ហ៊ានណាស់! បុរសម្នាក់​ចំ​ណាយ​​ពេល​១០ថ្ងៃ ខួង​ពិដានបន្ទប់​ស្នាក់​នៅ របស់​ស្ត្រី​ម្នាក់ ដើម្បី​ចូល​ទៅ​រំលោភ​នាង

តូក្យូ៖ បុរសម្នាក់ពិតជាក្លាហានទាំងប្រថុយមែន ដោយគាត់ហ៊ាន ស្វានប្រហោងមួយនៅជាន់នៃបន្ទប់ ដែលខ្លួនស្នាក់ នៅដើម្បីប្រុងចូលទៅចាប់រំលោភស្ត្រីម្នាក់ដែលខ្លួនស្រឡាញ់ ។

ហេតុការណ៍នេះកើតឡើងនៅតំបន់ Tsukuba ប្រទេសជប៉ុន ជនសង្ស័យមានអាយុ៥១ឆ្នាំឈ្មោះ Masahito Sato ត្រូវបានចោទប្រកាន់ថា លួចចូលផ្ទះគេដោយខុសច្បាប់ និងជាប់ចោទមួយករណីទៀត ខណៈពេលដែលជននេះ រំលោភលើរាងកាយស្ត្រីអាយុ៣៩ឆ្នាំម្នាក់ ។

ប៉ូលិសនិយាយថា Sato គឺជាអតិថិជនម្នាក់ដែលតែងទៅបរិភោគអាហារក្នុងភោជនីយដ្ឋានមួយដែលមានស្ត្រីម្នាក់ មើល ការខុសត្រូវនៅក្នុងហាងនោះ ហើយគាត់ក៏ចាប់ផ្តើមមានអារម្មណ៍ចំពោះនាង មិនយូរប៉ុន្មានជននេះក៏ផ្លាស់មករស់នៅ ក្នុងអាគារជាមួយស្ត្រីម្នាក់នេះ ដោយស៊ើបដឹងពីបន្ទប់ដែលនាងស្នាក់នៅទៀតផង ។

នៅថ្ងៃកើតហេតុ Sato បានប្រើរណា និងឧបករណ៍ផ្សេងទៀតអារខួងឲ្យចេញប្រហោងធំមួយចេញពីជាន់ស្នាក់នៅ របស់ខ្លួនដោយចំណាយពេលដល់ទៅ១០ឆ្នាំឯណោះ ហើយក៏ឈានចូលទៅ ដល់ពិដានបន្ទប់ស្នាក់នៅរបស់ស្ត្រីរង គ្រោះ បន្ទាប់មកគេក៏រង់ចាំនាងមកដល់ Sato បានយកកាំភ្លើងភ្ជង់នាងរួចក៏ចាប់រំលោភតែម្តង ។

ក្រោយពីរំលោភរួច Sato ក៏បានគេចទៅបាត់ទើបស្ត្រីរងគ្រោះរាយការណ៍ទៅប៉ូលិស ហើយប្រមាណជាង៥ម៉ោង ក្រោយប៉ូលិសក៏ចាប់ខ្លួនជនសង្ស័យបាន ខណៈដែលគេកំពុងសំងំលាក់ខ្លួនក្បែរហាងមួយជិតកន្លែងកើតហេតុផងដែរ ៕

ហ៊ានណាស់! បុរសម្នាក់​ចំ​ណាយ​​ពេល​១០ថ្ងៃ ខួង​ពិដានបន្ទប់​ស្នាក់​នៅ របស់​ស្ត្រី​ម្នាក់ ដើម្បី​ចូល​ទៅ​រំលោភ​នាង