រោង​កុន 4DX ដំបូង សម្រេច​ប្ដូរ​ឈ្មោះ​ថ្មី ជា​​រោង​ភាពយន្ត​ សែលកាត ​4DX​​វិញ

រោង​កុន 4DX ដំបូង សម្រេច​ប្ដូរ​ឈ្មោះ​ថ្មី ជា​​រោង​ភាពយន្ត​ សែលកាត ​4DX​​វិញ

រោងភាពយន្ត 4DX ដំបូង​បំផុត​របស់​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​អ៊ីអន​នោះ ម្សិលមិញ​បាន​សម្ពោធ​ប្ដូរ​ឈ្មោះ​ថ្មី​ជា​ផ្លូវ​ការ “សែលកាត 4DX” ​វិញ​ក្រោម​​វត្តមាន​លោក សៅ សុខនី ប្រធាន​ចាត់ការ​ទូទៅ​រោង​ភាពយន្ត Major Cineplex និង​លោក នីក វ៉ានវីន នាយក​គ្រប់គ្រង​ទីផ្សារក្រុមហ៊ុន​សែលកាត។

 

រោង​កុន 4DX ដំបូង សម្រេច​ប្ដូរ​ឈ្មោះ​ថ្មី ជា​​រោង​ភាពយន្ត​ សែលកាត ​4DX​​វិញ

 

លោក សុខនី បាន​ឲ្យ​ដឹង​ថា”រយៈ​ពេល​ដែល 4DX បាន​ដំណើរ​ការ ១៥ ខែ​មក​នេះ​បាន​ទទួល​ភ្ញៀវ​ជិត ៨ ម៉ឺន​នាក់​ឲ្យ​ចូល​ទស្សនា ដូចនេះ​ជា​មធ្យម​មាន​បី ទៅ​បួន​រឿង​ក្នុង​មួយ​ខែ។” ប្រធាន​ចាត់ការ​ទូទៅ​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​កន្លង​មក​រោងភាពយន្ត Major Cineplex និង Hall 4DX នេះ​ទទួល​បាន​ការ​គាំទ្រ​ពីសំណាក់​ទស្សនិកជន​ច្រើន​ណាស់ ព្រោះ​មាន​បំពាក់​បរិក្ខារ​ទំនើប​តាម​ទាន់​សម័យ​ថ្មី ស្រប​នឹង​បច្ចេកវិទ្យា​ជឿនលឿន។ ការ​លើក​ស្លាក​យីហោ​សែលកាត 4DX ថ្មី​នេះ​ក៏​មាន​ការ​ផ្ដល់​ជូន​ពិសេស​ដល់​អតិថិជន​សែលកាត​ទាំងអស់​ដែល​មាន​កាត Cellcard Reward ដែល​ចាប់ផ្ដើម​ពី​ថ្ងៃនេះ រហូត​ដល់​ចុង​ខែ វិច្ឆិកា ដែល​អាច​ឲ្យ​អតិថិជន​មាន​កាត​ទាំងអស់ ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​ពិសេស “ទិញ ១ ថែម​១” សម្រាប់​ការ​ទិញ​សំបុត្រ​កុន 4DX។

 

ចំណែក​លោក វ៉ានវីន បាន​ឲ្យ​ដឹង​ថា”4DX គឺជា​បទ​ពិសោធ​ទស្សនា​ភាពយន្ត​ថ្មី​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​នៅ​កម្ពុជា ហើយ​យើង​ចង់ឲ្យ​បទ​ពិសោធ​នេះ​បាន​ទៅ​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន​ទៀត។” ការ​ទទួល​បាន​សិទ្ធ​ដាក់​ឈ្មោះ​សម្រាប់​រោងភាពយន្ត​ដ៏​ទំនើប​បំផុត​នេះ នឹង​បើក​ឱកាស​កាន់តែ​ច្រើន​ឲ្យ​សែលកាត​បង្កើត​កម្មវិធី​ថ្មី​ៗ​និង​មាន​អត្ថប្រយោជន៍​ជូន​អតិថិជន។

 

រោង​កុន 4DX ដំបូង សម្រេច​ប្ដូរ​ឈ្មោះ​ថ្មី ជា​​រោង​ភាពយន្ត​ សែលកាត ​4DX​​វិញ

 

សែលកាត គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដៃគូ​ផ្ដាច់មុខ​របស់ Major Cineplex កម្ពុជា។ កិច្ច​សហការ​នេះ​ត្រូវ​បាន​ប្រកាស​កាលពី​ខែ មិថុនា ឆ្នាំ​មុន រួម​មាន​សិទ្ធ​ដាក់​ឈ្មោះ​សម្រាប់​រោងភាពយន្ត និង​កន្លែង​លេង​ប៊ូលីង Blu-o ។ សិទ្ធ​ដាក់​ឈ្មោះ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​មាន​ដូចជា រោងភាពយន្ត Major Cineplex by Cellcard និង Cellcard Blu-o មិន​បាន​រួម​បញ្ចូល​ទាំង​រោង​ភាពយន្ត 4DX ឡើយ ដែល​ក្រោយ​មក​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​ក្នុង​ឆ្នាំ​នេះ នោះ​ជា​លក្ខខណ្ឌ​បន្ថែម និង​ជា​អង្គភាព​ដោយ​ឡែក។

 

តែ​នៅ​ថ្ងៃ ០១ ខែ​វិច្ឆិកា ម្សិលមិញ​នេះ សែលកាត បាន​បំពេញ​លក្ខខណ្ឌ​ទទួល​បាន​សិទ្ធ​ដាក់​ឈ្មោះ​ផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​កែប្រែ​ឈ្មោះ​សាល​ភាព​យន្ត 4DX៕

 

រោង​កុន 4DX ដំបូង សម្រេច​ប្ដូរ​ឈ្មោះ​ថ្មី ជា​​រោង​ភាពយន្ត​ សែលកាត ​4DX​​វិញ

 

រោង​កុន 4DX ដំបូង សម្រេច​ប្ដូរ​ឈ្មោះ​ថ្មី ជា​​រោង​ភាពយន្ត​ សែលកាត ​4DX​​វិញ

 

រោង​កុន 4DX ដំបូង សម្រេច​ប្ដូរ​ឈ្មោះ​ថ្មី ជា​​រោង​ភាពយន្ត​ សែលកាត ​4DX​​វិញ

 

អត្ថបទ៖ទ្រី រ៉ាវី