ការ​ប្រកួត​បាល់ទាត់​មិន​អាជីព​មាន​ប្រាក់​រង្វាន់​សរុប​​រហូត​ដល់​ទៅ​ ៦លាន​រៀល

ការ​ប្រកួត​បាល់ទាត់​មិន​អាជីព​មាន​ប្រាក់​រង្វាន់​សរុប​​រហូត​ដល់​ទៅ​ ៦លាន​រៀល

​កម្ម​វិធី​ប្រកួត​បាល់ទាត់​មិន​អាជីព​មួយ​​មាន​ឈ្មោះ​ថា Old Stadium Cup 2015 ​មាន​ប្រាក់​រង្វាន់​សរុប​រហូត​ដល់​ទៅ ៦​​លាន​រៀល​​ ដែល​​បាន​ចាប់​ផ្ដើម​លក់​ពាក្យ​តាំង​ពី​ថ្ងៃ​ទី១ រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​​កីឡដ្ឋាន​​កង​យោធពលខេមរភូមិន្ទ​(​ស្តាតចាស់)។

 

លោក ថោង ឧត្ដម​ អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​​ខាង​លើ​ និង​បុគ្គលិក​ផ្នែក​ទីផ្សារ​របស់​ក្លិប​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា កីឡាករ​បរទេស​​ ​កីឡាករ​មាន​អាយុ​តិច​ជាង​១៦​ឆ្នាំ កីឡាករ​ដែល​លេង​នៅ​ក្របខ័ណ្ឌ​(​ក១) កីឡាករ​លេង​​នៅ​​លីក​កំពូល​​របស់​កម្ពុជា​​ក្នុង​ឆ្នាំ​​២០១៤ និង​ ២០១៥ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ឡើយ។ ​សម្រាប់​ក្រុម​ដែល​​មាន​បំណង​ចង់​ចូល​រួម​ត្រូវ​បង់​ប្រាក់​ចំនួន៣០០ ដុល្លារ​អាមេរិក​​ និង​ប្រាក់​តម្កល់​ចំនួន២៥០ ដុល្លារ​អាមេរិក ​​ប៉ុន្តែ​​ប្រាក់​បង់​​​ថ្លៃ​ក្រុម​ដើម្បី​​ចូល​រួម​​ប្រកួត​ក្លិប​ក្រសួង​ការពារ​ជាតិ​​ នឹង​យក​ទៅ​រៀប​ចំ​ជា​ប្រាក់​រង្វាន់​។ ចំណែក​​ប្រាក់​តម្កល់​​ខាង​ក្លិប​របស់​លោក​ ​នឹង​ប្រគល់​ជួន​​វិញ​ ក្រោយ​ក្រុម​ទាំង​អស់​​ប្រកួត​គ្រប់​ចំនួន​​​នៃ​ពាន​រង្វាន់​​​ Old Stadium Cup 2015 ។

 
ការ​ប្រកួត​បាល់ទាត់​មិន​អាជីព​មាន​ប្រាក់​រង្វាន់​សរុប​​រហូត​ដល់​ទៅ​ ៦លាន​រៀល

 

អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​​រូប​នេះ​បន្ត​ថា ​​ពី​ព្រោះ​តែ​មាន​កីឡាករ​មួយ​ចំនួន​ចង់​ចូល​រួម​ប្រកួត​បាល់​ទាត់​​​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ពួក​គេ​មិន​អាច​ចូល​រួម​បាន​ដោយ​សារ​តែ​កម្ម​វិធី​ប្រកួត​ក្នុង​ប្រទេស​កម្ពុជា​មិន​គ្រប់​គ្រាន់។ ​​កម្ម​វិធី​ប្រកួត​នេះ​មាន​ប្រាក់​រង្វាន់​សរុប​ចំនួន៦​លាន​រៀល​​ដែល​ត្រូវ​បែង​ចែក​ជា​៣ ចំណាត់​ថ្នាក់​គឺ​ជយលាភីលេខ១ ទទួល​មាន៣លាន​រៀល ​លេខ​២​ទទួល​បាន២លាន​រៀល​ និង​ចំណាត់​ថ្នាក់​លេខ៣ ១លាន​រៀល​។ ក្រៅ​ពី​នេះ​​ក្រុម​ Fair Play ទទួល​បាន​ប្រាក់​ចំនួន៥០​ម៉ឺន ព្រម​ទាំង​ក្រុម​អាជ្ញាកណ្ដាល​ ៥០​ម៉ឺន​រៀល។

 

លោក​​បន្ថែម​ថា​ កម្មវិធី​ប្រកួត​បែង​​ចែក​ជា​ពូល​ ប្រសិន​បើ​មាន​ក្រុម​ចូល​រួម​​​ចាប់​ពី ១៦​ក្រុម​ឡើង​ទៅ​​ ប៉ុន្តែ​នឹង​​ប្រកួត​ជា​លក្ខណៈ​សន្សំ​ពិន្ទុ​​វិញ​​ប្រសិន​​បើ​មាន​​​ក្រោម១៥​ក្រុម​ចូល​រួម។ ​ពេល​វេលា​ប្រកួត​នា​រៀង​រាល់​ថ្ងៃ​ឈប់​សម្រាក​ និង​ថ្ងៃ​ចុង​សប្ដាហ៍​​សៅរ៍- អាទិត្យ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​