ធ្លាយដំណឹងថា តំណែង​តួ​ឯក​របស់ ផាន វីរ៉ាទី ក្នុង​ផលិត​កម្ម ថោន មាន​ភាព​មិន​ប្រក្រតី

ភ្នំពេញ៖ តារាចម្រៀងស្រី កំពុងតែឈានទៅរកភាពល្បីល្បាញ កញ្ញា ផាន វីរ៉ាទី ហៅ ស្ពៃជ្រក់ ត្រូវបានសារព័ត៌មាន ចុះផ្សាយជាញឹកញាប់ថា នាងជាតួឈ្នានីសប្រចាំផលិតកម្ម ថោន ដែលគ្រាន់តែចូលភ្លាម ស្រាប់តែប្រជែងបានតំណែងឯក ក្នុងផលិតកម្ម ភ្លាម ក្នុងរឿង «អ្នកបំរើ ០០៧» ដែលតំណែងនេះ ហាក់មានភាពមិនប្រក្រតីច្រើន ធ្វើឲ្យអ្នកសិល្បៈ ក្រុមការងារ និងមហាជនឆ្ងល់យ៉ាងខ្លាំង។

កញ្ញា ស្ពៃជ្រក់ ឬ រ៉ាប៊ី ត្រូវបានមហាជនជាច្រើន វាយប្រហារព្រមៗគ្នា ស្របពេលដែលកំពុងឡើងកូដ ដូចទឹកជំនន់ ព្រោះត្រូវផលិត ថោន លើកតំកើងខ្លាំង ស្ទើរគ្មានអ្នកណាស្មើឡើយ ពិសេសនាងត្រូវបានចាប់ដៃគូ ជាមួយកំឡោះសង្ហា សុគន្ធ ថេរ៉ាយុ មានអ្នករ៉េបផ្ទាល់ខ្លួន ក្រុមរាំត្រូវបានរៀបចំរួចជាស្រេច។ រីឯតំណែងឯក ក៏បានព្រៀងទុកជាពិសេសសម្រាប់នាង ពិតជាកម្រមាន ក្នុងពិភពសិល្បៈ ដែលតារាចម្រៀងស្រីណា បានទាំងព្រមបែបនេះណាស់ ខណៈដែលចូលមកក្នុងផលិតកម្មថ្មីដំបូង។

សារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយថា ផាន វីរ៉ាទី ជាអ្នកជែងតំណែងឯក របស់ផលិតកម្ម ថោន ពីសុគន្ធ នីសា តែធាតុពិត ត្រូវបានប្រភពមួយទំលាយថា ការពិតតំណែងជាតួឯកត្រូវបានទៅ សុគន្ធ នីសា ១០០ភាគរយ តែមកពី នីសា ធ្វើទុក្ខចង្ការ មិនអាចធ្វើការថតរាប់រយជាប់ៗគ្នា ក៏ព្រលែងឲ្យអ្នកផ្សេងៗ ហើយក៏ធ្លាក់ចូលដៃ ផាន វីរ៉ាទីយ៉ាងត្រជាក់ចិត្តបំផុត ហើយរឿងក៏ថតជិតចប់ដែរ នឹងបញ្ចាំងឆាប់ៗនេះផងដែរ ។ តំណែងនេះមិនបានព្រៀងជាពិសេសសម្រាប់នាងទេ មកពីនាងចូលផលិតកម្ម ចំពេលដែល សុគន្ធ នីសា ឈឺតែម្ដង ។

ក្រៅពីរឿងតំណែងឯកសល់ពីគេ កញ្ញា ស្ពៃជ្រក់ ហៅ រ៉ាប៊ី ក៏រងពាក្យចចាមអារ៉ាមជាច្រើន ថា នាងជាតារាមួយដួងពូកែវាយឫក អឿអាង និងអួតប្រាប់គេថា នាងមានខ្សែធំ ទើបចូលផលិតកម្មនេះបាន មិនមែនតូចតាចទេ ។ ប្រភពពីក្នុងផលិតកម្ម បាននិយាយថា រ៉ាប៊ី ឫកធំណាស់ គ្មានអ្នកណាស្មើនាងទេ សូម្បី មាស សុខសោភា ក៏មិនអឿដល់នាងដែរ នាងបញ្ចេញចរឹត មិនគួរឲ្យចូលចិត្តជាច្រើន ដល់ក្រុមកាងារ។ ក្រៅពីនេះ រ៉ាប៊ី ចូលចិត្តនិយាយថា «នាងមិនខ្វល់ សំខាន់នាងស្អាត ចង់អ្នកណាថាអី ក៏ថាទៅ »។

កញ្ញា ផាន វីរ៉ាទី មិនអាចសុំការបំភ្លឺ ជុំវិញពាក្យចចាមអារ៉ាមបានទេ នៅថ្ងៃទី២ ខែវិច្ឆិកានេះ ខណៈនាងហាក់មិនពេញចិត្ត ជាមួយក្រុមអ្នកសារព័ត៌មានឡើយ ៕

ធ្លាយដំណឹងថា តំណែង​តួ​ឯក​របស់ ផាន វីរ៉ាទី ក្នុង​ផលិត​កម្ម ថោន មាន​ភាព​មិន​ប្រក្រតី

ធ្លាយដំណឹងថា តំណែង​តួ​ឯក​របស់ ផាន វីរ៉ាទី ក្នុង​ផលិត​កម្ម ថោន មាន​ភាព​មិន​ប្រក្រតី

ធ្លាយដំណឹងថា តំណែង​តួ​ឯក​របស់ ផាន វីរ៉ាទី ក្នុង​ផលិត​កម្ម ថោន មាន​ភាព​មិន​ប្រក្រតី

ធ្លាយដំណឹងថា តំណែង​តួ​ឯក​របស់ ផាន វីរ៉ាទី ក្នុង​ផលិត​កម្ម ថោន មាន​ភាព​មិន​ប្រក្រតី