គំនិតច្នៃបង្កើតថ្មី របស់ SCG នឹងជួយសំរួល ជីវិតរស់នៅ ជាពិសេស មនុស្សចាស់ និង បរិស្ថាន

បាងកក៖ ក្រៅពីការផលិត ស៊ីម៉ង់ដ៏មានគុណភាពខ្ពស់ និង បរិក្ខាសម្រាប់បំពាក់ ក្នុងអគារ លំនៅដ្ឋាន ដ៏សំបូរបែប ហើយនោះ ក្រុមអ្នកវិទ្យាសាស្ត្រ របស់ក្រុមហ៊ុន SCG (The Siam Cement Public Company Limited) បានព្យាយាម សិក្សាស្រាវជ្រាវ ទៅលើផលិតផលជំនួយ ដល់ការរស់នៅរបស់មនុស្សសម័យទំនើប ជាពិសេសមនុស្សចាស់ជរា ដែលមានភាពទ្រុឌ ទ្រោមទាំង កាយ វាចា និង ស្មារតី ព្រមទាំងធ្វើឲ្យបរិស្ថាននៅជុំវិញទីកន្លែងរស់នៅ និង ប្រកប ការងាររបស់លោកអ្នក កាន់ប្រកបដោយភាពសុខុមាលភាពខ្ពស់ថែមទៀត។

គំនិតច្នៃបង្កើតថ្មីជាច្រើន ដែលគ្រោងចេញជាផលិតផលសម្រាប់វាយលុកទីផ្សារ ប្រទេស អ្នកមានមួយចំនួន ដូចជា នៅ អឺរ៉ុប និង អាមេរិក នេះមានដូចជា គំរូលំនៅដ្ឋានសម័យទំនើប, បង្គន់អនាម័យ ដែលសម្រួលដល់ការប្រើប្រាស់ របស់មនុស្សចាស់, ឧបករណ៍តាមដាន ចំណីអាហារ ដែលល្អសម្រាប់សុខភាព, គ្រឿងបរិក្ខាពេទ្យប្រចាំលំនៅដ្ឋាន, ឧបករណ៍បំពាក់ ក្នុងបន្ទប់គេងនិង ក្នុងលំនៅ ដ្ឋាន ដើម្បីសម្រួលដល់ការចល័តខ្លួនរបស់មនុស្សចាស់ជរា, និង ជា ពិសេសគឺ បច្ចេកវិទ្យា ទំនើបចុងក្រោយ 3D printing សម្រាប់ ថ្ងៃអនាគត ផងដែរ។

នៅក្នុងការទស្សនាពិពណ៌ ស្វែងយល់ពីផលិតផលបង្កើតថ្មី ដែលរៀបចំឡើងនៅ ឯសាល ពិពណ៌ SCG ក្នុងទីក្រុង បាងកក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៥ កន្លងទៅនេះ លោក Kan Trakulhoon ប្រធាន និង ជានាយកប្រតិបត្តិ របស់ SCG បានលើកឡើងថា “ការ អភិវឌ្ឍទាំងឡាយរបស់ SCG គឺធ្វើឡើងដោយគិតគូខ្ពស់បំផុត ទៅលើបរិស្ថាន អេកូឡូស៊ី, បែបបទ នៃការរស់នៅ, និង សុខុមាលភាពរបស់អតថិជន ជាចម្បង។”

នាយកប្រតិបត្តិដែល ជិតផុតអណត្តិរូបនេះ បានបន្តទៀតថា គន្លឹះនៃភាពជោគជ័យ សម្រាប់ ការស្រាវជ្រាវបង្កើត ផលិតផល ថ្មីៗ គឺផ្តោតសំខាន់ទៅលើ ភាពជាអ្នកដឹកនាំ, ទស្សនវិស័យ វែងឆ្ងាយ, និង ការត្រៀមខ្លួនជានិច្ច សម្រាប់ ការប្រកួតប្រជែង ជាពិសេសគឺជាមួយនឹង ប្រទេស ឥណ្ឌា និង ចិន ដែលកំពុងតែ ព្យាយាមអភិវឌ្ឍន៍ លើវិស័យនេះផងដែរ។

បន្ថែមពីនេះទៀត ក្រុមហ៊ុនបានសំឡឹងមើលឃើញពីអត្រាកំណើនប្រជាជនវ័យចំណាស់ សម្រាប់បណ្តា ប្រទេស ដែលមានសេដ្ឋកិច្ចរីកចំរើនជាច្រើននៅលើលោក ដែលមនុស្សជំពូក នេះត្រូវការការមើលថែទាំយ៉ាងពិសេស ទៅ លើការរស់នៅប្រចាំថ្ងៃ ជាងមនុស្សវ័យកណ្តាល ក្មេងៗ និង យុវវ័យ។ ដូច្នេះពិពណ៌ថ្ងៃនេះ គឺផ្តោតសំខាន់ណាស់ ទៅលើជីវិតរស់នៅប្រចាំថ្ងៃ សម្រាប់មនុស្សដែលមានវ័យចំណាស់។

សម្រាប់ SCG កន្លងមក បាន បង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ដោយ មិនត្រឹមតែគិតគូពីភាព ងាយស្រួលសម្រាប់ជីវិតរស់នៅរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែ ចំពោះបរិស្ថានវិញ គឺត្រូវបានក្រុមហ៊ុនយកចិត្ត ទុកដាក់ខ្លាំងបំផុត។ ឧទាហរណ៍ ក្រុមហ៊ុន បានដាំ ដើមឈើនៅជុំវិញតំបន់ដែលខ្លួន ធ្វើអាជីវកម្មជីកថ្ម យកមក ធ្វើស៊ីម៉ង់ ដើម្បីឲ្យ ដើមឈើទាំង នោះ សម្អាតឧស្ម័នពុល CO2 ដែលកើតឡើងដោយសារសង្វាក់ផលិតកម្ម របស់ ខ្លួន បានតាមបែបធម្មជាតិតែម្តង។

ជាពិសេសជាងនេះទៅទៀតចាប់តាំងពីឆ្នាំ ២០១២ មកដល់បច្ចុប្បន្ន SCG បានបញ្ឈប់ការ ប្រើប្រាស់វិធីកប់កាក សំណល់ ចោលនោះទៀតហើយ ដោយគេបានប្រើប្រាស់វិធីថ្មី គឺការ យកកាកសំណល់ពីផលិតកម្មទាំងនោះមក បំលែងទៅជាកម្ទេចកម្ទី ដែលគ្មានផលប៉ះពាល់ ដល់បរិស្ថាន ថែមទាំងការបញ្ចេញបាក់តេស៊ី ទៅលើផ្ទៃអាកាស ដើម្បីសម្អាតខ្យល់ពុលជាដើម។

សរុបជារួមមក ពិពណ៌ SCG អំពីផលិផល និង គោលដៅអនាគតរបស់ខ្លួនខាងលើនេះ គឺ ក្រុមហ៊ុន មានទំនុកចិត្ត ខ្ពស់ទៅលើ ការអភិវឌ្ឍស្តង់ដានៃជីវិតរស់នៅរបស់ មនុស្សក្នុង យុគសម័យទំនើប ដែលបាន និង កំពុង តែគិតគូ យ៉ាងខ្លាំងឡើងៗ ពីបញ្ហាបរិស្ថាន និង សុខភាព ហើយទាំងនេះ វាសមស្របទៅតាមពាក្យស្លោកដែល ក្រុមហ៊ុន យក្សរបស់ថៃមួយ នេះបានបង្កើតឡើងសម្រាប់ស្វាគមន៍ពិពណ៌គឺ “គំនិតច្នៃបង្កើតថ្មីប្រកបដោយ ការយកចិត្ត ទុកដាក់ សម្រាប់ការរស់នៅប្រចាំថ្ងៃ ប្រកបដោយនិរន្តភាព៕”

គំនិតច្នៃបង្កើតថ្មី របស់ SCG នឹងជួយសំរួល ជីវិតរស់នៅ ជាពិសេស មនុស្សចាស់ និង បរិស្ថាន

ប្រធាន នឹង នាយកប្រតិបត្តិរបស់ SCG

គំនិតច្នៃបង្កើតថ្មី របស់ SCG នឹងជួយសំរួល ជីវិតរស់នៅ ជាពិសេស មនុស្សចាស់ និង បរិស្ថាន

ការពន្យល់លម្អិត ពីផលិតផលនីមួយ ដោយពិធីករ

គំនិតច្នៃបង្កើតថ្មី របស់ SCG នឹងជួយសំរួល ជីវិតរស់នៅ ជាពិសេស មនុស្សចាស់ និង បរិស្ថាន

ការៀបពន្យល់បង្ហាញពីផលិតផល របស់ SCG

គំនិតច្នៃបង្កើតថ្មី របស់ SCG នឹងជួយសំរួល ជីវិតរស់នៅ ជាពិសេស មនុស្សចាស់ និង បរិស្ថាន

ការធ្វើបទបង្ហាញដល់អ្នកសារព័ត៌មាននានា

គំនិតច្នៃបង្កើតថ្មី របស់ SCG នឹងជួយសំរួល ជីវិតរស់នៅ ជាពិសេស មនុស្សចាស់ និង បរិស្ថាន

ឧបករណ៍ធ្វើតែស្តទំនិញ ដែលល្អសម្រាប់ខុសភាព

គំនិតច្នៃបង្កើតថ្មី របស់ SCG នឹងជួយសំរួល ជីវិតរស់នៅ ជាពិសេស មនុស្សចាស់ និង បរិស្ថាន

ឧបករណ៍ហូបអាហារសម្រាប់មនុស្សចាស់

គំនិតច្នៃបង្កើតថ្មី របស់ SCG នឹងជួយសំរួល ជីវិតរស់នៅ ជាពិសេស មនុស្សចាស់ និង បរិស្ថាន

3D printing

គំនិតច្នៃបង្កើតថ្មី របស់ SCG នឹងជួយសំរួល ជីវិតរស់នៅ ជាពិសេស មនុស្សចាស់ និង បរិស្ថាន

គំនិតច្នៃបង្កើតថ្មី របស់ SCG នឹងជួយសំរួល ជីវិតរស់នៅ ជាពិសេស មនុស្សចាស់ និង បរិស្ថាន

ឥដ្ឋការ៉ូ សម្រាប់សម្រួលដំណើរ របស់មនុស្សចាស់ និង មិនរអិល

គំនិតច្នៃបង្កើតថ្មី របស់ SCG នឹងជួយសំរួល ជីវិតរស់នៅ ជាពិសេស មនុស្សចាស់ និង បរិស្ថាន

ប្រធាន និង នាយកប្រតិបត្តិ ព្រមទាំងប្រធានផ្នែករបស់