លោក ចេង មុនីរ៉ា អញ្ចើញបើក បវេសនកាលឆ្នាំ សិក្សាថ្មី នៅសាលា បឋមសិក្សាទួលសំបូរ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ បានចូលរួមជាអធិបតី ក្នុង ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៥-២០១៦ នៅសាលាបឋមសិក្សា ទួលសំបូរ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដោយមានការចូលរួម ពីសំណាក់លោក ចៅសង្កាត់ លោកគ្រូអ្នកគ្រូ អាណាព្យាបាល និង សិស្សានុសិស្ស ទាំងអស់ផងដែរ។

លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ ដង្កោបានធ្វើការអាននូវ សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៥-២០១៦ និងបានធ្វើការផ្តាំផ្ញើរនូវការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាលចំពោះ វិស័យសិក្សាអប់រំនៅកម្ពុជាយើង ឲ្យ កាន់តែល្អប្រសើរ និងមានគុណភាពពីមួយឆ្នាំ ទៅមួយឆ្នាំ ។ លោកអភិបាល រងក៏បានណែនាំដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ត្រូវ ខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុកដាក់ស្តាប់គ្រូ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខនានា ជាទំពាំងស្នងឫស្សី ទៅថ្ងៃអនាគត ដើម្បីកសាងខ្លួនជាធនធានមនុស្ស ដ៏សំខាន់ក្នុងការ អភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើន។

ក្នុងឱកាសខាងលើនេះ លោកអភិបាលរងខណ្ឌ ក៏បានផ្តល់ដំបូន្មាន ក៏ដូចជាការចែករំលឹក ចំណេះដឹងមួយចំនួន ដល់ក្មួយៗជាសិស្សានុសិស្ស ទាំងអស់ថា ៖ ការរៀនសូត្រមិនមែនរៀនលំៗ យករួចខ្លួននោះទេ ពោលត្រូវ ដាក់ទាំងកាយ និងចិត្ត ក្នុងការរៀនសូត្រក្រេបយក ចំណេះដឹង និងចំណេះធ្វើអោយបានច្បាស់លាស់ ប្រាកដប្រជា សម្រាប់ខ្លួនឯងទៅថ្ងៃមុន ។ លោកអភិបាលរងខណ្ឌបន្តថា បុគ្គលណាដែលទទួលបាន ពិន្ទុល្អ និងជាប់ចំណាត់ ថ្នាក់ខ្ពស់ ក្នុងពេលប្រលង គឺជាការខិតខំរបស់បុគ្គល នោះហើយ ដែលព្យាយាមនឹងតស៊ូ ក្នុងការប្រឹងរៀនសូត្រ ហើយការប្រឹងប្រែងនៅពេលនេះ គឺជាចំណេះដឹងដ៏ប្រសើរមួយ សម្រាប់ខ្លួនឯង យកវាទៅប្រើប្រាស់ទៅថ្ងៃអនាគត និងដើម្បីប្រើប្រាស់សម្រាប់ជួយ ប្រទេសជាតិ និងសង្គមជាតិយើងទាំងមូលផងដែរ អោយសមទៅនឹងសុភាសិតខ្មែរ និយាយថា “ ទំពាំងស្នងឬស្សី ”

ក្នុងឱកាសនោះ លោក ចេង មុនីរ៉ា បានបានបញ្ជាក់ថា ដោយតាមរយះរូបលោកផ្ទាល់ លោកស្រី កែ សួនសុភី នឹងលោកស្រី ស សីណា បានជួយកសាងសួនច្បារ ដងទង់ជាតិ នឹងចាក់សាបផ្លូវបេតុងមួយខ្សែ ជូនដល់ សាលាបឋមសិក្សាទួលសំបូរ ៕

លោក ចេង មុនីរ៉ា អញ្ចើញបើក បវេសនកាលឆ្នាំ សិក្សាថ្មី នៅសាលា បឋមសិក្សាទួលសំបូរ

លោក ចេង មុនីរ៉ា អញ្ចើញបើក បវេសនកាលឆ្នាំ សិក្សាថ្មី នៅសាលា បឋមសិក្សាទួលសំបូរ

លោក ចេង មុនីរ៉ា អញ្ចើញបើក បវេសនកាលឆ្នាំ សិក្សាថ្មី នៅសាលា បឋមសិក្សាទួលសំបូរ

លោក ចេង មុនីរ៉ា អញ្ចើញបើក បវេសនកាលឆ្នាំ សិក្សាថ្មី នៅសាលា បឋមសិក្សាទួលសំបូរ