អង់សង់ទ័រ និងរ៉ូម៉ាណូ ជប់លៀបជូនដល់ អតិថិជន ដែលតែងតែគាំទ្រ កន្លងមក

ភ្នំពេញ៖ ក្រុមហ៊ុន WIPRO UNZA ដែលជាក្រុមហ៊ុនផលិត នូវផលិតផលម៉ាក អង់សង់ទ័រ និងរ៉ូម៉ាណូ បានរៀប កម្មវិធី ជប់លៀបជូនដល់ អតិថិជនរបស់ខ្លួន នៅឯភោជនីយដ្ឋាន ទន្លេបាសាក់ II ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៥។ កញ្ញា សារ៉ា លី អគ្គនាយកចាត់ការទូទៅ ប្រចាំក្រុមហ៊ុន ឌីខេអេសអេច (ខេមបូឌា) អិល ធី ឌី ហើយក៏ជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវផលិតផល របស់ក្រុមហ៊ុន WIPRO UNZA ក្នុងប្រទេសកម្ពុជា និង លោក គុលកានី គ្រឹះស្នា ប្រធានចាត់ការទូទៅ នៃក្រុមហ៊ុន WIPRO UNZA បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់អតិជនរបស់ ខ្លួន ជាង ៣០០នាក់ ដែលបានចូលរួមក្នុងកម្មវិធី។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន ឌីខេអេសអេច និងក្រុមហ៊ុន WIPRO UNZA បានថ្លែងអំណរ គុណដល់អតិថិជន ដែល តែងតែផ្តល់ការគាំទ្រ និងជំរុញការលក់ផលិតផល WIPRO UNZA ដែលមានដូចជា ផលិតផល ម៉ាក អង់សង់ទ័រ និងរ៉ូម៉ាណូ ជាដើម។ ក្រុមហ៊ុននៅតែបន្តការគាំទ្រ និងបង្កើនទំនាក់ទំនងឲ្យល្អបន្ថែម ទៀតជាមួយនឹង អតិថិជន ដើម្បីជាអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ផលិតផលរបស់យើងផ្ទាល់។ ក្រុមហ៊ុន WIPRO UNZA ជាផ្នែក របស់ក្រុមហ៊ុន WIPRO UNZA Group ដែលមានចំណូលជាង៩០០លានដុល្លារ ជាក្រុមហ៊ុនសាជីវកម្មពហុសាសន៍ ដ៏ធំមួយ មានមូលដ្ឋាននៅរដ្ឋបឹងហ្គាឡូ ប្រទេសឥណ្ឌា ដែលមាន មានប្រភេទអាជីវកម្មដូចជា បច្ចេកវិទ្យា ព័ត៌មាន ថាមពលជីវសាស្រ្ត ផលិតផលប្រើប្រាស់ទូទៅ និង គ្រឿងអគ្គីសនី វិស្វកម្ម និង ប្រព័ន្ធវេជ្ជសាស្រ្ត ដែលបានចែកចាយ នៅក្នុង ៥៤ប្រទេស និងបន្តពង្រីកអាជីវកម្មបន្ថែមទៀត។

ក្រុមហ៊ុន WIPRO UNZA មានផលិតផល ជាច្រើនប្រភេទដូចជា ម្សៅលាបខ្លួន ឡេលាបខ្លួន ទឹកអប់ រ៉ូលអន និង ស្ព្រៃយ៍បាញ់ខ្លួនបុរស។ ក្រុមហ៊ុន WIPRO UNZA ចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០០២ ដែលមាន ផលិតផល ដូចជា អង់សង់ទ័រ និង រ៉ូម៉ាណូ រួមទាំង បានណែនាំផលិតផលផ្សេងៗទៀត ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ។

ការលក់ផលិតផលទាំងនេះបានកើនឡើងយ៉ាងខ្លាំងដោយសារតែមានការតែមានការគាំទ្រឥតឈប់ឈរ ពីសំណាក់ អតិថិជន និងអ្នកប្រើប្រាស់ ផលិតផលរបស់យើង។ ក្រុមហ៊ុននឹងខិតខំបន្ថែមទៀត ដើម្បីស្វែងរកឱកាស ផលិតផល ថ្មីៗ បន្ថែមទៀត ដើម្បីបំពេញនូវសេចក្តីត្រូវ ការរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងបន្តកសាងទំនាក់ទំនងដៃគូ ជាមួយ អតិថិជនរបស់យើងឲ្យ រិតតែខ្លាំងក្លាបនែ្ថមទៀត៕