ពេលវេលាងូតទឹកដែលផ្តល់អត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព

ទម្លាប់នៃការងូតទឹកមុនពេលចូលគេ គឺជាវិធីដ៏ល្អក្នុងការសម្អាតភាពកខ្វក់ និងមេរោគចេញពីរាងកាយ បន្ទាប់ពីអ្នកបំពេញកិច្ចការអស់រយៈពេលពេញមួយថ្ងៃ។ ចំណែក​ឯទម្លាប់​នៃការ​​ងូតទឹកនៅពលព្រឹក ក៏អាចជួយសម្អាតរាងកាយ និងទទួលបានអារម្មណ៍ស្រស់ថ្លាមុនពេលចេញទៅធ្វើការផងដែរ។
 
ពេលវេលាងូតទឹកដែលផ្តល់អត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព
ប៉ុន្តែអ្នកដឹងទេថា ការប្រើសាប៊ូច្រើនពេកនៅពេលងូតទឹកអាចបង្កឲ្យមាន​ភាពស្ងួតខ្លាំងនៅលើផ្ទៃស្បែក ដូច្នេះអ្នកគួរតែកាត់បន្ថយការប្រើសាប៊ូ ឬគ្រាន់តែ​លាងសម្អាតខ្លួន​ប្រាណ​ជាមួយ​ការ​ងូត​ទឹកផ្កាឈូកក៏បាន។
នៅតំបន់អាស៊ី​មនុស្សជាញឹកញាប់តែងតែងូតទឹកនៅពេលយប់ ខណៈដែលពលរដ្ឋនៅអាមេរិក មាន​ទម្លាប់​ងូតទឹកផ្កាឈូកនៅពេល​ព្រឹក។ ទោះបីជាយ៉ាងណាក្តី អ្នកគួរ​តែ​ស្វែង​យល់​ពីពេលវេលា ដែលគួរងូតទឹកដើម្បីទទួលបាន​អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព៖
អត្ថប្រយោជន៍នៃការងូតទឹកផ្កាឈូកពេលព្រឹក៖
១.​ ងូតទឹកនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង គឺកាន់តែល្អជាងការផឹកការហ្វេទៅទៀត ព្រោះរំញោចឈាមរត់ និងល្បឿន​អត្រាបេះដូង និងរាងកាយបានបញ្ចេញប្រតិបត្តិការ​កាន់​តែ​ច្រើន និងធ្វើឲ្យមានអារម្មណ៍កាន់តែល្អ។
២. ងូតទឹកនៅពេលព្រឹក ជាការល្អប្រសើរសម្រាប់មនុស្សដែលមានស្បែកខ្លាញ់ច្រើន និងស្បែកស្ងួត។ ជាពិសស បើបានងូតទឹកក្តៅឧណ្ឌៗ គឺកាន់តែប្រសើរ។
៣. ងូតទឹកផ្កាឈូកនៅពេលព្រឹក អាចកម្ចាត់ភាពតានតឹងសាច់ដុំ ដូច្នេះវាជាវិធីល្អបំផុតក្នុងការកាត់បន្ថយការឈឺក ឬឈឺខ្នង។
អត្ថប្រយោជន៍នៃការងូតទឹកផ្កាឈូកពេល្ងាច
១. ងូតទឹកផ្កាឈូកគឺជាវិធីសាស្ត្រដ៏អស្ចារ្យបំផុតក្នុងកាបន្ធូរបន្ថយ បន្ទាប់ពីរវល់នៅពេញមួយថ្ងៃ។ ការងូតទឹកផ្កាឈូកអាចកាត់បន្ថយសម្ពាធឈាម និង​កាត់បន្ថយ​ភាពតានតឹង​ផងដែរ​។
២. ងូតទឹកផ្កាឈូកនឹងជួយឲ្យអ្នកគេងលក់លឿនជាងមុន ព្រោះពេលគេងខ្លួនប្រាណរបស់អ្នកមានភាពស្ងប់ស្ងាត់។
៣. ក្រុមអ្នកស្រាវជ្រាវនៅប្រទេស ហ្វាំងឡង់ បាន​បង្ហាញថា ការងូតទឹកមុនពេលចូលគេងអាចបង្កើន​គុណភាពនៃការគេង។ មិនតែប៉ុណ្ណោះរាងកាយរបស់​អ្នកមាន​ពេល​សម្រាក​ច្រើន និង​គេង​មិនសូវភ្ញាក់នៅពេលយប់។
ដូច្នេះ! ការងូតទឹកផ្កាឈូកនៅពេលផ្សេងៗ មិនងល្អប្រសើរដូចការងូតទឹកនៅពេលល្ងាច ឬនៅពេលព្រឹកនោះទេ៕
ដោយ៖ មង្គលការ
ប្រភព៖ myhealthyclub

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ពេលវេលាងូតទឹកដែលផ្តល់អត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព