សូមប្រយ័ត្ន! ចោរប្រើតិចនិច យកដែកលួសតូច ថ្ពក់យក iPhone ពីអ្នកអង្គុយទល់មុខ យ៉ាងងាយ (មានវីដេអូ)

ចិន៖ បុរសម្នាក់បានលួចទូរស័ព្ទដៃម៉ាក iPhone បានសំរេចដល់ទៅពីរគ្រឿង ពីអ្នកអង្គុយទល់មុខគ្នា ដោយគ្រាន់តែប្រើដែកលួសតូចមួយប៉ុណ្ណោះ នៅក្នុងកន្លែងលេងហ្គេមអ៊ិនធើណេតមួយកន្លែង។

សូមប្រយ័ត្ន! ចោរប្រើតិចនិច យកដែកលួសតូច ថ្ពក់យក iPhone ពីអ្នកអង្គុយទល់មុខ យ៉ាងងាយ (មានវីដេអូ)

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពនៅកន្លែងលេងអ៊ិនធើណេតមួយកន្លែង ក្នុងខេត្ត Wuhan ប្រទេសចិន បានបង្ហាញពីចោរម្នាក់ អាចលួចទូរស័ព្ទដៃម៉ាក iPhone បានដល់ទៅពីរគ្រឿង ពីអ្នកអង្គុយទល់មុខគ្នានោះ យ៉ាងងាយបំផុត ដោយគ្រាន់តែប្រើដែកលួសឆ្មាលតូចមួយ ទៅថ្ពក់នឹងផ្នែកខាងលើ ត្រង់ប្រហោងស្តាប់សម្លេង របស់ iPhone នោះ ហើយទាញយកយ៉ាងយឺតៗបំផុត ដោយធ្វើមិនឲ្យសូម្បីតែម្ចាស់ទូរស័ព្ទ ដែលអង្គុយទល់មុខគ្នានោះដឹងខ្លួនបន្តិចសោះឡើយ។

ប៉ុន្តែជាសំណាងល្អ ដោយសារតែបានវីដេអូនេះហើយ ទើបអាចធ្វើឲ្យគេចាប់បានចោរនោះ បានយ៉ាងឆាប់ ផងដែរ៕

សូមប្រយ័ត្ន! ចោរប្រើតិចនិច យកដែកលួសតូច ថ្ពក់យក iPhone ពីអ្នកអង្គុយទល់មុខ យ៉ាងងាយ (មានវីដេអូ)សូមប្រយ័ត្ន! ចោរប្រើតិចនិច យកដែកលួសតូច ថ្ពក់យក iPhone ពីអ្នកអង្គុយទល់មុខ យ៉ាងងាយ (មានវីដេអូ)

តោះ! ចង់ដឹងថា ចោរនោះលួចយ៉ាងណានោះ សូមទស្សនាឃ្លីបវីដេអូខាងក្រោម៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត