គំនុំ​ជំពាក់​លុយ​ចង​​ការ ជួល​ឃាតករ​២លាន​រៀល​សម្លាប់​ស្ត្រី​មេម៉ាយ​នៅ​ស្រុក​សំបូរ

ខេត្តក្រចេះ​ ៖ ស្ត្រី​មេម៉ាយ​ម្នាក់ត្រូវ​ជន​ដៃដល់​​ស៊ីឈ្នួល​សម្លាប់​បាន​ធ្វើ​សកម្មភាព​ប្រើ​ដែកគាស់​​ចាក់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ស្លាប់​ភ្លាម​ៗនៅ​លើ​ប៉ៅ​អ៊ី​ដេកក្រោមផ្ទះ ​កាលពី​វេលា​​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ វិច្ឆិកា នៅ​ក្នុងភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ​ ដោយសារ​តែ​រឿង​គំនុំជំពាក់​លុយ​ចងការ​រវាង​ស្ត្រី​ជា​អ្នក​ជួលឃាត​ករ និង​ស្ត្រី​រង​គ្រោះ​។

សាកសព​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ហិន ភាព អាយុ​៦១​ឆ្នាំ ​រស់​នៅ​ភូមិ​-ឃុំ​ខាងលើ។

យ៉ាងណា​ក៏​ដោយ​ឈាម​ស្រែក​ស្បែក​ហៅ ​ឃាតករ​ស៊ីឈ្នួល​សម្លាប់មនុស្សក្នុង​តម្លៃ​ខ្លួន​ពីរ​លាន​រៀល ព្រមទាំង​ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​អ្នក​ជួល ត្រូវ​បាន​វែកមុខចាប់​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២ វិ​ច្ឆិកា ក្រោយ​ពី​មានការ​ចុះ​​ស៊ើបអង្កេត​នៅ​នឹង​កន្លែងកើតហេតុពី​សំណាក់​កម្លាំង​នគ​របាល​ស្រុក​សំបូរ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​។

អំពើ​ឃាតកម្ម​ចាក់​សម្លាប់​នេះ​ត្រូវ​បាន​លោក​ឈិ​ន សំបូរ អធិការរងទទួល​បន្ទុក​​ព្រហ្មទណ្ឌ​ស្រុកសំបូរ​​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ស៊ើបអង្កេតក្រោយ​ពី​កើតហេតុ​ និង​​ឈាន​ដល់កំណត់​បាន​​នូវ​មុខសញ្ញា និង​បាន​សន្និដ្ឋាន​ថា មូលហេតុ​ដែល​ឈាន​ឲ្យ​មាន​ករណី​ឃាតកម្មនេះ​ផ្តើម​ចេញពី​រឿង​គំនុំ​ជំពាក់​លុយ​ចងការ​។

នគរបាល​ស្រុក​សំបូរ បាន​បង្ហាញ​អត្តសញ្ញាណ​ថា ជន​ដៃដល់​ជា​ឃាតករ​ស៊ីឈ្នួលឈ្មោះ ឡឹ​ក ចាន់​វាសនា ហៅ​ក្លូ អាយុ​២៨​ឆ្នាំ ជា​មុខសញ្ញា​ធ្លាប់​ជាប់​ព​ន្ឋ​នាគារ និង​ក៏ជា​មុខសញ្ញាប្រើប្រាស់​គ្រឿងញៀន ចំណែកឯ​ស្ត្រី​ដែល​នៅ​ពីក្រោយ​ខ្នង និង​ជា​អ្នក​ជួលជន​ដៃដល់​ឲ្យ​សម្លាប់​ឈ្មោះ ស៊ុន វ៉ា​រី ហៅវិ​ន អាយុ​៤៧​ឆ្នាំ ។ ជនសង្ស័យ​ប្រុស​-​ស្រី ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​-​ឃុំ ជាមួយ​គ្នា ក្នុងភូមិ​ច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​