​ស្ត្រី​អ្នក​ដំណើរ​ចិន វាយ​​​សន្តិសុខ​៣នាក់​ ក្រោយ​ឡើង​ជិះ​យន្តហោះ​មិន​ទិញ​សំបុត្រ

​ស្ត្រី​អ្នក​ដំណើរ​ចិន វាយ​​​សន្តិសុខ​៣នាក់​ ក្រោយ​ឡើង​ជិះ​យន្តហោះ​មិន​ទិញ​សំបុត្រ

​ស្ត្រី​ជនជាតិ​ជន​ជាតិ​ចិន​​ដីគោក ​អាយុ៤៥ឆ្នាំ​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ហុងកុង កាលពី​ល្ងាច​​ថ្ងៃ​ទី៣១តុលាកន្លងទៅ​ បន្ទាប់ពី​​បាន​ប្រតាយប្រតប់​ជា​មួយ​​កម្លាំង​សន្តិសុខ អំឡុង​ពេល​ត្រួត​ពិនិត្យ​សុវត្ថិភាព។

 

​ស្ត្រី​អ្នក​ដំណើរ​ចិន វាយ​​​សន្តិសុខ​៣នាក់​ ក្រោយ​ឡើង​ជិះ​យន្តហោះ​មិន​ទិញ​សំបុត្រ

 

បើ​យោង​ទៅ​តាម​សារព័ត៌មាន​ចិន NetEase ផ្សាយ​ថា​នា​វេលា​ម៉ោង ៩យប់ថ្ងៃ​កើត​ហេតុ ​កម្លាំង​សន្តិសុខ​សុវត្ថិភាព​ បាន​ចេញ​ទៅ​ឃាត់​​ស្ត្រី​ម្នាក់​​​ចេញ​ពី​បន្ទប់​ចាកចេញ ​ព្រោះ​​​មិន​បាន​​ផ្ដល់​សំបុត្រ​ជិះ​យន្តហោះ​ សម្រាប់​ការ​ត្រួត​ពិនិត្យ។

 

ភ្លាមៗ​បន្តិច​ក្រោយ​ ជម្លោះ​មួយ​បាន​ផ្ទុះ​ឡើង រវាង​ភាគី​សងខាង ដោយ​ស្ត្រី​រូប​នេះ​បាន​ចាប់ផ្ដើម​វាយ​​សន្តិសុខ​អ្នក​​ត្រួត​ពិនិត្យ ដែល​ធ្វើ​ឲ្យ​​ផ្អើល​​អ្នក​ដំណើរ​ផ្សេង​ទៀត​ចោម​រោម​មើល​តែ​ម្ដង។

​​សន្តិសុខ​ទាំង​បី​នាក់ អាច​គ្រប់​គ្រង​ស្ត្រី​​នោះ​​បាន និង​បាន​​​ចាប់​​ទុក​រហូត​​ប៉ូលិស​ទៅ​ដល់​កន្លែង​កើត​ហេតុ រួច​បញ្ជូន​​គាត់​ទៅ​​ឃុំ​ខ្លួន​​បណ្ដោះ​អាសន្ន​តែ​ម្ដង។ ទាំង​ស្ត្រី​ ទាំង​​​​សន្តិសុខ​ បាន​រង​របួស​ដូច​គ្នា។

 

​​​​​​​​​មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​​មូល​ហេតុ​ដែល​​ស្ត្រី​នេះ​មិន​ទិញ​សំបុត្រ​យន្តហោះ​នៅ​ឡើយ​ទេ ដោយ​កំពុង​តែ​សាកសួរ។ ករណី​នេះ​​វា​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ សម្រាប់​អ្នក​ដំណើរ​ចិន​ទៅកាន់​ព្រលាន​យន្តហោះ​ហុងកុង ដែល​តែង​តែ​មាន​រឿង​អាស្រូវ​ជា​បន្ត​បន្ទាប់​ឥត​ដាច់៕​

 

ចុចអាន៖ អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

 

​ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ shanghaiist