​សម្ដេច​តេ​ជោ​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​នាយករដ្ឋមន្ត្រី​រុស្ស៊ី

​រាជធានី​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការ​ក្រៀមក្រំ​ចំពោះ​ឧ​ប្បទ​វ​ហេតុ​ធ្លាក់​យន្តហោះ​រុស្ស៊ី​នៅ ឧបទ្វីប​ស៊ី​ណៃ​ប្រទេស​អេ​ស៊ី​ប ដែល​បាន​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​អ្នកដំណើរ​ចំនួន​២២៤​នាក់ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ កន្លងមកនេះ​។ 

​    ​យោងតាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ផ្ញើជូន​ល​លោក ឌី​មី​ឌ្រី មេ​ត​វ៉េ​ដេ​វ នាយករដ្ឋមន្ត្រី នៃ​សហព័ន្ធរុស្ស៊ី បានសរសេរថា “​ខ្ញុំ​មាន​ក្តី​រន្ធត់ និង​ក្រៀមក្រំ​យ៉ាងខ្លាំង ចំពោះ​ឧ​ប្បទ​វ​ហេតុ​ធ្លាក់​យន្តហោះ​រុស្ស៊ី លេខ KGL9268 នៅ​ឧ​ប​ទ្វី​ន​ស៊ី​ណៃ ប្រទេស​អេ​ស៊ី​ប ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​អ្នកដំណើរ ២២៤​នាក់ កាលពី​ថ្ងៃ​សៅរ៍ ទី​៣១ ខែតុលា ឆ្នាំ​២០១៥​។ នៅក្នុង​កាលៈទេសៈ​ដ៏​ទុក្ខសោក​នេះ ខ្លួន​ខ្ញុំ​ផ្ទាល់ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សូម​សម្តែង​នូវ​ទុក្ខសោក និង​ការចូលរួម​មរណទុក្ខ​ដ៏​សោកសៅ ជាមួយ​ឯកឧត្តម និង​ប្រជាជន នៃ​សហព័ន្ធរុស្ស៊ី ជាពិសេស​គ្រួសារ និង​ញាតិ​ជិត​ឆ្ងាយ​របស់​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​ឧ​ប្បទ​វ ហេតុនេះ​”៕

​សម្ដេច​តេ​ជោ​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​នាយករដ្ឋមន្ត្រី​រុស្ស៊ី
​សម្ដេច​តេ​ជោ​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​នាយករដ្ឋមន្ត្រី​រុស្ស៊ី