សម្តេច​ហ៊ុនសែន សរសេរ​លិខិត​ទៅកាន់​នាយករដ្ឋមន្ត្រី រុស្ស៊ី ចូលរួម​សោកស្តាយ​នូវ​ឧ​ប្បទ​វ​ហេតុ ធ្លាក់​យន្តហោះ​រុស្ស៊ី នៅ​អេ​ស៊ី​ប​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នា​ថ្ងៃទី​១​វិច្ឆិកា បាន​សរសេរ​លិខិត​ជូន​លោក ឌី​មី​ឌ្រី មេ​ត​វ៉េ​ដេ​វ នាយករដ្ឋមន្ត្រី​នៃ​សហព័ន្ធរុស្ស៊ី ដើម្បី​សម្តែង​នូវ​ក្តី​រន្ធត់ និង​ក្រៀមក្រំ​យ៉ាងខ្លាំង ចំពោះ​ឧ​ប្បទ​វ​ហេតុ ធ្លាក់​យន្តហោះ​រុស្ស៊ី នៅ​ឧបទ្វីប ស៊ី​ណៃ ប្រទេស​អេ​ស៊ី​ប ដែល​បាន​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​អ្នកដំណើរ ២២៤ នាក់ កាលពី​ថ្ងៃ​សៅរ៍ ទី​៣១ ខែតុលា ឆ្នាំ​២០១៥​។​

​ក្នុង​លិខិត ដែល​ក្រសួងការបរទេស​កម្ពុ​ជា ទើបតែ​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃទី​២​វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​គូស​បញ្ជាក់ជូន​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ថា "​នៅក្នុង​កាលៈទេសៈ​ដ៏​ទុក្ខសោក​នេះ ខ្លួន​ខ្ញុំ​ផ្ទាល់ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សូម​សម្តែង​នូវ​ទុក្ខសោក និង​ការចូលរួម​មរណទុក្ខ​ដ៏​សោកសៅ ជាមួយ​ឯកឧត្តម និង​ប្រជាជន​នៃ​សហព័ន្ធរុស្ស៊ី ជាពិសេស​គ្រួសារ និង​ញាតិ​ជិត​ឆ្ងាយ​របស់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត នៅក្នុង​ឧ​ប្បទ​វ​ហេតុនេះ​"។

សូមរម្លឹកថា តាមគម្រោង លោកនាយករដ្ឋមន្ត្រីរុស្ស៊ី នឹងមក​បំពេញទស្សនកិច្ច​ផ្លូវ​ការ​នៅកម្ពុជារយៈពេលពីរថ្ងៃ នៅថ្ងៃទី២៣ និងថ្ងៃទី២៤វិច្ឆិកា​៕​