កឋិន​សាលា​ខេត្តតាកែវ ប្រមូល​បច្ច័យ​បាន​ជាង ២៦៦ លាន​រៀល យកទៅ​កសាង​វត្ត​នៅក្នុង​ស្រុក​អង្គរ​បូរី​

តាកែវ: អង្គ​កឋិនទាន​មួយ ដែល​ផ្តួចផ្តើមឡើង​ដោយ​លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​និង​លោកជំទាវ ស៊ូ សុជាតា ព្រមទាំង មន្ត្រី​សាលា​និង​មន្ទីរ​ជុំវិញ​ខេត្ត​ដើម្បី​ប្រ​មូ​ប​ញ្ច័​យ​យកទៅ​កសាង​វត្ត អង្គរ​ភ្នំ​បូរី និង​វត្ត​មួយចំនួនទៀត​ស្ថិតក្នុង​ស្រុក​អង្គរ​បូរី  ខេត្ត​ខេត្តតាកែវ​។​

​បច្ច័យ​ដែល​ប្រមូលបាន​ពី​អង្គ​កឋិនទាន​នេះ មាន​ចំនួន ២៦៦.៧៦៨.៥០០ រៀល ត្រូវបាន​លោក ឡាយ វណ្ណៈ និង​ភរិយា ដង្ហែ​យកទៅ​វេ​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស នៅក្នុង​ពុទ្ធ​សី​ម៉ា​វត្ត​អង្គរ​ភ្នំ​បូរី ក្នុង​ឃុំ ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី  ទុក​សម្រាប់​ចាត់ចែង​កសាង​សមិទ្ធិ​នានា​នៅក្នុង​ទី​អារាម​មួយ​នេះ​។ ក្នុងនោះ​មួយផ្នែក​ត្រូវបាន​វេ​ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​ចំនួន​ទៀត ក្នុងស្រុក​អង្គរ​បូរី ខេត្តតាកែវ​ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ពុទ្ធបរិស័ទ​នៅ​ទីនោះ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ថ្លែង​នូវ​កោត​ស​សើរ​ដល់​មន្ត្រី​អាជ្ញាធរ​ដែនដី ព្រះសង្ឃ គណកម្មការ អាចារ្យវត្ត​និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ទាំងអស់ ដែល​បាន​រួបរួមសាមគ្គី​គ្នា កសាងបាន​នូវ​សមិទ្ធិផល​នានា​ជាច្រើន ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ ធ្វើអោយ​ភូមិ​ឃុំ​មានការ​អភិវឌ្ឍន៍​។​

​លោក​បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ប្រទេស​យើង​ត្រូវបាន​កសាងឡើង​វិញ​ពី​បាតដៃ​ទទេ បន្ទាប់ពី​បំផ្លិចបំផ្លាញ​ទាំងស្រុង​នៅក្នុង​របប​៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ ដែល​ប៉ុលពត​កាន់អំណាច​។ ឥឡូវនេះ ប្រទេស​យើង​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ អាស្រ័យ​ដោយ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​៕​