាងខ្លាំង រីឯ​សម្លៀកបំពាក់​លើ​ខ្លួន​គឺមាន​ត្រឹមតែ​អាវយឺត និង ខោខ្លី​តែប៉ុណ្ណោះ​។​


​សេដ្ឋី​ប្រេង​ម្នាក់នេះ បាន​ប្រាប់ថា គាត់​មិន​នឹកស្មានថា គាត់​អាចមាន​ជីវិត​ត្រឡប់មកវិញ​នោះទេ រីឯ​ខាង​ប៉ូលិស​បាន​ស្រាវជ្រាវ​ឃើញថា យ៉ាងហោច​មនុស្ស​ដែល​រៀប​គម្រោង​ចាប់ខ្លួន​សេដ្ឋី​គឺ​ម្នាក់នេះ​គឺមាន​ដល់​ទៅ ១៥ នាក់​៕ ខេ​រី​
(​ប្រភព​៖ ខោ​វ​ស៊ុ​ក​)

Related