Vidal ​ព្រមាន​ Arsenal ថា​នឹង​បង្ហាញ​​ឲ្យ​ឃើញ​ពី​ Bayern ពិត


Vidal ​ព្រមាន​ Arsenal ថា​នឹង​បង្ហាញ​​ឲ្យ​ឃើញ​ពី​ Bayern ពិត

ខ្សែ​បម្រើ​ Arturo Vidal​ ​បាន​ព្រមាន​ដល់​ក្រុម​កាំភ្លើង​ធំ Arsenal ថា នឹង​ឃើញ​​ភាព​ពិត​​របស់​ Bayern Munich ពេល​ប៉ះ​គ្នា​នៅ​ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ ជើង​ទី២​ ​​នៅ​កីឡដ្ឋាន​ Allianz Arena ​នា​យប់​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។

 

Vidal ​ព្រមាន​ Arsenal ថា​នឹង​បង្ហាញ​​ឲ្យ​ឃើញ​ពី​ Bayern ពិត

Arturo Vidal (ស្តាំ)

 

​​ក្រុម​របស់​លោក​ Pep Guardiola ​បាន​ចាញ់​ Arsenal ២-០ នៅ​​កីឡដ្ឋាន Emirates ​កាល​ពី​ខែ​មុន បន្ទាប់​ពី​ Olivier Giroud និង​ Mesut Ozil ​ជា​អ្នក​ស៊ុត​ឲ្យ​ក្រុម​លោក​ Arsene Wenger ​ទទួល​បាន​ជ័យ​ជម្នះ​លើក​ដំបូង ក្នុង​ពូល​ F។

 

យ៉ាង​ណា Super Star របស់​ជម្រើស​ជាតិ​ឈីលី​រូប​នេះ បាន​ប្រាប់​ដល់​សារព័ត៌មាន​អាល្លឺម៉ង់ Bild ថា៖ “យើង​នឹង​បង្ហាញ​ Arsenal ឲ្យ​ឃើញ​ពី​ Bayern ពិត​នៅ​ថ្ងៃ​ពុធ។ លើក​នេះ​ យើង​នឹង​ប្រើ​ប្រាស់​ឱកាស​របស់​យើង និង​យក​៣​ពិន្ទុ​ឲ្យ​បាន”។

 

Bayern ឈរ​នៅ​កំពូល​តារាង​ពូល​ F ​មាន​៦​ពិន្ទុ ​ស្មើ​ Olympiakos ​ប៉ុន្តែ​​កាល​​ចុង​សប្ដាហ៍​កន្លង​ទៅ​ពួក​គេ​បាន​ត្រឹម​ស្មើ​ ០-០ ប៉ុណ្ណោះ ទល់​នឹង​ Frankfurt នៅ​ Bundesliga។ រីឯ​ Arsenal វិញ ​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​កំពូល​តារាង​ Premier League Manchester City ​បន្ទាប់​ពី​ឈ្នះ​ Swansea City ​៣-០ កាល​ថ្ងៃ​សៅរ៍​ទៀត៕

 

-ចុចអាន៖ កាំភ្លើង​ធំ​ បាញ់​២​គ្រាប់​​ឲ្យ​​ Bayern ចាញ់​លើក​ដំបូង​យ៉ាង​ភ្ញាក់​ផ្អើល

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ standard

  • Vidal ​ព្រមាន​ Arsenal ថា​នឹង​បង្ហាញ​​ឲ្យ​ឃើញ​ពី​ Bayern ពិត已关闭评论
  • 617 views
  • Hide Sidebar
    A+
Publish on:2015/11/02  Category:កីឡា