ចម្លាក់ឈើដ៏អស្ចារ្យ បំផុតលើពិភពលោក នៅទីក្រុង Dongyang ប្រទេសចិន

ចិន៖ Dongyang គឺជាទីក្រុងរបស់ ប្រទេសចិន នៅចំកណ្តាលនៃខេត្ត Zhejiang ដែលជាការចំងាយ ប្រហែល ២០០ គីឡូម៉ែត្រភាគខាងត្បូង នៃទីក្រុង Hangzhou ដែលជាទីក្រុងដ៏ល្បីសម្រាប់ ផលិតចម្លាក់ឈើ ដ៏ឆើតឆាយ បំផុត នៅលើពិភពលោក ហើយសិល្បៈបុរាណនេះ មានអាយុកាលជាង ១៣០០ឆ្នាំមកហើយ នៅក្នុងរាជវង្សសុង ។
នៅក្នុងរាជវង្សសុង វាបានក្លាយជាការអភិវឌ្ឍខ្ពស់ជាសិល្បៈ និងឈានដល់កំពូលរបស់ខ្លួន រហូតដល់ក្នុង រាជវង្សម៉េង និងរាជវង្សឆេង។ ចម្លាក់ឈើ Dongyang ត្រូវបានកំណត់ ទៅលើការឆ្លាក់ ដែលមានទេពកោសល្យខ្ពស់, ស្រទាប់ ច្រើន និងមានសមាសភាពនៃរូបភាពបង្ហាញវិមាត្រទីបី។ ចម្លាក់នេះជាញឹកញាប់ បានប្រាប់រឿងពីប្រវត្តិសាស្រ្ត អក្សរសាស្រ្ត និងកំណាព្យបុរាណរបស់ចិន ព្រមទាំងឆ្លុះបញ្ចាំង ពីមូលដ្ឋានផ្សេងៗទៀត។

ចម្លាក់ឈើ Dongyang ត្រូវបានរកឃើញ នៅទូទាំងរាជវាំងអធិរាជ ក្នុងទីក្រុងប៉េកាំង, ទីក្រុងស៊ូចូវនៅទីក្រុងហាំងចូវ និងខេត្តអានហ៊ួយ ។ ក្នុងអំឡុងរជ្ជកាល រាជវង្សឈិងអធិរាជ Qianlong នៅក្នុងឆ្នាំ ១៧០០ មនុស្សរាប់រយនាក់ ជា អ្នកសិប្បករ មករាជធានីប៉េកាំង ដើម្បីតុបតែងព្រះបរមរាជវាំង និងបានឆ្លាក់ចង្កៀងគោមនេះ ហើយអ្នកទាំងនោះ មានទេពកោសល្យខាងចម្លាក់ឈើ យ៉ាងអស្ចារ្យ៕