ថតបានសកម្មភាព បុរសចិត្តខ្មៅម្នាក់ ចាប់ព្យួរ.ក សត្វសុនខ មួយក្បាល ឡើងផុតពីដី យ៉ាងព្រៃផ្សៃ (មានវីដេអូ)

សឹង្ហបុរី៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ អ៊ីនធឺណែត មានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង ក្រោយបានឃើញ សកម្មភាពដ៏ព្រៃផ្សៃ របស់បុរសចិត្តខ្មៅម្នាក់ ដោយបុរសនោះ បានចាប់ព្យួរ.ក សត្វសុនខ មួយក្បាល ​ឡើងផុតពីដី ជាច្រើនលើក ច្រើនសារ។

ថតបានសកម្មភាព បុរសចិត្តខ្មៅម្នាក់ ចាប់ព្យួរ.ក សត្វសុនខ មួយក្បាល ឡើងផុតពីដី យ៉ាងព្រៃផ្សៃ (មានវីដេអូ)

ទោះបីជាយ៉ាងណាក៏ដោយ មិនមាននរណាម្នាក់ ដឹងទេថា ហេតុការណ៍ ដ៏ព្រៃផ្សៃនោះ កើតឡើងនៅទីណា ហើយសត្វសុនខ ដ៏គួរឲ្យអាណិត មួយក្បាលនោះ ជារបស់នរណា ប៉ុន្តែមានអ្នកប្រើប្រាស់ អ៊ីនធឺណែតម្នាក់ បាននិយាយថា នាងទទួលបានវីដេអូ ដែលបង្ហាញពីសកម្មភាព សត្វសុនខនោះ ពីក្នុងក្រុម អ្នកស្រលាញ់ សត្វសុនខ នៅលើបណ្តាញសង្គម។

បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញ បុរសចិត្តខ្មៅខាងលើ បានព្យាយាម យកសត្វសុនខនោះ ទៅជាមួយ ប៉ុន្តែវាមិនព្រមទៅ។ បន្ទាប់មក បុរសចិត្តខ្មៅនោះ ក៏បានខឹងក្រោធ និងលើកសត្វសុនខនោះឡើង ដោយទាញខ្សែ ដែលពាក់ជាប់.ក សត្វសុនខនោះ ហាក់បីដូចជា ចាប់ព្យួរ.កវាអីចឹង ជាច្រើនលើក ច្រើនសារ៕

សូមទស្សនាសកម្មភាព បុរសចិត្តខ្មៅនោះ ទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

  • ថតបានសកម្មភាព បុរសចិត្តខ្មៅម្នាក់ ចាប់ព្យួរ.ក សត្វសុនខ មួយក្បាល ឡើងផុតពីដី យ៉ាងព្រៃផ្សៃ (មានវីដេអូ)已关闭评论
  • 480 views
  • Hide Sidebar
    A+
Publish on:2015/11/02  Category:ប្លែកៗ