Laptop អ្នកនឹងងាយខូច ប្រសិនបើអ្នកឧស្សាហ៍ប្រើប្រាស់វានៅលើពូក

សព្វថ្ងៃនៅប្រទេសកម្ពុជា វិស័យបច្ចេកវិទ្យា ពិតជារីកចម្រើន ខ្លាំងណាស់ ព្រោះវាជួយ ការងារយើង បានច្រើន រួមទាំងការ សិក្សាផងដែរ។ ចំណែកកុំព្យូទ័រវិញ មានសឹងតែ គ្រប់គ្នាទៅហើយ មិនថា ប្រិយមិត្ត ដែលមាន ការងារ ឬ ការសិក្សា មិនទាក់ទងនឹង បច្ចេកវិទ្យា ក៏ត្រូវតែមាន វាដែរ ព្រោះកុំព្យូទ័រ វាជាជំនួយការ ដ៏ល្អមួយ សម្រាប់ភារៈកិច្ច របស់យើង គ្រប់គ្នា។

Laptop អ្នកនឹងងាយខូច ប្រសិនបើអ្នកឧស្សាហ៍ប្រើប្រាស់វានៅលើពូក

ការជ្រើសរើសកុំព្យូទ័រដើម្បីប្រើប្រាស់ ក្នុងចំណោមមនុស្ស  10 នាក់ សឹងតែ 9 នាក់ទៅហើយ ជ្រើសរើសយក Laptop ដើម្បីប្រើប្រាស់ ព្រោះ Laptop វាតូច ងាយស្រួល យកតាម ខ្លួនបាន ចំណែកឯ Desktop វិញ វាសម្រាប់ទុក នៅផ្ទះ ឬ ការិយាល័យ ផ្សេងៗ។ នៅថ្ងៃនេះ ខេមបូ នឹងចែករំលែក បទពិសោធន៍ ខ្លះទៅកាន់ ប្រិយមិត្ត ដែលមិនទាន់ បានដឹង ផលប៉ះពាល់ នៃការ ប្រើប្រាស់ Laptop នៅលើពូក, លើសាឡុង, លើខ្នើយ, លើភួយ ជាដើម។

ប្រសិនបើអ្នកប្រើប្រាស់ Laptop នៅលើ វត្ថុដែល ខេមបូ រៀបរាប់ ខាងលើនេះ Laptop អ្នកនឹងងាយ ឆាប់ខូចបំផុត ព្រោះវាជា ក្រណាត់មួយ ដែលអាចបិទ រន្ធខ្យល់ ចេញចូល ព្រោះ Laptop ភាគច្រើន សុទ្ធតែមានកង្ហា ដើម្បីបក់អោយ CPU និង Board ត្រជាក់ ហើយស្រូបយក កម្តៅចេញ។ ចំណែក Laptop ដែលមិនមាន កង្ហាសម្រាប់ស្រូប យកកម្តៅចេញ វាក៏ ត្រូវការខ្យល់ ចេញចូលដែរ តាមរយៈរន្ធ ផ្សេងៗ ដែលមាន ដូចជា ផ្នែកចំហៀង នៃ Laptop និង ផ្នែកខាង ក្រោមនៃ Laptop របស់អ្នក។

Laptop អ្នកនឹងងាយខូច ប្រសិនបើអ្នកឧស្សាហ៍ប្រើប្រាស់វានៅលើពូក

និយាយរួមទៅសូមកុំប្រើប្រាស់ Laptop របស់អ្នក លើកន្លែង ណាមួយ ដែលមានរន្ធ បិទជិត ផ្នែកចំហៀង និង ខាងក្រោមនៃ Laptop របស់អ្នក វាអាចនឹង ធ្វើអោយ Laptop របស់អ្នកឆាប់ ខូចបំផុត អាចដល់ ថ្នាក់ ឆេះ ឬ ខ្លោចទៀតផង ព្រោះខាង ក្នុងនៃ Laptop ភាគច្រើន មានផ្នែកតូចៗមួយ ចំនួនជា វត្ថុជ័រ ហេតុដូច្នេះ ហើយវាមិន ធន់នឹងកម្តៅ ណាស់ណាឡើយ ព្រមទាំងផ្នែក Hardware ដែលមិនមាន ខ្យល់ចេញចូល ដើម្បីអោយ វាត្រជាក់ ទៀតនោះ វាកាន់តែ ឆាប់ខូច តែម្តង។

  • ដោយ: Meng
  • 2:54 PM, 02 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ