​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​ក្រសួងទេសចរណ៍

លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ទទួលបន្ទុក​អប់រំ យុវជន​កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និង ទេសចរណ៍ បានសម្រេច​កោះអញ្ជើញ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មក​សាកសួរ នៅ​ថ្ងៃទី​១៨ -១៩​ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ​។ ជំនួប​រវាង​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា និង​រដ្ឋមន្ត្រី​ទាំងពីរ​ក្រសួង​ខាងលើនេះ​ត្រូវគេ​ដឹងថា​នឹង​ពិភាក្សា​ពី​បញ្ហា​រសើបៗ​ដែល​កើតឡើង​កន្លងមក​។​

ជុំវិញ​បញ្ហា​នេះ លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ទទួលបន្ទុក​អប់រំ យុវជន​កីឡា ធម្មការ​កិច្ចការ សាសនា វប្បធម៌ និង ទេសចរណ៍ បាន​ពន្យល់ថា​ការជួបប្រជុំ​ជាមួយ​ក្រសួង​អប់រំ​នឹង​ផ្តោត​សំខាន់​ទៅលើ​គោលនយោបាយ និង​ប្រសិទ្ធភាព​នៃ​ការកែទម្រង់​វិស័យ​អប់រំ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្ថែមទៀត​បញ្ហា​អធិការ​រ​កិច្ច​របស់​ក្រសួង​អប់រំ និង​បញ្ហា​ផ្សេៗ​មួយចំនួនទៀត ក៏ត្រូវ​បាន​លើក​យកមក​ពិភាក្សា​ក្នុងជំនួប​នៅពេល​ខាងមុខនេះ​ផងដែរ​។​

ចំពោះ​ជំនួប​ជាមួយ​ក្រសួងទេសចរណ៍​វិញ លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បានបញ្ជាក់​ថា​នឹង​ផ្តោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​តំបន់ឆ្នេរ ។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា​កន្លងមក​តំបន់ឆ្នេរ​របស់​រដ្ឋ​ត្រូវបាន​គ្រប់គ្រង​ភាគច្រើន​ដោយ​ឯកជន​ក្នុង​ភាពមិនប្រក្រតី​ដែល​បញ្ហា​បានធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​សាធារណៈ និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​តំបន់ឆ្នេរ និង​វិស័យ​ទេសចរណ៍​។​

ជុំវិញ​បញ្ហា​នេះ លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​បន្ថែមទៀតថា សម្រាប់ រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ  រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ក៏​គ្រោង​កោះហៅ​មក​បំភ្លឺ​នៅពេល​ខាងមុខនេះ​ផងដែរ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទិ្ធ បាន​សង្កត់ធ្ងន់ថា គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ចង់ឃើញ​ប្រសិទ្ធភាព​ការងារ​របស់​ស្ថាប័នរដ្ឋ​ខាងលើនេះ​ជាការ​លើកជើង​គ្នា​ហើយ​ទុក​បញ្ហា​ឲ្យ​កើតមាន​យ៉ាងច្រើន​ដែលជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​៕

vayo - Copy vayo - Copy - Copy vayo - Copy (2)