ហាត់ប្រាណ​៣របៀប សម្រាប់​បុរសៗ​​​ចង់​​បាន​​សាច់​ដុំ​ស្មា​បើក មើល​ទៅ​សង្ហារ​

ហាត់ប្រាណ​៣របៀប សម្រាប់​បុរសៗ​​​ចង់​​បាន​​សាច់​ដុំ​ស្មា​បើក មើល​ទៅ​សង្ហារ​

សាច់​ដុំ​ក្បាល​ពោះ​៦​កង់ (Six Packs) សាច់ដុំទ្រូង ឬ​​​សាច់​ដុំ​ស្មា​​បើក​រីក​ធំ សុទ្ធ​សឹង​ជា​ក្ដី​ប្រាថ្នា​របស់​សុភាព​បុរសទាំង​ឡាយ​។ កន្លែង​​សាច់​ដុំ​ផ្នែក​នៃ​រាង​កាយ​​ទាំង​អស់​នេះ ដែល​ធ្វើ​ឲ្យ​បុរស​មាន​​រូប​រាង​សង្ហារ ​និង​ទាក់​ទាញ។ ដោយ​ឡែក​ចំពោះ​ការ​ហាត់​យក​សាច់​ដុំ​​ផ្នែក​នៃ​ស្មា​ឲ្យ​បើក​ធំ​ ពាក់​អាវ​ឲ្យ​មើល​ទៅ​រាង​សង្ហារ​​​ អ្នក​អាច​សាក​​វិធី​៣​​យ៉ាង​​​ ដែល​ណែ​​នាំ​ដោយ​វិបសាយ Muscle and Fitness និង Mens Finess ​ដូច​ខាង​ក្រោម៖

 

ហាត់ប្រាណ​៣របៀប សម្រាប់​បុរសៗ​​​ចង់​​បាន​​សាច់​ដុំ​ស្មា​បើក មើល​ទៅ​សង្ហារ​
 
 

១. លើក​ដុំ​ទម្ងន់​ដោយ​កាយវិការ​ញាក់​ស្មា​ (ដូច​រូបខាងក្រោម)

 
លើក​​ឧបករណ៍​​​ដុំ​ដែក​ទម្ងន់​​​​ដោយ​​ការ​ញាក់​ស្មា​ ជួយ​ឲ្យ​សាច់​ដុំ​ស្មា​រីក​ឡើង​ធំ​ល្អ។ កាន់​របារ​ដុំ​ទម្ងន់​​​រួច​​ធ្វើ​កាយ​វិការ​ញាក់​ស្មា​ឡើង​លើ ធ្វើ​បែប​នេះ​​​២០​ដង ដោយ​​​រយៈ​ពេល​​នៃ​​​ការ​​ញាក់​ស្មា​គឺ​១​វិនាទីម្ដង។ សម្រាក ​រួច​ធ្វើ​បែប​​នេះ​ឡើង​វិញ​យ៉ាង​ហោច​ណាស់​​បី​ទៅ​បួន​ដង​ក្នុង​មួយ​ថ្ងៃ។

 
ប្រសិន​បើ​មាន​ដុំ​ដែក​ទម្ងន់​​​តូច​ៗ​ពីរ​កាន់​​ដៃ​ កាន់​​វា​ដោយ​ដៃ​ទាំង​សង​ខាង រួច​ប្រើ​កម្លាំង​លើក​​ដុំ​ទម្ងន់​​កម្ពស់​លើ​ក្បាល និង​ញាក់​ស្មា​​រយៈ​ពេល​១​វិនាទី​។ ធ្វើ​បែប​នេះ​​៥​ដង និង​សម្រាក​​៨​ដង​ ក្នុង​១​ដង​រយៈ​ពេល​១​នាទី។

 

ហាត់ប្រាណ​៣របៀប សម្រាប់​បុរសៗ​​​ចង់​​បាន​​សាច់​ដុំ​ស្មា​បើក មើល​ទៅ​សង្ហារ​

 
២. ប្រើ​កម្លាំង​ស្មា​​លើក​ដុំ​ទម្ងន់​ផ្នែក​ខាង​មុខ ​និង​​ផ្នែក​​ខាង ​​​​​​​​​

 
ប្រើ​​កម្លាំង​លើក​ដុំ​ដែក​ទម្ងន់​ដោយ​​គ្រប់​ផ្នែក​ខាង​នៃ​ស្មា ដោយ​​ធ្វើ​​ចលនា​អោន​ត្រឹម​កន្លែង​កែង​ដៃ​​ និង​រក្សា​ការ​លើក​ដុំ​ទម្ងន់​នៅ​ទី​តាំង​ដដែល។ ងើប​ពី​អោន​​ដោយ​រក្សា​​​ទី​តាំង​លើក​ដុំ​ទម្ងន់​ដដែល។ ធ្វើ​ដូច​រូប​ខាង​ក្រោម៖

 

ហាត់ប្រាណ​៣របៀប សម្រាប់​បុរសៗ​​​ចង់​​បាន​​សាច់​ដុំ​ស្មា​បើក មើល​ទៅ​សង្ហារ​

ហាត់ប្រាណ​៣របៀប សម្រាប់​បុរសៗ​​​ចង់​​បាន​​សាច់​ដុំ​ស្មា​បើក មើល​ទៅ​សង្ហារ​


ហាត់ប្រាណ​៣របៀប សម្រាប់​បុរសៗ​​​ចង់​​បាន​​សាច់​ដុំ​ស្មា​បើក មើល​ទៅ​សង្ហារ​

 
៣. លើក​ដុំ​ទម្ងន់​ដោយ​​អង្គុយ

 
កាន់​ដុំ​​ដែក​ទម្ងន់​​ដៃ​ទាំង​សង​ខាង​​ និង​អង្គុយ​​លើ​​​​​​កៅអី​ឬ​ជើង​ម៉ា ប្រើ​​កម្លាំង​​លើក​ដុំ​ទម្ងន់​​ឡើង​លើ​​ត្រឹម​ស្មា​និង​ផុត​ក្បាល។ ធ្វើ​បែប​នេះ​​​​ចុះ​ឡើង​ចំនួន​​១២​ទៅ​១៥​ដង ​សម្រាក​រយៈ​ពេល​១​នាទី ធ្វើ​​សា​ឡើង​វិញ​សរុប​​​ចំនួន​បី​ដង។​​​​ គប្បី​រក្សា​ទម្ងន់​ដុំ​ដែក​ដែល​នៅ​ដដែល​​មិន​ផ្លាស់​ប្ដូរ។
 

ហាត់ប្រាណ​៣របៀប សម្រាប់​បុរសៗ​​​ចង់​​បាន​​សាច់​ដុំ​ស្មា​បើក មើល​ទៅ​សង្ហារ​

 
ការ​គេង​គ្រាប់​គ្រាន់ របប​អាហារ​ត្រឹម​ត្រូវ​ ក៏​ជួយ​ឲ្យ​ការ​ហាត់​យក​សាច់​ដុំ​ស្មា​​បាន​ប្រសើរ​ផង​ដែរ៕

 

ចុចអាន៖ ៣​នាទី ​របៀប​ហ្វឹកហាត់​ដ៏​ត្រឹម​ត្រូវ​ សម្រាប់​អ្នក​ចង់​បាន​សាច់​ដុំ​ទ្រូង​​ធំ​ ពាក់​អាវ​សម​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mensfitness, muscleandfitness​​​

  • ហាត់ប្រាណ​៣របៀប សម្រាប់​បុរសៗ​​​ចង់​​បាន​​សាច់​ដុំ​ស្មា​បើក មើល​ទៅ​សង្ហារ​已关闭评论
  • 278 views
  • Hide Sidebar
    A+
Publish on:2015/11/02  Category:ជីវិតនិងសង្គម