​ចិន​,​ជប៉ុន និង​កូរ៉េខាងត្បូង​បញ្ចប់​ភាពទាល់ច្រក​អំឡុងពេល​៣​ឆ្នាំ​កន្លងទៅ​

​អន្តរជាតិ​៖​ប្រទេស​ចិន​, ជប៉ុន និង​កូរ៉េខាងត្បូង​បានប្រកាសថា ពួកគេ​បាន​ស្ដារ​កិច្ចសហប្រតិបត្ដិការ​ឡើង​វិញ​ទាំងស្រុង​ក្រោយពី​មាន​បញ្ហា​តានតឹង​ដាក់គ្នា​អស់​ពេល​៣​ឆ្នាំ​មកនេះ​។ ការប្រកាស​បែបនេះ​បន្ទាប់ពី​ការប្រជុំ​កំពូល​ដោះស្រាយ​បញ្ហា​ទាល់ច្រក​មួយ​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងបី​។​

 ប្រទេស​មហាអំណាច​ក្នុង​តំបន់​ទាំងបី​ក៏បាន​ព្រមព្រៀងគ្នា​ផងដែរ ក្នុងការ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​។ តាំងពី​ប្រទេស​ចិន​, ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ជួបគ្នា​ជា​ចុងក្រោយ​នៅ​ឆ្នាំ​២០១២ ដើម្បី​ពិភាក្សា​ពី​ស្ថានការណ៍​ជម្លោះព្រំដែន និង​ជម្លោះ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​ដ៏​យូរលង់​មកនេះ​បាន​បណ្ដាល​ឲ្យ​មាន​ស្ថានការណ៍​តឹងតែង​នៅ​តំបន់​អាស៊ី​ខាងជើង​។​

​លោក Li Keqiang នាយករដ្ឋមន្ដ្រី​ចិន​បាន​និយាយថា ទំនាក់ទំនង​ក្នុង​គ្រប់​វិស័យ​ដែលមាន​ស្ថិរភាព​អាច​នឹង​រីកចម្រើន​ទៅ បាន​ដរាបនា​ជប៉ុន​ទទួលស្គាល់​អតីតកាល​ក្នុងសម័យ​សង្គ្រាម​។ ចំណែក​លោក Shinzo Abe នាយករដ្ឋមន្ដ្រី​ជប៉ុន​បាន​ហៅ​ការប្រជុំ​កំពូល​នេះ​ថា​ជាការ​ឆ្លងកាត់ ភាពជាប់គាំង ហើយ​ថា​ឥឡូវ​គេ​អាច​រៀបចំ​បន្ដ​ការប្រជុំ​ប្រចាំឆ្នាំ​បាន​ហើយ​។ ទន្ទឹម​នោះ​លោក ស្រី Park Geun-hye ប្រ​ធានា​ធីប​តី​កូរ៉េខាងត្បូង​បាន​និយាយថា គេ​នឹង​ជំរុញ​ឲ្យ​មានការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់ តំបន់​ដែលមាន​១៦​ប្រទេស ដែល​អាច​ទប់​ទល់នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្ដរប្រទេស ប៉ាស៊ីហ្វិក​ដែល​គេ​បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មីៗ​ដែល​ហៅ​កាត់​ថា TPP៕

​ចិន​,​ជប៉ុន និង​កូរ៉េខាងត្បូង​បញ្ចប់​ភាពទាល់ច្រក​អំឡុងពេល​៣​ឆ្នាំ​កន្លងទៅ​