រ៉ូ​ណា​ល់​ដូ​មិន​ស្អប់​ពាក្យ​រិះគន់​ព្រោះ​ជា​កម្លាំង​ជំរុញ​ទឹកចិត្ត​ឱ្យ​ចេះ​តស៊ូ

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ កីឡាករ​ឆ្នើម​នៅ​ក្លិប​Real Madrid មិន​ស្អប់​ពាក្យ​រិះគន់​រូបគេ​ព្រោះ​វា​គឺជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ទឹកចិត្ត​ឱ្យ​រូបគេ​រីក​ចម្រើន​ក្នុង​ពេល​បច្ចុប្បន្ន ។

កីឡាករ​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ដែល​បាន​ចាក​ចេញពី​ស្រុក​កំណើត​តាំងពី​អាយុ​១២​ឆ្នាំ​មក​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​រហូត​ក្លាយជា​កីឡាករ​ល្បី​លំដាប់​ពិភពលោក​បាន​គូសបញ្ជាក់​ជា​ចុង​ក្រោយ​ថា ៖«​ខ្ញុំ​មិន​ដែល​ស្អប់​ពាក្យ​រិះគន់​ទេ ព្រោះ​វា​បាន​ជួយ​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឱ្យ​ចេះ​តស៊ូ​និង​ខិតខំ​ស្វែង​យល់​ពី​ចំណុច​ខ្វះខាត​ដើម្បី​កែប្រែ​រហូត​ក្លាយជា​មនុស្ស​ល្បី​បំផុត​នៅ​លើ​លោក​» ៕